News(ម៉ានីល, ហ្វីលីពីន)៖ នាថ្ងៃទី២២-២៤ ខែឧសភា ឆ្នាំ២០២៥ លោកស្រី អេង សុវណ្ណជីតា អនុព័ន្ធពាណិជ្ជកម្មអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រចាំសាធារណរដ្ឋហ្វីលីពីន បានសហការជាមួយស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋហ្វីលីពីន ចូលរួមពិធីតាំងពិព័រណ៍ International Food Exhibition (IFEX) នៅមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក ទីក្រុងប៉ាសៃ ប្រទេសហ្វីលីពីន។ ក្នុងឱកាសនោះ លោកស្រីអនុព័ន្ធពាណិជ្ជកម្ម បានរៀបចំតាំងបង្ហាញនូវផលិតផលសក្តានុពលសំខាន់ៗរបស់កម្ពុជា ដូចជា៖ អង្ករ ម្រេចកំពត ដំណាប់ស្វាយក្រៀម ដំណាប់មៀនក្រៀម គ្រាប់ស្វាយចន្ទី ស្ករត្នោតកំពង់ស្ពឺ ក្រមាខ្មែរ ផ្ទាំងគំនូ ចម្លាក់ខ្មែរ និងវត្ថុអនុស្សាវរីយ៍មួយចំនួនទៀត ដែលបង្ហាញពីវប្បធម៌ អរិយធម៌ខ្មែរ ដើម្បីផ្សព្វផ្សាយដល់អ្នកចូលរួមទស្សនា ឱ្យបានស្គាល់ពីផលិតផលធ្វើនៅកម្ពុជាដែលមានគុណភាពល្អប្រណិត៕
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី២៣ ខែឧសភា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានប្រចាំការ ក្រុមការងារអន្តរក្រសួង ស្ថាប័ន សម្រាប់ពិនិត្យ តាមដានវាយតម្លៃការអនុវត្តគោលនយោបាយជាតិស្តីពីដំឡូងមី ២០២០-២០២៥ (ក.ត.គ.ដ.) បានដឹកនាំកិច្ចប្រជុំបច្ចេកទេសដើម្បីពិនិត្យ ពិភាក្សា និងសម្រេចលើសេចក្តីព្រាងសូចនាករសំខាន់ៗ ក្រោមក្របខណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ សម្រាប់ត្រៀមរៀបចំការត្រួតពិនិត្យ និងវាយតម្លៃចុងអាណត្តិនៃការអនុវត្តគោលនយោបាយជាតិស្ដីពីដំឡូងមី ២០២០-២០២៥ ដោយមានការចូលរួមផ្ទាល់ពី ឯកឧត្ដម តូច ប៊ុនហួរ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនិងមន្រ្ដី បច្ចេកទេស ព្រមទាំង ឯកឧត្ដម អ៊ុំ កុសល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្ដមអគ្គនាយកនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម លោក លោកស្រី ប្រធាននាយកដ្ឋាន និងមន្ត្រីនៃនាយកដ្ឋានគោលនយោបាយពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្មផងដែរ។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យ ពិភាក្សា និងសម្រេចលើសេចក្តីព្រាងសូចនាករសំខាន់ៗ ក្រោមក្របខណ្ឌរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងដើម្បីពិនិត្យ ផ្ដល់យោបល់ និងពិភាក្សាលើយន្តការក្នុងការជំរុញអភិវឌ្ឍន៍វិស័យដំឡូងមីកម្ពុជា៕
News(ហ្សាការតា, ឥណ្ឌូណេស៊ី)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ទី២២ ខែឧសភា ឆ្នាំ២០២៥ លោក រ៉េម ញ៉ាញ់ អនុព័ន្ធពាណិជ្ជកម្មអមស្ថានទូតកម្ពុជាប្រចាំសាធារណឥណ្ឌូណេស៊ី បានចូលរួមកិច្ចប្រជុំស្តីពី THE FIRST INFORMATION COFFEE MORNING FOR 2025 BAZAAR នៅ WIC Clubhouse ដើម្បីពិភាក្សា និងត្រៀមរៀបចំព្រឹត្តិការណ៍តាំងពិព័រណ៍ 56th Annual Charity Bazzar of the Women’s International Club Jakarta ដែលប្រព្រឹត្តទៅនាថ្ងៃទី១៨-១៩ ខែវិច្ឆិកា ឆ្នាំ២០២៥។ --- (Jakarta, Indonesia): On the morning of Thursday, 22 May 2025, Mr. REM Nhanh, Commercial Attaché at the Cambodian Embassy in Indonesia, attended the meeting on THE FIRST INFORMATION COFFEE MORNING FOR 2025 BAZAAR at the WIC Clubhouse to discuss and organize the 56th Annual Charity Bazzar of the Women’s International Club Jakarta, which will take place on November 18-19, 2025.
News(អង់ការ៉ា, តួកគីយ៉េ)៖ នាថ្ងៃពុធ ទី២១ ខែឧសភា ឆ្នាំ២០២៥ លោក កែវ ប៊ុនថេង អនុព័ន្ធពាណិជ្ជកម្មអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋតួកគីយ៉េ បានចូលរួមអមឯកឧត្តមឯកអគ្គរាជទូត និងលោកជំទាវ ក្នុងកម្មវិធី “Tea Around Asia and the Pacific” ដែលរៀបចំឡើងនៅនិវេសនដ្ឋានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ប្រចាំទីក្រុងអង់ការ៉ា និងមានការចូលរួមពីស្ថានទូតបរទេសចំនួន ១៩ ប្រទេស តំណាងក្រសួង-ស្ថាប័នរដ្ឋ ក្រុមហ៊ុន និងអង្គការអន្តរជាតិមួយចំនួនផងដែរ។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ទី២២ ខែឧសភា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ណាំ លីណាល់ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបប្រជុំពិភាក្សាការងារជាមួយគណៈប្រតិភូ នៃលេខាធិការដ្ឋានពិព័រណ៍ចិន-អាស៊ានមកពីទីក្រុងណាននីងតំបន់ស្វយ័តក្វាងស៊ី ដឹកនាំដោយ លោក CHENG Gong អគ្គលេខាធិការរងលេខាធិការដ្ឋានពិព័រណ៍ចិន-អាស៊ាន ដោយមានការអញ្ជើញចូលរួមពី លោកជំទាវ សុមេធ សុមនា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្តម លោក និងលោកស្រី ដែលជាថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម និងនាយកដ្ឋានកិច្ចការពិព័រណ៍ ជាច្រើនរូប។