ស្វែងរកព័ត៌មាន និងឯកសារផ្លូវការ
លទ្ធផលស្វែងរកព័ត៌មានសរុបទាំង៖ 3775
Newsឯកឧត្តម អ៊ុំ កុសល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ចូលរួមដំណើរទស្សនកិច្ចសិក្សានៅប្រទេសថៃ
(បាងកក, ថៃ)៖ នាថ្ងៃទី២២-២៥ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុំ កុសល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានចូលរួមដំណើរទស្សនកិច្ចសិក្សារួមគ្នានៅប្រទេសថៃ ដែលដឹកនាំដោយ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ រដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានការចូលរួមពី ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន សហគមន៍កសិកម្មទំនើប ដៃគូអភិវឌ្ឍន៍ រួមទាំងភាគីពាក់ព័ន្ធសំខាន់ៗដទៃទៀតជាច្រើនរូប។
Newsលោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Pham Minh Chinh នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម
(ហាណូយ)៖ នាល្ងាចថ្ងៃចន្ទ ទី២៨ ខែមេសា ឆ្នាំ២០២៥ នៅរដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជាបានដឹកនាំគណៈប្រតិភូកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Pham Minh Chinh នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសបំពេញបេសកកម្មចូលរួមកិច្ចប្រជុំទ្វេភាគីកម្ពុជា-វៀតណាម។
Newsលោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជាបានជួបពិភាក្សាការងារជាមួយឯកឧត្តម Nguyen Hong Dien រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម នៃសាធារណរដ្ឋសង្គមនិយមវៀតណាម
(ហាណូយ)៖ នារសៀលថ្ងៃចន្ទ ទី២៨ ខែមេសា ឆ្នាំ២០២៥ នៅរដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាជួបប្រជុំទ្វេភាគីជាមួយ ឯកឧត្តម Nguyen Hong Dien រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម។
Newsលោក កែវ ប៊ុនថេង អនុព័ន្ធពាណិជ្ជកម្មអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋតួកគីយ៉េ បានចូលរួមកម្មវិធីពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិលើកទី១៧ ស្តីពីបច្ចេកវិទ្យាកែច្នែម្ហូបអាហារ (17th International Trade Fair for Food Processing Technologies) ដែលប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី២៤-២៦ ខែមេសា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលពិព័រណ៍ពាណិជ្ជកម្មអ៊ីស្តង់ប៊ុល នាទីក្រុងអ៊ីស្តង់ប៊ុល សាធារណរដ្ឋតួកគីយ៉េ
(អ៊ីស្តង់ប៊ុល, តួកគីយ៉េ)៖ នាថ្ងៃសៅរ៍ ទី២៦ ខែមេសា ឆ្នាំ២០២៥ លោក កែវ ប៊ុនថេង អនុព័ន្ធពាណិជ្ជកម្មអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋតួកគីយ៉េ បានចូលរួមកម្មវិធីពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិលើកទី១៧ ស្តីពីបច្ចេកវិទ្យាកែច្នែម្ហូបអាហារ (17th International Trade Fair for Food Processing Technologies) ដែលប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី២៤-២៦ ខែមេសា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលពិព័រណ៍ពាណិជ្ជកម្មអ៊ីស្តង់ប៊ុល នាទីក្រុងអ៊ីស្តង់ប៊ុល សាធារណរដ្ឋតួកគីយ៉េ។
Newsឯកឧត្តម លីម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មខេត្តហៃណាន ដែលដឹកនាំដោយ លោក Hu YuSong ប្រធានប្រតិបត្តិសភាពាណិជ្ជកម្មនៃពាណិជ្ជកម្មឆ្លងដែនតំបន់ពាណិជ្ជកម្មសេរីខេត្តហៃណាន និងសមាជិកសភាពាណិជ្ជកម្មចំនួន១៤ក្រុមហ៊ុន
(ភ្នំពេញ)៖ នាព្រឹកថ្ងៃថ្ងៃសុក្រ ទី២៥ ខែមេសា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម លីម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មខេត្តហៃណាន ដែលដឹកនាំដោយ លោក Hu YuSong ប្រធានប្រតិបត្តិសភាពាណិជ្ជកម្មនៃពាណិជ្ជកម្មឆ្លងដែនតំបន់ពាណិជ្ជកម្មសេរីខេត្តហៃណាន និងសមាជិកសភាពាណិជ្ជកម្មចំនួន១៤ក្រុមហ៊ុន។



