News(ភ្នំពេញ)៖ នាព្រឹកថ្ងៃសៅរ៍ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅផ្សារទំនើបជីបម៉ុង ២៧១ មេហ្គាម៉ល លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ “យុទ្ធនាការផលិតផលជាតិ #MadeInCambodia” ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ថ្នាក់ដឹកនាំក្រុមហ៊ុនជីបម៉ុង រីថែល នៃក្រុមហ៊ុនជីបម៉ុង សិប្បករ-ផលិតករក្នុងស្រុក និងតំណាងពីវិស័យឯកជនជាច្រើនរូបផងដែរ។ ជាកិច្ចចាប់ផ្តើម លោកជំទាវរដ្ឋមន្រ្តី បានថ្លែងស្វាគមន៍និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រុមហ៊ុនជីបម៉ុង រីថែល នៃក្រុមហ៊ុនជីបម៉ុង ដែលបានផ្តល់ជាទីតាំងសម្ពោធ និងតំណាងសិប្បករ-ផលិតករក្នុងស្រុក និងសហគ្រាសធុនតូច និងមធ្យម ព្រមទាំងអ្នកចូលរួមទាំងអស់ដែលបានឆ្លៀតឱកាសក្នុងទិវានៃក្តីស្រឡាញ់ ដើម្បីចូលរួមក្នុងពិធីសម្ពោធដ៏មានអត្ថន័យនាថ្ងៃនេះ។ ជាមួយគ្នានេះ លោកជំទាវរដ្ឋមន្រ្តី ក៏បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការនិងភាពជាដៃគូដ៏ប្រសើររវាងរដ្ឋនិងវិស័យឯកជន ជាពិសេសសហគ្រាសធុនមីក្រូ តូច និងមធ្យម សិប្បករ-ផលិតផលករក្នុងស្រុក ព្រមទាំងបណ្តាផ្សារទំនើប ម៉ាត មីនីម៉ាត ដែលកំពុងប្រតិបតិ្តការរួមគ្នាជាធ្លុងមួយក្នុងការចូលរួមលើកកម្ពស់ ផលិតផលជាតិ។ លោកជំទាវរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា យើងទាំងអស់គ្នា ក្នុងនាមជាប្រជាពលរដ្ឋខ្មែរ សុទ្ធសឹងជាអ្នកប្រើប្រាស់ ដែលពិតជាបានរួមចំណែកមិនអាចខ្វះបាន ក្នុងការចូលរួមគាំទ្រ ជំរុញការប្រើប្រាស់ ផ្សព្វផ្សាយផលិតផលជាតិ និងពង្រីកការនាំចេញផលិតផលជាតិនៅនឹងកន្លែង។ លោកជំទាវរដ្ឋមន្រ្តី បន្តថា ការកំណត់យកថ្ងៃទី១៤ កុម្ភៈ ប្រារព្ធឡើងនូវ “យុទ្ធនាការផលិតផលជាតិ #MadeInCambodia” ពិតជាមានអត្ថន័យដ៏សំខាន់និងជ្រាលជ្រៅក្នុងសមានចិត្តរបស់ប្រជាពលរដ្ឋខ្មែរយើង គឺដើម្បីបង្ហាញអំពី "ការស្រឡាញ់ ផលិតផលជាតិ ការស្រឡាញ់ចំពោះកសិករខ្មែរនិងផលិតករខ្មែរ ព្រមទាំងជាស្មារតីស្រឡាញ់ជាតិមាតុភូមិរបស់យើង!”។ សូមជម្រាបជូនថា ក្រសួងពាណិជ្ជកម្ម បានផ្តួចផ្តើមរៀបចំ “យុទ្ធនាការផលិតផលជាតិ #MadeInCambodia” នេះឡើងក្នុងគោលបំណងសំខាន់ៗដើម្បី៖ - បង្ហាញនិងផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀតនូវភាពសម្បូរបែបនៃផលិតផលផលិតក្នុងស្រុក ជូនដល់ប្រជាពលរដ្ឋ ជាអតិថិជន ជាអ្នកប្រើប្រាស់ និងលើកកម្ពស់អំណាចអ្នកប្រើប្រាស់ តាមរយៈបង្កើនការយល់ដឹងអំពីផលិតផលជាតិ ពាក់ព័ន្ធនឹងតម្លៃ គុណភាព និងអនុលោមភាព។ - ផ្សារភ្ជាប់ទីផ្សារ តាមរយៈការផ្តល់ឱកាសដល់សិប្បកម្ម និងសហគ្រាសផលិតក្នុងស្រុក ពង្រឹងទំនាក់ទំនងជាមួយបណ្តាផ្សារទំនើប ម៉ល ម៉ាត និងមីនីម៉ាត និងដើម្បីសិក្សាអំពីតម្រូវការទីផ្សារស្តង់ដារ និងនីតិវិធីនានា និងពង្រឹងគុណភាព ដើម្បីអាចបង្កើនការចូលដាក់លក់ផលិតផលទៅក្នុងផ្សារទំនើប ម៉ល ម៉ាត និងមីនីម៉ាត បាន។ “យុទ្ធនាការផលិតផលជាតិ #MadeInCambodia” នឹងប្រព្រឹត្តទៅក្នុងរយៈពេល ១ ឆ្នាំពេញ ក្នុងនោះ ផ្សារទំនើប ម៉ល ម៉ាត និងមីនីម៉ាតនៅទូទាំងរាជធានី-ខេត្ត នឹងចូលរួមរៀបចំតុបតែងធ្នើរដាក់តាំងលក់ផលិតផលជាតិឱ្យកាន់តែមានភាពទាក់ទាញ និងលេចធ្លោផងដែរ។ មកដល់ពេលនេះ មានផ្សារទំនើប ម៉ល ម៉ាត និងមីនីម៉ាតចំនួនប្រមាណជាង ៣០០ ទីតាំង ក្នុងរាជធានី-ខេត្ត បានចូលរួមក្នុងយុទ្ធនាការនេះ៕ #យុទ្ធនាការផលិតផលជាតិ #MadeInCambodia
Newsសល់តែ ១ថ្ងៃ ទៀតប៉ុណ្ណោះ! សូមចូលរួមក្នុង «យុទ្ធនាការផលិតផលជាតិ #MadeInCambodia» ទាំងអស់គ្នា ដែលនឹងដាក់សម្ពោធនៅថ្ងៃទី១៤-១៥ ខែកុម្ភៈឆ្នាំ២០២៦ នៅផ្សារទំនើប ជីបម៉ុង ២៧១ មេហ្គាម៉ល រាជធានីភ្នំពេញ។ យើងរួមគ្នាបង្ហាញនូវ ទឹកចិត្តនិងក្តីស្រទ្បាញ់ចំពោះផលិតផលជាតិ ចំពោះកសិករខ្មែរ និងផលិតករខ្មែរ ជាពិសេស ចំពោះជាតិមាតុភូមិរបស់យើង ក្នុងថ្ងៃទិវានៃក្តីស្រទ្បាញ់ ថ្ងៃទី១៤ ខែកម្ភៈ ឆ្នាំ២០២៦ ស្អែកនេះ! ពិធីសម្ពោធយុទ្ធនាការផលិតផលជាតិ #MadeInCambodia ២០២៦ • ទីតាំង៖ ផ្សារទំនើប ជីបម៉ុង ២៧១ មេហ្គាម៉ល • ផែនទី៖ https://maps.app.goo.gl/cUzppcQZWbVnUCpD9 • កាលបរិច្ឆេទ៖ ១៤-១៥ កុម្ភៈ ២០២៦ • វេលាម៉ោង៖ ៩ព្រឹក ដល់ ១០យប់ #យុទ្ធនាការផលិតផលជាតិ #MadeInCambodia
News(ហ្សាការតា, ឥណ្ឌូនេស៊ី)៖ នាថ្ងៃទី៩-១១ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ទិត រិទ្ធីពល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំគណប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំគណៈកម្មាធិការចរចាពាណិជ្ជកម្ម នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា លើកទី១៧ និងកិច្ចប្រជុំពាក់ព័ន្ធ (17th ACAFTA TNC Meeting and Related Meetings) ដែលរៀបចំឡើងនៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី។ កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីពិនិត្យ និងតាមដានវឌ្ឍនភាព នៃការចរចា ពិភាក្សាដោះស្រាយបញ្ហានានារបស់ក្រុមការងារពាក់ព័ន្ធ ផ្តល់អនុសាសន៍លើកិច្ចការសំខាន់ៗដែលត្រូវធ្វើជាបន្តបន្ទាប់ សម្រាប់ផែនការការងារឆ្នាំ២០២៦ ក៏ដូចជាការរៀបចំកិច្ចប្រជុំបន្ទាប់ សំដៅជំរុញការចរចាកិច្ចព្រមព្រៀង ACAFTA នេះ ឱ្យបានសម្រេចជាដុំកំភួន ស្របតាមកាលកំណត់ក្នុងឆ្នាំ២០២៦៕
Newsសេចក្តីជូនដំណឹងស្តីពីការបំពាក់ម៉ាក ឬរូបសញ្ញា ដែលដូចគ្នានិង/ឬត្រាប់តាម ឬមានចំណុចណាមួយដូចសញ្ញាជាតិ ឬព្រះរាជសង្ហារនៃព្រះរាជាណាចក្រកម្ពុជា នៅលើផលិតផល
News(New York, U.S.A): On the morning of Tuesday, 10 February 2026, at the Headquarters of the United Nations, His Excellency BUON Sarakmony, Secretary of State of the Ministry of Commerce, participated in a session to share Cambodia’s success in secured transactions reform in New York City, the United States of America. To date, the Ministry of Commerce, in collaboration with the Ministry of Economy and Finance, has modernized the Secured Transactions Filing Office system (SETFO 2.0). This upgraded system facilitates access to credit for businesses by enabling the use of movable assets as collateral, including inventory, shares, agricultural products, and even future or unharvested crops.