News(Phnom Penh): On the morning of Wednesday, 4 February 2026, at the Ministry of Commerce, Her Excellency CHAM Nimul, Minister of Commerce, received a courtesy call from Her Excellency Vivain Loss Sanmartin, Ambassador Extraordinary and Plenipotentiary of the Federative Republic of Brazil to the Kingdom of Cambodia, to discuss ways to strengthen and expand bilateral trade cooperation.
News(ភ្នំពេញ)៖ នារសៀលថ្ងៃអង្គារ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានកិត្តិយសនៃគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នៃក្រសួងពាណិជ្ជកម្មសម្រាប់ឆ្នាំ២០២៥ និងការលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីលោកជំទាវប្រធាន អនុប្រធាន នៃគណៈកម្មការប្រតិបត្តិ លោក លោកស្រី សមាជិកាសាខាសមាគមនារីកម្ពុជាដើម្បី សន្តិភាព និងអភិវឌ្ឍន៍ក្រសួងពាណិជ្ជកម្ម។ កិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងពាណិជ្ជកម្ម ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យមើលនូវវឌ្ឍនភាពការងារដែលសម្រេចបានក្នុងឆ្នាំ២០២៥ ព្រមទាំបញ្ហាប្រឈម និងទិសដៅដែលត្រៀមអនុវត្តក្នុងឆ្នាំ២០២៦។ ថ្លែងក្នុងពិធីបើកកិច្ចប្រជុំនេះ លោកជំទាវរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ និងកោតសរសើរ ព្រមទាំងវាយតម្លៃខ្ពស់ ចំពោះក្រុមការងារនៃសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងពាណិជ្ជកម្ម ដែលបានបំពេញបេសសកម្មការងារស្នូលជំនាញក្នុងការជួយលើកកម្ពស់វិស័យពាណិជ្ជកម្ម ក៏ដូចការរួបរួមសាមគ្គី ឯកភាពគ្នាជាធ្លុងមួយ ក្នុងការជួយលើកស្ទួយសុខុមាលភាព ជីវភាព និងតួនាទីរបស់ស្រ្តីជាមន្រ្តីរាជការក្រសួងពាណិជ្ជកម្ម។ ឆ្លៀតក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី ក៏បានជួបសំណេះសំណាល សួរសុខទុក្ខ ស្តាប់នូវសំណូមពររបស់ថ្នាក់ដឹកនាំ និងសមាជិកាសាខាសមាគមនារីក្រសួងពាណិជ្ជកម្ម ដើម្បីបង្កើនភាពស្និទ្ធស្នាល និងសាមគ្គីភាព ក៏ដូចជាស្វែងយល់ពីតម្រូវការជារួមរបស់សមាជិការបស់សខា ន.ក.ស.អ ក្រសួងពាណិជ្ជកម្ម។ មុននឹងបញ្ចប់ លោកជំទាវរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់សមាជិកានៃសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងពាណិជ្ជកម្ម ឱ្យបន្តស្មារតីបុរេសកម្មក្នុងការបំពេញភារកិច្ចជំនាញនិងការងារសមាគមនារី ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ឈរលើស្មារតីរួបរួមសាមគ្គី និងសហការគ្នាជិតស្និទ្ធ ដើម្បីអភិវឌ្ឍខ្លួន ទាំងសមត្ថភាព និងគោលជំហរ ជាពិសេសចូលរួមអភិវឌ្ឍវិស័យពាណិជ្ជកម្មកម្ពុជាឱ្យកាន់តែរីកចម្រើន និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព។
News(ភ្នំពេញ) ៖ នាព្រឹកថ្ងៃចន្ទទី២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបសម្ដែងការគួរសមជាមួយគណៈប្រតិភូក្រុមហ៊ុន Baker Tilly Cambodia ក្រុមហ៊ុន VeriSign MS Sdn Bhd និងក្រុមហ៊ុន IRIS Regtech Solutions Limited ដើម្បីពិភាក្សាលើការងារប្រើប្រាស់ AI លើថ្នាលចុះបញ្ជីពាណិជ្ជកម្ម។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី០២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសណ្ឋាគារអក់វូដព្រីមៀរភ្នំពេញ ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី “ការអនុវត្តឧបាស្រ័យពាណិជ្ជកម្ម” ដោយមានការចូលរួមពី លោកស្រី Yasmin Siddiqi នាយិកាធនាគារ ADB ប្រចាំកម្ពុជា, លោក លោកស្រីអនុប្រធាន និងសមាជិកនៃគណៈកម្មាធិការជាតិឧបាស្រ័យពាណិជ្ជកម្ម (គ.ជ.ឧ.ព.), មន្ត្រីលេខាធិការដ្ឋាន គ.ជ.ឧ.ព. និងជំនាញការអន្តរជាតិរបស់ ADB ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។ សិក្ខាសាលានេះ រៀបចំឡើងចំនួនប្រាំថ្ងៃ គឺចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ ដែលសហការរៀបចំដោយក្រសួងពាណិជ្ជកម្ម និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងគោលបំណងដើម្បីបញ្រ្ជាបការយល់ដឹងអំពីកិច្ចព្រមព្រៀងរបស់អង្គការពាណិជ្ជកម្មពិភពលោកពាក់ព័ន្ធនឹងឧបាស្រ័យពាណិជ្ជកម្ម, ករណីអនុវត្តជាក់ស្តែងក្នុងក្របខ័ណ្ឌអន្តរជាតិ, និងបទប្បញ្ញត្តិសំខាន់ៗនៃសេចក្តីព្រាងអនុក្រឹត្យពាក់ព័ន្ធនឹងឧបាស្រ័យពាណិជ្ជកម្ម៕
News(ភ្នំពេញ)៖ នារសៀលថ្ងៃអង្គារ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន ឯកឧត្តម SANTO Darmosumarto ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌូណេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា។ ក្នុងជំនួបនេះ លោកជំទាវរដ្ឋមន្រ្តី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ឯកឧត្តមអគ្គរដ្ឋទូត ដែលបានធ្វើឱ្យកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីមានការរីកចម្រើនជាលំដាប់។ ភាគីទាំងពីរក៏បានប្ដេជ្ញាបន្តជំរុញទំនាក់ទំនងធុរកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា និងឥណ្ឌូណេស៊ី ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។