News(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី២២ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំពិភាក្សារជាមួយក្រុមហ៊ុនដឹកជញ្ជូន និងឡូជីស្ទីក ចំនួន ៣ ក្រុមហ៊ុន រួមមាន៖ Cambodia Logistics Network, Excellence Logistics Co.,Ltd, និង Ploy Green Land Co., Ltd. ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម អៀង ធម្មៈអមរិន្ទវិរិយវុឌ្ឍ អនុរដ្ឋលេខាធិការ និងមន្ត្រីជំនាញនៃក្រសួងពាណិជ្ជកម្ម ដើម្បីពិភាក្សា និងពិនិត្យលទ្ធភាពក្នុងការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនបន្ថែម សម្រាប់ប្រតិបត្តិការលើផ្សារអេឡិចត្រូនិកខេមបូឌាត្រេដ (Cambodiatrade.com) ក្នុងការដឹកជញ្ជូនទំនិញទៅកាន់ទីផ្សារអន្តរជាតិ។ នៅថ្ងៃដដែលនេះដែរ លោកជំទាវរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងសហការី ក៏បានបន្តជួបពិភាក្សាការងារជាមួយក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស ដើម្បីពិភាក្សាអំពីសេវាកម្ម កំរៃជើងសារ និងលទ្ធភាពតភ្ជាប់ប្រព័ន្ធដឹកជញ្ជូន សម្រាប់ប្រតិបត្តិការលើផ្សារអេឡិចត្រូនិកខេមបូឌាត្រេដ (Cambodiatrade.com) ក្នុងការដឹកជញ្ជូនទំនិញនៅក្នុងស្រុកទៅកាន់ទូទាំង ២៥រាជធានី-ខេត្ត ជាពិសេសជំរុញការតភ្ជាប់ប្រព័ន្ធ ដើម្បីត្រៀមសម្រួលការដឹកជញ្ជូនទំនិញសម្រាប់សហគ្រាសចំនួន ១០ក្រុមហ៊ុន ក្នុងការអនុវត្តគម្រោងពង្រឹងពាណិជ្ជកម្មអេឡិចត្រូនិកជនបទ (Rural E-Commerce Empowerment Project) ហៅកាត់ថា (REEP) ផងដែរ។ សូមជម្រាបជូនថា ការពង្រីកកិច្ចការសហការ និងតភ្ជាប់បន្ថែមនេះ នឹងជួយផ្ដល់ភាពងាយស្រួល ព្រមទាំងបង្កើនជម្រើសសេវាដឹកជញ្ជូនដ៏សម្បូរបែប និងប្រកបដោយប្រសិទ្ធភាពខ្ពស់ ជូនដល់សហគ្រាសធុនតូច និងមធ្យម ដែលកំពុងធ្វើប្រតិបត្តិការលក់លើផ្សារអេឡិចត្រូនិកខេមបូឌាត្រេដ ផងដែរ៕
News(ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ទី២២ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារអន្តរក្រសួង ស្ថាប័ន សម្រាប់តាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តគោលនយោបាយជាតិស្តីពីដំឡូងមី ២០២០-២០២៥ បានដឹកនាំកិច្ចប្រជុំក្រុមការងារអន្តរក្រសួង ស្ថាប័ន ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោក លោកស្រី ដែលជាអនុប្រធាន និងសមាជិក នៃក្រុមការងារអន្តរក្រសួង ស្ថាប័ននេះ តំណាងអភិបាលនៃគណអភិបាលខេត្តទាំង ២៥ តាមប្រព័ន្ធវីដេអូ តំណាងសហព័ន្ធដំឡូងមីកម្ពុជា និងសមាគមសម្ព័ន្ធដំឡូងមីកម្ពុជា-ចិន ផងដែរ។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យ និងការវាយតម្លៃចុងអាណត្តិនៃការអនុវត្តគោលនយោបាយជាតិស្តីពីដំឡូងមី ២០២០-២០២៥ និងការពិភាក្សាលើយន្តការអនុវត្តបន្តសមស្រប ដើម្បីបន្ដជំរុញការអភិវឌ្ឍវិស័យដំឡូងមីកម្ពុជា។ ជាលទ្ធផល កិច្ចប្រជុំក្រុមការងារអន្តរក្រសួង ស្ថាប័ននេះ បានបន្តឯកភាពលើសក្តានុពលនៃវិស័យដំឡូងមីកម្ពុជា ដែលមានតួនាទីសំខាន់ក្នុងការទាក់ទាញការវិនិយោគបន្ថែម លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន បង្តើតឱកាសការងារ និងកាត់បន្ថយភាពក្រីក្រ។ កិច្ចប្រជុំក៏បាន ឯកភាពក្នុងការស្នើសុំរៀបចំគោលនយោបាយជំហ៊ានទី២ ដែលផ្តោតសំខាន់លើយុទ្ធសាស្ត្រទាំង ៣ រួមមាន ការផលិត ការកែច្នៃ និងការនាំចេញ ដើម្បីបន្តដោះស្រាយបញ្ហាប្រឈមចំពោះមុខ និងស្របតាមនិន្នាការទីផ្សារក្នុងតំបន់និងពិភពលោក ក៏ដូចជាការលើកកម្ពស់ភាពជាដៃគូរវាងរដ្ឋ ឯកជន និងភាគីពាក់ព័ន្ធ។
News(Phnom Penh): On the morning of Monday, 22 December 2025, at the Customs National School of the General Department of Customs and Excise of Cambodia, His Excellency HO Sivyong, Delegate of the Royal Government of Cambodia in Charge as Director General of the General Directorate of Trade Support Services of the Ministry of Commerce, attended as a Panelist in the Dissemination Workshop on "Standard Operating Procedures for Implementing Preventive and Suppressive Measures Against Goods-Origin Fraud in Exports to the United States," presided over by His Excellency KUN Nhem, Minister Attach to the Prime Minister and Director General of the General Department of Customs and Excise of Cambodia. The Dissemination Workshop was attended by Neak Oknha and the President of the Cambodia Chamber of Commerce, the Secretary General of the Cambodian Investment Board of CDC, the Personal Adviser to the Prime Minister, the President of the American Chamber of Commerce in Cambodia, together with leaders and officials from various ministries, institutions, and relevant private sector stakeholders. The Dissemination Workshop on "Standard Operating Procedures for Implementing Preventive and Suppressive Measures Against Goods-Origin Fraud in Exports to the United States" was organized with the objective of preventing and suppressing Goods-Origin fraud in exports to the United States under Qualified Investment Projects (QIP) by strengthening procedures for registering investment projects, reviewing and approving master lists, verifying compliance with rules of origin, and issuing Origin Certificate Letters (OCL), as well as providing an opportunity for policymakers and the private sector to discuss topics that are important to maintaining, strengthening, and expanding trade and investment with the United States, as well as addressing challenges faced by the private sector.
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី២២ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា «គ.ត.ផ.ហ.ក.» បានអញ្ជើញដឹកនាំកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា «គ.ត.ផ.ហ.ក.» ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ឯកឧត្តម លោកជំទាវ ជាអនុប្រធាន និងជាសមាជិក សមាជិកា នៃគ.ត.ផ.ហ.ក. ដែលអញ្ជើញមកពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីពិនិត្យ ពិភាក្សា និងប្រមូលធាតុចូលលើឯកសារចាំបាច់ចំនួន ២រួមមាន៖ ១. សេចក្តីព្រាងប្រកាសស្តីពីការដាក់ពាក្យស្នើសុំវិញ្ញាបនបត្របញ្ជាក់ បច្ចេកទេសស្តង់ដារផលិតផលហាឡាលកម្ពុជា ២. សេចក្តីព្រាងឯកសារទស្សនទានស្តីពីយុទ្ធនាការផ្សព្វផ្សាយ និងសម្របសម្រួលការចុះបញ្ជីវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្តង់ដារផលិតផលហាឡាលកម្ពុជា សូមគូសបញ្ជាក់ផងដែរ នៅមុនពេលនៃកិច្ចប្រជុំចាប់ផ្តើម អង្គប្រជុំបានចូលរួមស្មឹងស្មាតគោរពវិញ្ញាណក្ខន្ធវីរកងទ័ព ដែលបានពលីជីវិតនៅសមរភូមិក្នុងការការពារបូរណភាពទឹកដី៕
News(Phnom Penh): On Friday morning, 19 December 2025, at the Ministry of Commerce, His Excellency TITH Seychanly, Director General of the General Directorate of Trade Promotion (GDTP), chaired the GDTP’s monthly meeting for December 2025. The meeting was attended by Deputy Director Generals, Directors, and officials from the three departments under GDTP. The primary objectives of the meeting were to review recent work progress, assess performance outcomes, discuss strategic action plans for future implementation, and to share the latest news and information related to economic and trade trends domestically and Internationally. On that occasion, His Excellency Director General expressed his appreciation to all officials for their continued commitment and contributions, particularly in relation to the successful organization of the 18th Cambodia Trade Expo, ongoing efforts in promoting Cambodian products, the implementation of key policies, especially those related to cassava and cashew, as well as the formulation of new policies and strategies covering pepper, mango, and digital trade, and the preparation of the 2026 Budget Programme.