News(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី១ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន (US-ASEAN Business Council) ដែលដឹកនាំដោយឯកឧត្តមឯកអគ្គរដ្ឋទូត Ted Osius ប្រធានគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារដើម្បីបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃច័ន្ធ ទី១ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន ឯកឧត្តម នៅ លក្ខណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម «គ.ប.ផ.ក.» និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សា។
News(ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ទី១ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អមដោយថ្នាក់ដឹកនាំ និងមន្រ្តីជំនាញក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយ លោកស្រី Abigail Fryer អនុប្រធានបេសកកម្មនៃស្ថានទូតច្រកភពអង់គ្លេសប្រចាំកម្ពុជា និង លោក Stewart Clayton ប្រធានទទួលបន្ទុកការងារពាណិជ្ជកម្ម ព្រមទាំងមន្ត្រីជំនាញនៃស្ថានទូត ដើម្បី បន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងចក្រភពអង់គ្លេស។ នាឱកាសនោះ ភាគីទាំងពីរ បានពិភាក្សាពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា-ចក្រភពអង់គ្លេសក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ និងការអភិវឌ្ឍប្រកបដោយចីរភាព ដោយផ្តោតលើកំណើនប្រកបដោយបរិយាបន្ន ភាពធន់ និងសេដ្ឋកិច្ចបៃតង ព្រមជាមួយការត្រៀមរៀបចំវេទិកាពាណិជ្ជកម្ម និងនិវិយោគរួមគ្នារវាងកម្ពុជា-ចក្រភពអង់គ្លេសលើកទី៣ (3rd JTIF) ដែលគ្រោងនឹងរៀបចំនៅដើមឆ្នាំ២០២៦ ខាងមុខ។
Newsអបអរសាទរ ខួបលើកទី៤៧ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ២ ធ្នូ ១៩៧៨ - ២ ធ្នូ ២០២៥
Newsអបអរសាទរ ខួបលើកទី១០ ល្បែងទាញព្រ័ត្រត្រូវបានចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ២ ធ្នូ ២០១៥ - ២ ធ្នូ ២០២៥