Newsសេចក្ដីជូនដំណឹង៖ ស្តីពីការចុះជំរឿនមន្រ្តីជាក់ស្តែង នៅតាមរចនាសម្ព័ន្ធរបស់អង្គភាពចំណុះទីស្តីការក្រសួង ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ៨:០០នាទីព្រឹក ដល់ម៉ោង ១៧:០០នាទីរសៀល ដែលមានទីតាំងនៅសាលប្រជុំអង្គរវត្ត នៃទីស្តីការក្រសួងពាណិជ្ជកម្ម និងនៅសាលប្រជុំក្រវ៉ាន់ ជាន់ទី៥ នៃអគ្គនាយកដ្ឋាន ក.ប.ប.
NewsANNOUNCEMENT: on The Nineteen International Food Exhibition (IFEX) Philippines and Sustainability Solutions Exchange (SSX), will be held from 21-23 May 2026 at the World Trade Center in Manila, Philippines.
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ “គណៈកម្មការគ្រប់គ្រងប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ” របស់ក្រសួងពាណិជ្ជកម្ម ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គនាយក និង លោកប្រធាននាយកដ្ឋាន ផងដែរ។ កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីពិនិត្យ និងជំរុញការអនុវត្តយន្តការលើកទឹកចិត្តផ្អែកលើសមិទ្ធកម្ម សំដៅពង្រឹងការគ្រប់គ្រងមន្ត្រីប្រកបដោយតម្លាភាព សុក្រឹត្យភាព សុចរិតភាព និងបង្កើនឧត្តមភាពការងារ ដើម្បីធានានូវចីរភាពនៃកំណែទម្រង់រដ្ឋបាលសាធារណៈ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។
Newsសេចក្តីជូនដំណឹងស្តីពី៖ ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ សម្រាប់ការអនុវត្តចាប់ពីម៉ោង ០០:០០ (សូន្យ) ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦
News(សេអ៊ូល, កូរ៉េ)៖ នាថ្ងៃសៅរ៍ ទី៩ ខែឧសភា ឆ្នាំ២០២៦ លោកស្រី នួន ផានិត អនុព័ន្ធពាណិជ្ជកម្មអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានសម្របសម្រួល និងដឹកនាំការរៀបចំស្តង់កម្ពុជាចំនួន ៥ទីតាំង ក្នុងព្រឹត្តិការណ៍ “បុណ្យមិត្តភាពសេអ៊ូល លើកទី៣០” (2026 Seoul Friendship Festival) ដែលបានប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ គឺថ្ងៃទី៩ និងទី១០ ខែឧសភា ឆ្នាំ២០២៦ និងសហការរៀបចំដោយសាលាក្រុងសេអ៊ូល (the Seoul Metropolitan Government - SMG) ជាមួយសា្ថនទូត៧៣ ប្រចាំនៅសាធារណរដ្ឋកូរ៉េ ។ កម្មវិធីនេះ រៀបចំឡើងនៅបរិវេណមជ្ឈមណ្ឌលវប្បធម៌ ដុងដេមូនផ្លាសា (DDP-Dongdaemun Design Plaza) ទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ដោយមានកម្មវិធីចម្រុះជាច្រើន រួមមាន៖ ការសម្តែងសិល្បៈវប្បធម៌ពិភពលោក ស្តង់តាំងបង្ហាញផ្សព្វផ្សាយផលិតផលរបស់ស្ថានទូតចំនួន៤៥ ស្តង់ម្ហូបអាហារចំនួន៣០ ស្តង់លក់បង្អែម១៩ និងសកម្មភាពផ្សេងៗនៅក្នុង K-Culture Zone ផ្ទាំងទស្សនីយភាពរូបភាពផ្តិតមកពីទីក្រុងជុំវិញពិភពលោក ម៉ូដសម្លៀកបំពាក់តាមប្រទេសនីមួយៗ ការសាកល្បងកម្មវិធី K- Beauty និងបណ្ណាល័យ Seoul Pop-Up Library ដែលជាឱកាសមួយក្នុងការផ្លាស់ប្តូរនូវវប្បធម៌ដ៏ធំបំផុតរវាងប្រទេសកូរ៉េ និងពិភពលោក ក្រោមប្រធានបទ "ខួបលើកទី៣០ ជាមួយពិភពលោក ការរួមគ្នាតាមរយៈវប្បធម៌"។ ក្នុងឱកាសនេះ ស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ក៏បានរៀបចំស្តង់ស្ថានទូតកម្ពុជា ដើម្បីដាក់តាំងបង្ហាញផលិតផលសក្តានុពលនាំចេញរបស់កម្ពុជា ដូចជា៖ ស្តង់នំ-បង្អែម ស្តង់ឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរ ស្តង់បង្ហាញវីដេអូនិងរូបភាពផ្សព្វផ្សាយពីតំបន់ទេសចរណ៍ នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងការសម្តែងសិល្បៈខ្មែរ រួមមាន៖ របាំនារីជាជួរ របាំក្ងោក និងក្បាច់គុនល្បុក្កតោខ្មែរ ដែលបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកចូលទស្សនា ផងដែរ៕