Newsត្រៀមខ្លួនហើយឬនៅ? សល់តែ ១ថ្ងៃទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍ពិព័រណ៍ដ៏ធំប្រចាំឆ្នាំ នឹងឈានមកដល់! សូមចូលរួមទស្សនាដោយសេរីនូវផ្ទាំងទស្សនីយភាពចម្រុះដ៏សម្បូរបែប និងការតាំងបង្ហាញនូវផលិតផល-សេវាកម្មជាច្រើនប្រភេទ ព្រមទាំងកម្មវីធីជាច្រើន ដូចជា៖ ការប្រគំតន្ត្រី វេទិកាស្តីពីវិស័យនាំចេញកម្ពុជា កម្មវិធីជំនួបពាណិជ្ជកម្មស្តីពី «កាលានុវត្តភាពនៃទីផ្សារផលិតផលកម្ពុជាក្នុងយុគសម័យថ្មី» និងវេទិកាស្តីពីស្រ្តីក្នុងវិស័យពាណិជ្ជកម្ម វេទិកាអប់រំពីសិស្សនិស្សិត និងការតាំងបង្ហាញផលិតផលពីបណ្ដា ២៥ រាជធានី-ខេត្ត។ ព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា លើកទី១៨ ឆ្នាំ២០២៥ - ទីតាំង៖ សាលសន្និបាត ភីអេច ហ្គ្រេនហល បុរីប៉េងហួត បឹងស្នោ រាជធានីភ្នំពេញ - ផែនទី៖ https://maps.app.goo.gl/iMRK5cKtEoU8kj5e8 - កាលបរិច្ឆេទ៖ ៤-៧ ធ្នូ ២០២៥ - វេលាម៉ោង៖ ៩ព្រឹក ដល់ ៩យប់ #ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា #ពិព័រណ៍ពាណិជ្ជកម្មកម្ពុជាឆ្នាំ២០២៥ #ពិព័រណ៍ពាណិជ្ជកម្មកម្ពុជាលើកទី១៨ #CambodiaTradeExpo #CambodiaTradeExpo2025 #18CTExpo #CTE-2025
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី៣ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍របស់ក្រសួងពាណិជ្ជកម្ម ដែលមានវត្តមានចូលរួមពី ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក លោកជំទាវអគ្គាធិការ លោក-លោកស្រីអគ្គនាយករង លោក-លោកស្រីអគ្គាធិការរង លោកប្រធាននាយកដ្ឋាន-វិទ្យាស្ថាន លោក-លោកស្រីអនុប្រធាននាយកដ្ឋាន-វិទ្យាស្ថាន លោក-លោកស្រីប្រធាន និងអនុប្រធានមន្ទីរ និងសាខា ក.ប.ប. រាជធានី-ខេត្តទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្មផងដែរ។ កិច្ចប្រជុំប្រចាំសប្ដាហ៍នេះ ត្រូវបានរៀបចំឡើងដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ក្រោមរបៀបវារៈរួមមាន៖ ១. របាយការណ៍ស្ដីពីលទ្ធផលនៃការចូលរួមទស្សនកិច្ចសិក្សា ជាមួយគណៈប្រតិភូគណៈកម្មាធិការជាតិសម្រាប់ការចាកចេញរបស់កម្ពុជា ពីចំណាត់ថ្នាក់ក្រុមប្រទេសអភិវឌ្ឍនតិចតួច នៅប្រទេសបង់ក្លាដែស និងប្រទេសឡាវ ដើម្បីសិក្សាស្វែងយល់អំពីបទពិសោធន៍ក្នុងការរៀបចំយុទ្ធសាស្រ្តអន្តរកាលដោយរលូន និងស្វែងយល់បន្ថែមអំពីការកំណត់អាទិភាព និងយន្តការកាត់បន្ថយផលប៉ះពាល់លើវិស័យចម្បងៗ ២. របាយការណ៍ស្ដីពីលទ្ធផលនៃការចូលរួមកិច្ចសន្ទនាកម្រិតខ្ពស់ ស្តីពីទំនាក់ទំនងសេដ្ឋកិច្ចអាស៊ាន-អ៊ីតាលី លើកទី៩ នៅទីក្រុងហូជីមីញ ប្រទេសវៀតណាម ៣. របាយការណ៍ស្តីពីវឌ្ឍនភាពនៃការអនុវត្តសូចនាករសមិទ្ធកម្មគន្លឹះទី៣១ «ចំនួនសហគ្រាសធុនតូច និងមធ្យម (SMEs) ផ្លូវការដែលធ្វើការនាំចេញ» និងវឌ្ឍនភាពនៃការអនុវត្តសូចនាករសមិទ្ធកម្មគន្លឹះទី៣៤ «ការយល់ឃើញរបស់ធុរជន និងសាធារណជនលើការអនុវត្តច្បាប់ស្ដីពីការប្រកួតប្រជែង ច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ និងបទប្បញ្ញត្តិពាក់ព័ន្ធ» ដោយមានមតិចូលរួមពី ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ៤. របាយការណ៍ស្តីពីវឌ្ឍនភាពនៃការកំណត់ និងការពិពណ៌នាអំពីមុខតំណែងវិជ្ជាជីវៈក្នុងក្រសួងពាណិជ្ជកម្ម ៥. របាយការណ៍ស្តីពីវឌ្ឍនភាពការងារទទួលបន្ទុកបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធរបស់ក្រសួងពាណិជ្ជកម្ម ៦. មតិចូលរួមផ្សេងៗ៕
Newsអបអរសាទរ ទិវាជនពិការពិភពលោក ៣ ធ្នូ ២០២៥
News(Siem Reap): On 8-9 December 2025, at Borei Angkor Resort & Spa, Siem Reap Province, His Excellency Pech Rithi, Secretary of State of the Ministry of Commerce, attended the 21st Join Committee Meeting between Cambodia-VietNam under the distinguished Co-chairmanship of His Excellency Prak Sokhonn, Deputy Prime Minister, Minister of Foreign Affairs and International Cooperation, and His Excellency Le Hoai Trung, Minister of Foreign Affairs of Viet Nam. The Meeting focused its discussion on Economic, Cultural, Scientific, and Technology Cooperation between the two countries.
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី១២ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារបច្ចេកទេសដើម្បីសិក្សា ស្រាវជ្រាវ និងរៀបចំសេចក្តីព្រាងគោលនយោបាយ ឬយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យម្រេច បានដឹកនាំកិច្ចប្រជុំបច្ចេកទេសលើកទី២ ដោយមានការចូលរួមពីសមាជិក សមាជិកា មន្រ្តីជំនាញនៃក្រសួងពាណិជ្ជកម្ម សមាជិកសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា និងតំណាងក្រុមការងារគម្រោង EU-German CAPSAFE ជាច្រើនរូប។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យ ពិភាក្សា និងផ្តល់យោបល់លើសេចក្តីព្រាងបឋមនៃគោលនយោបាយម្រេចនេះ ឱ្យមានលក្ខណៈកាន់តែស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ៕