News(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសណ្ឋាគារសាំងគ្រីឡា ភ្នំពេញ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួប ២២ឆ្នាំ នៃការបង្កើតក្រុមហ៊ុនយូនីលឹវើ (ខេមបូឌា) លីមីធីត ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ នៃក្រុមហ៊ុន យូនីលឹវើ ដែលមានទីស្នាក់ការកណ្ដាលនៅចក្រភពអង់គ្លេស ដែលមានវត្តមានអញ្ជើញចូលរួមដោយ ឯកឧត្តម Dominic Williams ឯកអគ្គរាជទូតនៃចក្រភពអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា លោក លី សុធូ អគ្គនាយកក្រុមហ៊ុនយូនីលឹវើ កម្ពុជា និងឡាវ ឯកឧត្តម ជាថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម តំណាងសភាពាណិជ្ជកម្មអង់គ្លេស ថ្នាក់ដឹកនាំ និងបុគ្គលិកនៃក្រុមហ៊ុន យូនីលឹវើ កម្ពុជា ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូប។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបើក និងធ្វើជាវាគ្មិនក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៥ (CAFE25) ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្រ្តី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងរយៈពេល ៤ថ្ងៃ គឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានការចូលរួមសហការគាំទ្រពីក្រសួង-ស្ថាប័នពាក់ព័ន្ធ អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ជាច្រើនរូប។ សូមជម្រាបជូនថា ព្រឹត្តិការណ៍ពិព័រណ៍កសិកម្មកម្ពុជា (CAFE25) នេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់កសិករ អ្នកកែច្នៃ ពាណិជ្ជករ អ្នកវិនិយោគ និងអ្នករៀបចំតាក់តែងគោលនយោបាយ ក្នុងការចែករំលែកគំនិត បង្កើតភាពជាដៃគូ ក្នុងគោលបំណងដើម្បីបង្ហាញពីសក្តានុពលកសិកម្ម លើកម្ពស់ពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ បង្កើតឱកាសនាំចេញផលិតផលរបស់កសិករខ្មែរ និងជំរុញការវិនិយោគក្នុងវិស័យកសិស្បៀងអាហារ៕
News(Phnom Penh): On Wednesday, 12 November 2025 at the Ministry of Commerce, His Excellency BUON Sarakmony, Secretary of State of the Ministry of Commerce and Permanent Vice-Chairman of the Cambodia Competition Commission (CCC), held a high-level bilateral meeting with Mr. Samuel Chan, Chairman of the Hong Kong Competition Commission (HKCC) of the Hong Kong Special Administrative Region of the People’s Republic of China. The meeting aimed to initiate official cooperation between the two committees within the framework of competition under the Memorandum of Understanding (MoU) between the CCC and the HKCC, signed on the morning of November 12, 2025. During the meeting, the HKCC delegation presented an overview of its institutional structure, mandate, and key responsibilities. In turn, the Cambodian delegation shared recent developments in Cambodia’s competition landscape, including ongoing reforms and enforcement priorities aimed at fostering a fair and dynamic market environment.
News(ភ្នំពេញ)៖ នាថ្ងៃចន្ទ ទី ១០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម វ៉េង សុធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “គោលនយោបាយពាណិជ្ជកម្ម ក្រោមក្របខ័ណ្ឌក្រសួងពាណិជ្ជកម្ម” ដែលរៀបចំដោយវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ ជាមួយនឹងនាយកដ្ឋានគោលនយោបាយពាណិជ្ជកម្ម ដោយមានការចូលរួមពីសិក្ខាកាម មកពីគ្រប់នាយកដ្ឋានទាំងអស់នៃក្រសួងពាណិជ្ជកម្ម និងមន្ទីរពាណិជ្ជកម្ម ទាំង ២៥ រាជធានី-ខេត្ត ជាច្រើនរូប។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការរៀបចំ និងអនុវត្តគោលនយោបាយពាណិជ្ជកម្មប្រកបដោយចក្ខុវិស័យច្បាស់លាស់ ដើម្បីជំរុញសេដ្ឋកិច្ចជាតិ។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានគូសបញ្ជាក់អំពីយុទ្ធសាស្ត្រ និងគោលនយោបាយសំខាន់ៗ ដែលក្រសួងពាណិជ្ជកម្ម បាន និងកំពុងយកចិត្តទុកដាក់រៀបចំ ក្នុងនោះរួមមាន៖ គោលនយោបាយ និងយុទ្ធសាស្ត្រដែលបានដាក់ចេញ ដូចជា៖ យុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជា (CTIS) គោលនយោបាយជាតិស្តីពីដំឡូងមី ២០២០-២០២៥ គោលនយោបាយស្វាយចន្ទីឆ្នាំ ២០២២-២០២៧ យុទ្ធសាស្ត្រពង្រីក និងពិពិធកម្មទីផ្សារអង្ករកម្ពុជាឆ្នាំ២០២៥-២០៣០ និងក្របខ័ណ្ឌគោលនយោបាយកំពុងរៀបចំសេចក្តីព្រាង៖ ក្របខ័ណ្ឌគោលនយោបាយពាណិជ្ជកម្មឆ្ពោះទៅឆ្នាំ២០៣០គោលនយោបាយស្វាយកម្ពុជា ក្របខ័ណ្ឌគោលនយោបាយម្រេចកម្ពុជា គោលនយោបាយជាតិស្តីពីសូត្រកម្ពុជា គោលនយោបាយពាណិជ្ជកម្មឌីជីថល។ ឯកឧត្តមរដ្ឋលេខាធិការ បន្តថា គោលនយោបាយទាំងនេះ មានគោលបំណងចម្បងក្នុងការផ្សព្វផ្សាយអំពីគោលនយោបាយពាណិជ្ជកម្មសំខាន់ៗ ដើម្បីជំរុញការនាំចេញ បង្កើតខ្សែច្រវាក់ផលិតកម្មក្នុងស្រុករឹងមាំ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន បន្ថែមទៀត៕
News(Phnom Penh): On the morning of Monday, 10 November 2025, at the Ministry of Commerce, His Excellency CHHOR Sunhong, Undersecretary of State of the Ministry of Commerce chaired a consultative meeting with representatives of the Foreign Chamber of Commerce in Cambodia. The meeting aimed to discuss and gather input on the draft Proclaimation concerning the simplification of business registration procedures, with the participation of senior officials and officers from the Department of Business Registration.