ស្វែងរកព័ត៌មាន និងឯកសារផ្លូវការ
លទ្ធផលស្វែងរកព័ត៌មានសរុបទាំង៖ 3775
Newsឯកឧត្តម ឃឹម សេរីវង្ស រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម អ៊ូច ភា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយគោលនយោបាយ “ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព” ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គាធិការ លោក-លោកស្រី អគ្គនាយករង អគ្គាធិការរង ប្រធាននាយកដ្ឋាន-វិទ្យាស្ថានអនុប្រធាននាយកដ្ឋាន-វិទ្យាស្ថាន ប្រធាន-អនុប្រធានមន្ទីរពាណិជ្ជកម្មរាជ ធានីខេត្ត ប្រធាន-អនុប្រធានការិយាល័យទាំងអស់ចំណុះក្រសួងពាណិជ្ជកម្ម ដោយផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូ
(ភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ទី៧ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ឃឹម សេរីវង្ស រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម អ៊ូច ភា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយគោលនយោបាយ “ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព” ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គាធិការ លោក-លោកស្រី អគ្គនាយករង អគ្គាធិការរង ប្រធាននាយកដ្ឋាន-វិទ្យាស្ថានអនុប្រធាននាយកដ្ឋាន-វិទ្យាស្ថាន ប្រធាន-អនុប្រធានមន្ទីរពាណិជ្ជកម្មរាជ ធានីខេត្ត ប្រធាន-អនុប្រធានការិយាល័យទាំងអស់ចំណុះក្រសួងពាណិជ្ជកម្ម ដោយផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូ។
Newsលោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមពិធីបុណ្យគម្រប់ខួប ៧ថ្ងៃ និង ១០០ថ្ងៃ ឧទ្ទិសកុសលជូនចំពោះ លោក យី ឡាង មន្ត្រីនៃនាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម
(ភ្នំពេញ)៖ នាព្រឹកថ្ងៃសៅរ៍ ទី៨ ខែមីនា ឆ្នាំ២០២៥ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមពិធីបុណ្យគម្រប់ខួប ៧ថ្ងៃ និង ១០០ថ្ងៃ ឧទ្ទិសកុសលជូនចំពោះ លោក យី ឡាង មន្ត្រីនៃនាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម ដែលបានទទួលមរណភាពកាលពីថ្ងៃអាទិត្យ ៤កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ៦:១៥នាទីព្រឹក ក្នុងជន្មាយុ៣៦ឆ្នាំ ដោយរោគាពាធ។ ស្ថិតក្នុងកាលវេលាដ៏ក្រៀមក្រំនេះ លោកជំទាវរដ្ឋមន្រ្តី និងគណៈប្រតិភូក្រសួងពាណិជ្ជកម្ម សូមចូលរួមរំលែកទុក្ខ និងឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោក យី ឡាង បានទៅកាន់សុខគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕
Newsអបអរសាទរ ទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១១៤ ក្រោមមូលបទ ”សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូប” ៨ មីនា ១៩១១ - ៨ មីនា ២០២៥
អបអរសាទរ ទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១១៤ ក្រោមមូលបទ ”សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូប” ៨ មីនា ១៩១១ - ៨ មីនា ២០២៥
Newsលោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមមូលបទ “សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រី្ត និងក្មេងស្រីគ្រប់រូប”
(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី៧ ខែមីនា ឆ្នាំ២០២៥ នៅសណ្ឋាគារសាន់ អែន មូន រីវ៉ឺសាយ រាជធានីភ្នំពេញ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមមូលបទ “សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រី្ត និងក្មេងស្រីគ្រប់រូប” ដោយមានការអញ្ជើញចូលរួមពី លោកជំទាវ គ្រី ណាល់លីស រដ្ឋលេខាធិការក្រសួងកិច្ចការនារី តំណាងលោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី លោកជំទាវ ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង លោក លោកស្រី និងមន្រ្តីរាជការរបស់ក្រសួងពាណិជ្ជកម្ម ជាច្រើនរូប។
Newsឯកឧត្តម លឹម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាអំពីវឌ្ឍនភាពការងារប្រចាំខែកុម្ភៈ និងសកម្មភាពមួយចំនួននៅក្នុងខែមីនា ឆ្នាំ២០២៥ របស់ក្រុមការងារជំរុញការនាំចេញ ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ និងមន្ត្រីជំនាញ
(ភ្នំពេញ)៖ នារសៀលថ្ងៃពុធ ទី៥ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម លឹម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាអំពីវឌ្ឍនភាពការងារប្រចាំខែកុម្ភៈ និងសកម្មភាពមួយចំនួននៅក្នុងខែមីនា ឆ្នាំ២០២៥ របស់ក្រុមការងារជំរុញការនាំចេញ ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ និងមន្ត្រីជំនាញ។ ក្នុងឱកាសនោះ ក្រុមការងារបានជម្រាបជូនអំពីវឌ្ឍនភាពការងារ និងសកម្មភាពសំខាន់ៗដែលក្រុមការងារកំពុងបន្តអនុវត្ត តាមរយៈការរៀបចំ និងការចូលរួមព្រឹត្តិការណ៍សំខាន់ៗ កិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន សំដៅជំរុញបង្កើនសមត្ថភាពអ្នកផ្គត់ផ្គង់ និងការនាំចេញផលិតផលរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។



