ស្វែងរកព័ត៌មាន និងឯកសារផ្លូវការ
លទ្ធផលស្វែងរកព័ត៌មានសរុបទាំង៖ 3775
Newsលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អញ្ជើញជាគណៈអធិបតីក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងពាណិជ្ជកម្ម ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រុមហ៊ុន Alibaba Cloud (Singapore) Private Limited ស្តីពី ការអភិវឌ្ឍថ្នាលពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ការលើកកម្ពស់អក្ខរកម្មឌីជីថល និងជំនាញទីផ្សារ
(ភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ទី២៤ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងពាណិជ្ជកម្ម ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រុមហ៊ុន Alibaba Cloud (Singapore) Private Limited ស្តីពី ការអភិវឌ្ឍថ្នាលពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ការលើកកម្ពស់អក្ខរកម្មឌីជីថល និងជំនាញទីផ្សារ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងថ្នាក់ដឹកនាំនៃក្រសួងពាណិជ្ជកម្ម និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក Allen Zhang អនុប្រធាន Alibaba Cloud Intelligence International មន្រ្តីពាក់ព័ន្ធនៃក្រសួងពាណិជ្ជកម្ម និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងលោក លោកស្រី តំណាងក្រុមហ៊ុន អាលីបាបា ជាច្រើនរូប។
Newsអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងក្វាងចូវ សាធារណរដ្ឋប្រជាមានិតចិន ជួបពិភាក្សាការងារជាមួយ លោកអគ្គកុងស៊ុលថៃឡង់ដ៍ប្រចាំទីក្រុងក្វាងចូវថ្មី ដើម្បីពិភាក្សាអំពីសហការជំរុញពាណិជ្ជកម្ម និងទេសចរណ៍
(ក្វាងចូវ, ចិន)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា ឆ្នាំ២០២៥ នៅស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងក្វាងចូវ សាធារណរដ្ឋប្រជាមានិតចិន លោក ទុន ថុនា អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងក្វាងចូវ និង លោក ឡៅ ងួន អេង អនុព័ន្ធពាណិជ្ជកម្មអមស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងក្វាងចូវ សាធារណរដ្ឋប្រជាមានិតចិន បានជួបពិភាក្សាការងារជាមួយ លោក KAJTITI WIWATWANONT អគ្គកុងស៊ុលរបស់ប្រទេសថៃឡង់ដ៍ ដែលទេីបនឹងតែងតាំងថ្មី ដើម្បីពិភាក្សាការងារលេីកិច្ចសហការជំរុញពាណិជ្ជកម្ម និងទេសចរណ៍ នៅទីក្រុងក្វាងចូវ ខេត្តក្វាងទុង សាធារណរដ្ឋប្រជាមានិតចិន។
Newsឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ បានជួបប្រជុំជាមួយ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន និង លោក ស៊ីន សារ៉ាយ អនុព័ន្ធពាណិជ្ជកម្ម អមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ដើម្បីពិភាក្សាអំពីពិព័រណ៍ពិភពលោក ២០២៥ អូសាកា (World EXPO 2025 Osaka) ដែលនឹងប្រារព្ធឡើងចាប់ពីថ្ងៃទី១២ ខែមេសា ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ ២០២៥
(តូក្យូ, ជប៉ុន)៖ នាព្រឹកថ្ងៃពុធ ទី២២ ខែមករា ឆ្នាំ ២០២៥ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ បានជួបប្រជុំជាមួយ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន និង លោក ស៊ីន សារ៉ាយ អនុព័ន្ធពាណិជ្ជកម្ម អមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ដើម្បីពិភាក្សាអំពីពិព័រណ៍ពិភពលោក ២០២៥ អូសាកា (World EXPO 2025 Osaka) ដែលនឹងប្រារព្ធឡើងចាប់ពីថ្ងៃទី១២ ខែមេសា ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ ២០២៥។
Newsលោកជំទាវ តាន់ ទេពីកណ្ណិកា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង លោក ប៉ែន វីរៈឧត្តម អគ្គនាយករង នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ បានអញ្ជើញចូលរួមកិច្ចប្រជុំពហុភាគីកម្រិតខ្ពស់រវាងធនាគារជាតិនៃកម្ពុជា និងអង្គការសហប្រជាជាតិ លើកទី២ ស្តីពីមីក្រូហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា ក្រោមអធិបតីភាព លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា និង លោក JO Scheuer ជាអ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិ
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា ឆ្នាំ ២០២៥ នៅសណ្ឋាគារ Raffles Hotel Le Royal លោកជំទាវ តាន់ ទេពីកណ្ណិកា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង លោក ប៉ែន វីរៈឧត្តម អគ្គនាយករង នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ បានអញ្ជើញចូលរួមកិច្ចប្រជុំពហុភាគីកម្រិតខ្ពស់រវាងធនាគារជាតិនៃកម្ពុជា និងអង្គការសហប្រជាជាតិ លើកទី២ ស្តីពីមីក្រូហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា ក្រោមអធិបតីភាព លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា និង លោក JO Scheuer ជាអ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិ។
Newsលោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សារណៈនៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការពង្រឹង និងពង្រីកទីផ្សារអន្តរជាតិជូនក្រុមហ៊ុនស្វាយចន្ទី និងស្វាយកែវរមៀតកម្ពុជា
(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការពង្រឹង និងពង្រីកទីផ្សារអន្តរជាតិជូនក្រុមហ៊ុនស្វាយចន្ទី និងស្វាយកែវរមៀតកម្ពុជា រវាង (១) ក្រុមហ៊ុនអ៊ែមភល អាហ្គ្រោប្រដាក់ ឯ.ក និងក្រុមហ៊ុន TRACKINTECH SOLUTIONS SND BHD ម៉ាឡេស៊ី និង (២) ក្រុមហ៊ុនគីរីរម្យ ហ្វ៊ូដ ប្រដាក់សិន ឯ.ក និង ក្រុមហ៊ុន TRACKINTECH SOLUTIONS SDN BHD ម៉ាឡេស៊ី។



