News(ខេត្តតាកែវ)៖ ផ្សារផលិតផលខ្មែរខេត្តតាកែវ បាននិងកំពុងដំណើរលក់កសិផល និងផលិតផលខ្មែរ ដែលបានដាំដុះ និងកែច្នៃដោយកសិករ ផលិតករ និងសិប្បករខ្មែរ នៅក្នុងខេត្តតាកែវ នៅរៀងរាល់ថ្ងៃសៅរ៍-អាទិត្យចាប់ពីម៉ោង ៦៖៣០ព្រឹក ដល់ម៉ោង១៨៖០០ល្ងាច ដែលមានទីតាំងនៅបរិវេនសួនច្បារមាត់បឹងតាកែវ ទល់មុខមហោស្រពខេត្តតាកែវ។ 👉 ស្វែងរកទីតាំងផ្សារផលិតផលខ្មែរខេត្តតាកែវ៖ https://maps.app.goo.gl/G8E4td1cw2gWxPTZ6?g_st=ipc សូមបញ្ជាក់ថា ក្រោមការដឹកនាំ និងការគាំទ្ររបស់ក្រសួងពាណិជ្ជកម្ម និងការសម្របសម្រួលផ្តល់ទីតាំងរបស់រដ្ឋបាលខេត្ត មន្ទីរពាណិជ្ជកម្មខេត្តតាកែវ ក្រោមគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) នៃក្រសួងពាណិជ្ជកម្ម បានរៀបចំ និងដាក់ឲ្យដំណើរការផ្សារលក់ផលិតផលខ្មែរ ចាប់តាំងពីឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ន។ ផ្សារផលិតផលខ្មែរនេះ មានគោលបំណងផ្ដល់ឱកាសទីផ្សារបន្ថែមដល់កសិករ ផលិតករអាជីវករខ្នាតតូច ជាតំណាងពីក្រុមកសិករផលិត និងជាការតភ្ជាប់ទំនាក់ទំនងទីផ្សារឱ្យកាន់តែប្រសើរ ដល់ក្រុមផលិតដែលអាចរកប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅពួកគេ។ ការចូលរួមលើកកម្ពស់ និងប្រើប្រាស់ផលិតផលខ្មែរ ជាការរួមចំណែកបង្កើនផលិតភាពផលិតផលក្នុងស្រុក បង្កើនប្រាក់ចំណូល និងលើកស្ទួយជីវភាពប្រជាជន និងជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឲ្យកាន់តែប្រសើរឡើង។ សូមចូលរួមគាំទ្រផ្សារផលិផលខ្មែរ ដើម្បីលើកស្ទួយជីវភាពកសិករ និងផលិតករខ្មែរ៕
News(ខេត្តក្រចេះ)៖ ផ្សារផលិតផលខ្មែរខេត្តក្រចេះ បាននិងកំពុងដំណើរលក់កសិផល និងផលិតផលខ្មែរ ដែលបានដាំដុះ និងកែច្នៃដោយកសិករ និងផលិតករខ្មែរនៅក្នុងខេត្តក្រចេះ នៅរៀងរាល់ថ្ងៃសុក្រ-សៅរ៍-អាទិត្យ ចាប់ពីម៉ោង ៦ព្រឹក - ៦ល្ងាច ដែលមានទីតាំងនៅផ្លូវបេតុងទឹកស្អាតក្រុងក្រចេះ ជិតស្ពានសរ ខេត្តក្រចេះ ។ ស្វែងរកផ្សារផលិតផលខ្មែរខេត្តក្រចេះ៖ https://maps.app.goo.gl/uaRz4q7FqgX4gZMB7?g_st=ipc សូមបញ្ជាក់ថា ក្រោមការដឹកនាំ និងការគាំទ្ររបស់ក្រសួងពាណិជ្ជកម្ម និងការសម្របសម្រួលផ្តល់ទីតាំងរបស់រដ្ឋបាលខេត្ត មន្ទីរពាណិជ្ជកម្មខេត្តក្រចេះ ក្រោមគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) នៃក្រសួងពាណិជ្ជកម្ម បានរៀបចំ និងដាក់ឲ្យដំណើរការផ្សារលក់ផលិតផលខ្មែរ ចាប់តាំងពីឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ន។ ផ្សារផលិតផលខ្មែរនេះ មានគោលបំណងផ្ដល់ឱកាសទីផ្សារបន្ថែមដល់កសិករ ផលិតករអាជីវករខ្នាតតូច ជាតំណាងពីក្រុមកសិករផលិត និងជាការតភ្ជាប់ទំនាក់ទំនងទីផ្សារឱ្យកាន់តែប្រសើរ ដល់ក្រុមផលិតដែលអាចរកប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅពួកគេ។ ការចូលរួមលើកកម្ពស់ និងប្រើប្រាស់ផលិតផលខ្មែរ ជាការរួមចំណែកបង្កើនផលិតភាពផលិតផលក្នុងស្រុក បង្កើនប្រាក់ចំណូល និងលើកស្ទួយជីវភាពប្រជាជន និងជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឲ្យកាន់តែប្រសើរឡើង។ សូមចូលរួមគាំទ្រផ្សារផលិផលខ្មែរ ដើម្បីលើកស្ទួយជីវភាពកសិករ និងផលិតករខ្មែរ៕
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពី “គំរូគោលនយោបាយកម្មសិទ្ធិ បញ្ញាសម្រាប់សាកលវិទ្យាល័យ ដើម្បីគាំទ្រប្រព័ន្ធអេកូឡូស៊ី សម្រាប់ការ សិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍ និងនវានុវត្តន៍នៅកម្ពុជា” ដែលជាកិច្ចសហការ រៀបចំឡើងនាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម និង អង្គការ UNIDO ប្រចាំប្រទេសកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម ហ៊ុល សៀងហេង អនុរដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) ឯកឧត្តម ង៉ែត វិបុល ទីប្រឹក្សាក្រសួង MISTI ឯកឧត្តម ង៉ោ ប៊ុនថាន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម លោក សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធាន នាយកដ្ឋានកម្មសិទ្ធិបញ្ញា លោក សុខ ណារិន តំណាងអង្គការ UNIDO ប្រចាំ ប្រទេសកម្ពុជា និងសិក្ខាកាមជាច្រើនរូប។ សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយនូវពង្រាងនៃគំរូគោលនយោបាយកម្មសិទ្ធិបញ្ញា សម្រាប់សាកលវិទ្យាល័យ ជូនដល់តំណាងសាកលវិទ្យាល័យនានា និង វិស័យឯកជន ដើម្បីទទួលបាននូវមូលដ្ឋានចំណេះដឹង និងផ្តល់ជាធាតុចូលបន្ថែមទៅគំរូគោលនយោបាយនេះ ដើម្បីក្រុមការងារគម្រោងរបស់អង្គការ UNIDO រៀបចំកែសម្រួលនិងអាចដាក់ឱ្យដំណើរការបាននាពេលខាងមុខ។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងអំពីមូលដ្ឋានគ្រឹះនៃច្បាប់កម្មសិទ្ធិបញ្ញា ដែលមានជាធរមាន និងសមាសភាពក្រសួង-ស្ថាប័នទទួលបន្ទុកនៅកម្ពុជា ព្រមទាំងបានគូសបញ្ជាក់ពីសារៈសំខាន់នៃគំរូគោល នយោបាយកម្មសិទ្ធិបញ្ញាសម្រាប់សាកលវិទ្យាល័យ ដែលឯកសារនេះនឹងក្លាយជាឯកសារចម្បងមួយសម្រាប់សាកលវិទ្យាល័យយកទៅប្រើប្រាស់ដើម្បីបែងចែកផលលាភពីការស្វែងរកឃើញរបកគំហើញថ្មីៗដល់អ្នកស្រាវជ្រាវ អ្នកវិទ្យាសាស្ត្រ សាស្ត្រាចារ្យ និស្សិត នៅសាកលវិទ្យាល័យផងដែរ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ បានជំរុញឱ្យលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា បន្តសម្របសម្រួលជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីចូលរួមលើកកម្ពស់ការយល់ដឹងបន្ថែមពីសារៈសំខាន់នៃកម្មសិទ្ធិបញ្ញាទៅដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ជំរុញការអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាពខ្ពស់ ជំរុញការអនុវត្តគំរូគោលនយោបាយកម្មសិទ្ធិបញ្ញាសម្រាប់សកលវិទ្យាល័យ ការបង្កើតឱ្យមានការិយាល័យផ្ទេរបច្ចេកវិទ្យានៅតាមសកលវិទ្យាល័យនានា ផ្តល់ការបណ្តុះបណ្តាលផ្នែកមូលដ្ឋានគ្រឹះកម្មសិទ្ធិបញ្ញាដល់ការិយាល័យ ផ្ទេរបច្ចេកវិទ្យានៅតាមសកលវិទ្យាល័យ ការបង្កើតកម្មវិធីសិក្សាកម្មសិទ្ធិបញ្ញាសម្រាប់ថ្នាក់អនុវិទ្យាល័យ វិទ្យាល័យនិងសកលវិទ្យាល័យ ការជំរុញឱ្យមានការប្រកួតប្រជែងផ្នែកបច្ចេកវិទ្យានិងវិទ្យាសាស្ត្រ ព្រមទាំងការផ្តល់ជាមូលនិធិឬការលើកលែងសម្រាប់ការចុះបញ្ជីកម្មសិទ្ធិបញ្ញាចំពោះសិស្សនិស្សិតដែលរកឃើញតក្កកម្មថ្មីៗ ឬស្នាដៃអក្សរសាស្ត្រ ឬបច្ចេកវិទ្យាសមស្របសម្រាប់កម្ពុជា។ល៕
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី៣ ខែតុលា ឆ្នាំ២០២៥ នៅសណ្ឋាគារ Sun and Moon Riverside ឯកឧត្តម ទិត រិទ្ធីពល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពីក្របខ័ណ្ឌយុទ្ធសាស្ត្រសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនៃមហាអនុតំបន់មេគង្គ ឆ្នាំ២០៣០។ សិក្ខាសាលានេះ មានគោលបំណងជំរុញការផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងអំពីក្របខ័ណ្ឌយុទ្ធសាស្ត្រសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនៃមហាអនុតំបន់មេគង្គ ឆ្នាំ២០៣០ និងក្របខ័ណ្ឌវិនិយោគតំបន់ ឆ្នាំ២០២៦-២០២៨៕ --- (Phnom Penh): On the morning of Friday, 3 October 2025, at the Sun and Moon Riverside Hotel, His Excellency TITH Rithipol, Undersecretary of State of the Ministry of Commerce, attended the dissemination workshop on the Greater Mekong Subregion (GMS) Economic Cooperation Program Strategic Framework 2030. The workshop was convened to disseminate and acknowledge the GMS Economic Cooperation Program Strategic Framework 2030 and the Regional Investment Framework (RIF) 2026–2028.
News(អាល្លឺម៉ង់)៖ នាថ្ងៃពុធ ទី១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំក្រុមការងារជំរុញការនាំចេញនៃក្រសួងពាណិជ្ជកម្ម ចូលរួមពិព័រណ៍ Anuga ២០២៥ និងបំពេញបេសកកម្មពាណិជ្ជកម្ម ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ នៅប្រទេសអាល្លឺម៉ង់ ដោយមានការសហការជាមួយគម្រោង EU German GATE និងដៃគូអភិវឌ្ឍន៍ IPD ព្រមទាំងមានការចូលរួមពីតំណាងក្រុមហ៊ុនចំនួន ៤ រួមមាន៖ Sela Pepper Co., Ltd, Ample Agro Product Co., Ltd, Handcrafted Cashew Steung Treng (HCST), EU Land and Pepper Investment Co., Ltd និងមានការចូលរួមពីតំណាងសហព័ន្ធស្វាយចន្ទីផងដែរ។ បេសកកម្មពាណិជ្ជកម្មនេះ មានគោលបំណងសិក្សាស្វែងយល់ជាមួយក្រុមហ៊ុន នៅក្នុងប្រទេសអាល្លឺម៉ង់ អំពីការកែច្នៃផលិតផលគ្រាប់ធញ្ញជាតិសរីរាង្គ ខ្សែច្រវាក់ផលិតកម្ម ការផលិតនិងកែច្នៃគ្រាប់ធុញ្ញជាតិ ព្រមទាំងការធ្វើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងក្រុមហ៊ុនកម្ពុជា និងក្រុមហ៊ុន Rapunzel Naturkost របស់អាឡឺម៉ង់។ ជាមួយគ្នានេះ គណៈប្រតិភូកម្ពុជា ក៏បានធ្វើទស្សនកិច្ចសិក្សានៅតាមបណ្តាផ្សារលក់រាយ ផ្សារលក់ផលិតផលសរីរាង្គ និងហាងលក់ឱសថ/គ្រឿងសម្អាង នៅទីក្រុង Ulm នៃប្រទេសអាល្លឺម៉ង់ ដើម្បីធ្វើការវិភាគទីផ្សារលក់រាយសម្រាប់គ្រាប់ស្វាយចន្ទី ដោយផ្តោតលើការបង្ហាញផលិតផល (Product Display), ប្រភពដើម (Origin) និងបណ្តាញចែកចាយ (Distribution Channels) ក្នុងគោលបំណងកំណត់ឱកាស និងយុទ្ធសាស្ត្រច្បាស់លាស់ សម្រាប់ជំរុញការនាំចេញគ្រាប់ស្វាយចន្ទីកម្ពុជា ផងដែរ។ សូមជម្រាបជូនថា ដើម្បីចូលរួមសម្របសម្រួលទីផ្សារកម្ពុជាឱ្យកាន់តែប្រសើរឡើង គម្រោង GIZ បានធ្វើកិច្ចសហប្រតិបត្តិការភាពជាដៃគូរ ជាមួយគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាព ដោយធ្វើការយ៉ាងជិតស្និទ្ធជាមួយកសិករខ្នាតតូច សហគមន៍កសិកម្ម និងអ្នកកែច្នៃក្នុងស្រុក ក្នុងគោលបំណងពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ ពីដំណាំរហូតដល់ផលិតផលសម្រេច និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅតាមជនបទ តាមរយៈការបង្កើនឱកាសទីផ្សារ ព្រមទាំងជំរុញការនាំចេញប្រកបដោយចីរភាពរបស់កម្ពុជា ក្នុងកម្រិតអន្តរជាតិ៕