News(ត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃអង្គារ ទី១៨ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម កៅ កោសល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង លោក កេង ប៊ុនណា អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី “ការកំណត់អត្តសញ្ញាណ និងការផ្សព្វផ្សាយផលិតផលសក្តានុពលកម្ពុជា” ដោយមានការអញ្ជើញចូលរួមពីមន្ទីរ អង្គភាពពាក់ព័ន្ធ សភាពាណិជ្ជកម្មកម្ពុជា សភាពាណិជ្ជកម្មខេត្តត្បូងឃ្មុំ ក្រុមហ៊ុន សហគ្រាស សហគមន៍ សមាគម ផលិតករ និងអាជីវករ ក្នុងខេត្តត្បូងឃ្មុំ។
News(ភ្នំពេញ)៖ នារសៀលថ្ងៃពុធ ទី១៩ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្ដមសាស្រ្តាចារ្យ Komlan Edo Robert DUSSEY រដ្ឋមន្រ្តីការបរទេស សមាហរណកម្មតំបន់ និងប្រជាជនតូហ្គោនៅបរទេស នៃសាធារណរដ្ឋតូហ្គោ ដើម្បីពង្រឹងចំណងទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ ។ --- (Phnom Penh): On the afternoon of Wednesday, 19 March 2025, Her Excellency CHAM Nimul, Minister of Commerce of the Kingdom of Cambodia, received a courtesy meeting call from His Excellency Prof. Komlan Edo Robert DUSSEY, Minister of Foreign Affairs, Regional Integration and Togolese Abroad of the Togolese Republic, to strengthen the economic, trade, and investment relationship between the two countries.
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី១៩ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការជំរុញការប្រមូលទិញផលិតផលពោតក្រហម ដំឡូងមី និងវត្ថុធាតុដើមដ៏ទៃទៀតរវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុនផលិតចំណីសត្វចំនួន៦ រួមមានក្រុមហ៊ុនអិមភីក អេស៊ីអិមស៊ី (ខេមបូឌា), ក្រុមហ៊ុនបេតាហ្រ្គោ (ខេមបូឌា) ខមភេនី លីមីធីត, ក្រុមហ៊ុនអេហ្រ្គី-ម៉ាស្ទ័រ ខូអិលធីឌី, ក្រុមហ៊ុន ឌឹ ហឺស្ស ធីអិមអេច, ក្រុមហ៊ុន អេ អេន ធី ហ្វីដ ឯ.ក, និងក្រុមហ៊ុន ស៊ីជេ ជេលជីដាងហ្វីដ (ខេមបូឌា) ខូអិលធីឌី
News(ភ្នំពេញ)៖ នារសៀលថ្ងៃអង្គារ ទី១៨ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ សេរី បូរាពេជ្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី Chanida Klyphumប្រធានផ្នែកគោលនយោបាយសាធារណៈសម្រាប់អាស៊ីអាគ្នេយ៍ នៃក្រុមហ៊ុន TikTok Pte. Ltd. ដើម្បីពិភាក្សាអំពីយុទ្ធសាស្ត្រប្រើប្រាស់ក្នុងការពង្រីកការផ្សព្វផ្សាយផលិតផលរបស់កម្ពុជាទៅកាន់មជ្ឈដ្ឋានសាធារណៈកាន់តែទូលំទូលាយ និងបង្កើតយុទ្ធនាការសក្តានុពលបន្ថែមទៀតដើម្បីឆ្លើយតបទៅនឹងការផ្សព្វផ្សាយផលិតផលក្នុងស្រុកនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមឌីជីថល។ --- (Phnom Penh): On the afternoon of Tuesday, 18 March 2025, at the Ministry of Commerce, Her Excellency SEREI Borapich, Secretary of State of the Ministry of Commerce, received a courtesy call from Ms. Chanida Klyphum, Head of Public Policy for Southeast Asia at TikTok Pte. Ltd., to discuss the strategies used to promote Cambodia’s products in order to better reach a greater audience and to create more potential campaigns in response to the promotion of local products on digital social media platforms.
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី១៩ ខែមីនា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានទទួលជួបសវនាការជាមួយ គណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃព្រឹទ្ធសភា (គណៈកម្មការទី៩) ដឹកនាំដោយ ឯកឧត្តម អ៊ុ សារឹទ្ធ ប្រធានគណៈកម្មការទី៩ ព្រឹទ្ធសភា ដើម្បីឈ្វេងយល់អំពីវឌ្ឍនភាពការងារដែលក្រសួងសម្រេចបាន បញ្ហាប្រឈម ដំណោះស្រាយ និងទិសដៅផែនការយុទ្ធសាស្ត្រ ផែនការសកម្មភាពរបស់ក្រសួង។