News(ទីក្រុងហ្សឺណែវ, ប្រទេសស្វ៊ីស)៖ នារសៀលថ្ងៃពុធ ទី១៧ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្នាក់ការអង្គការពាណិជ្ជកម្មពិភពលោក (WTO) ទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានជួបប្រជុំទ្វេភាគីជាមួយលោកស្រី Helen KING, នាយកផ្នែកអភិវឌ្ឍន៍សេដ្ឋកិច្ច និងភាពជាដៃគូរបស់ចក្រភពអង់គ្លេស ដើម្បីពិភាក្សាពីកិច្ចសហប្រតិបត្តិការ និងតួនាទីរបស់អង្គភាពអនុវត្តគម្រោងរបស់ក្រសួងពាណិជ្ជកម្ម។
News(ណាននីង, ចិន)៖ រូបភាពខ្លះៗពីការចូលទស្សនាពន្លាជាតិកម្ពុជា និងនៅស្តង់ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា នៅក្នុងពិព័រណ៍ចិន-អាស៊ាន លើកទី២២ នៅទីក្រុងណាននីង សាធារណរដ្ឋប្រជាមានិតចិន។ --- (Nanning, China) - Photos highlighting Guests Visiting Cambodian Pavilion and commodities booths at the 22nd China-ASEAN Expo in Nanning City, People's Republic of China.
Newsអនុមោទនា ពិធីកាន់បិណ្ឌ ១៤ ថ្ងៃអាទិត្យ ១៤រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥
Newsអនុមោទនា ពិធីបុណ្យភ្ជុំបិណ្ឌ ថ្ងៃចន្ទ ១៥រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥
News(សានតុង, ចិន)៖ នាថ្ងៃសៅរ៍ និងអាទិត្យ ទី២០-២១ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញនៃក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូនៃក្រុមការងារជំរុញការនាំចេញ មកបំពេញទស្សនៈកិច្ចសិក្សា និងពិភាក្សាការងារជាមួយក្រុមហ៊ុន/រោងចក្រធំៗចំនួនបួន នៅទីក្រុងវួយហ្វាង និងទីក្រុងលីនអ៊ី ខេត្តសានតុង សាធារណរដ្ឋប្រជាមានិតចិន រួមមាន៖ ១-រោងចក្រផលិតផលិតផលវាយនភណ្ឌSunvim Group Co.,Ltd, ២-រោងចក្រកាត់ដេរសម្លៀកបំពាក់Sinoer Menswear Co., Ltd., ៣-រោងចក្រផលិតប្រេងសណ្តែកShandong Jinsheng Grain and Oil Food Co.,Ltd និង៤-រោងចក្រផលិតប្រេងឆាShandong Yuhuang Grain and Oil Food Co.,Ltd។ ក្នុងដំណើរទស្សនៈកិច្ចសិក្សាខាងលើ គណៈប្រតិភូបានជួបពិភាក្សាការងារជាមួយតំណាងភាគីក្រុមហ៊ុន និងបានចុះទស្សនកិច្ចផ្ទាល់ពីខ្សែច្រវាក់ផលិតកម្មរបស់រោងចក្រ។ ក្នុងឱកាសនោះ ដោយមើលឃើញពីបទពិសោធន៍ និងភាពជោគជ័យអាជីវកម្មរបស់ក្រុមហ៊ុន ឯកឧត្តមប្រធានគណៈប្រតិភូ បានលើកទឹកចិត្តឱ្យក្រុមហ៊ុន/រោងចក្រធំៗចំនួនបួនខាងលើ ស្វែងរកឱកាសវិនិយោគបង្កើតរោងចក្រនៅកម្ពុជា ដើម្បីអាចចាប់យកការអនុគ្រោះនានា ជាពិសេសក្នុងការបំពេញបន្ថែមទៅលើគុណភាពកែរឆ្នៃផលិតផលកម្ពុជាទៅកាន់ទីផ្សារពិភពលោក។ ជាលទ្ធផល ក្រុមហ៊ុនSunvim Group Co.,Ltd ដែលជាក្រុមហ៊ុនផលិតផលិតផលវាយនភណ្ឌគេហដ្ឋានខ្នាតធំរបស់ប្រទេសចិន សន្យាថានឹងទៅកាន់កម្ពុជាធ្វើការសិក្សាឱ្យបានស៊ីជម្រៅម្តងទៀត អំពីច្បាប់និងបទប្បញ្ញត្តិ ការប្រើប្រាស់កម្មករ និងលក្ខខណ្ឌនានា នៃការវិនិយោគបង្កើតរោងចក្រនៅកម្ពុជា ដោយកន្លងមកក្រុមហ៊ុនធ្លាប់បានសិក្សានៅកម្ពុជារួចមកហើយ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនSinoer Menswear Co., Ltd., ដែលជារោងចក្រកាត់ដេរសម្លៀកបំពាក់ដ៏ល្បីរបស់ប្រទេសចិន ក៏មានបំណងទៅសិក្សា និងស្វែងរកឱកាសវិនិយោគបង្កើតរោងចក្រនៅកម្ពុជាផងដែរ ដើម្បីអាចនាំចេញផលិតផលទៅកាន់ទីផ្សារនានា៕