News(ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី៤ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្ដម រដ្ឋ សារ៉ាវុធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Darkey Ephriam Africa ឯកអគ្គរដ្ឋទូតអាហ្រ្វិកខាងត្បូងប្រចាំកម្ពុជា ដើម្បីលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។
News(ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី៤ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយ ឯកឧត្ដម អង់ដ្រេ កូនយូសកូ (Andrei Konyushko) អនុរដ្ឋមន្ត្រីទី១នៃក្រសួងឧស្សាហកម្មសាធារណរដ្ឋបេឡារុស តាមប្រព័ន្ធវីដេអូ ដើម្បីបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគីនៃប្រទេសទាំងពីរ។
News(ភ្នំពេញ)៖ នារសៀល ថ្ងៃព្រហស្បតិ៍ ទី៤ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា «គ.ប.ក.» តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា «គ.ប.ក.» បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៦ របស់ គ.ប.ក. ដើម្បីពិភាក្សា និងតាមដានវឌ្ឍនភាពការងាររបស់គណៈកម្មាធិការប្រកួតប្រជែងកម្ពុជា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអនុប្រធាន ឯកឧត្តម លោកជំទាវ សមាជិក គ.ប.ក. និងក្រុមការងារលេខាធិការដ្ឋាននៃ គ.ប.ក.។ --- (Phnom Penh): On the afternoon of Thursday, 4 September 2025, at the Ministry of Commerce, His Excellency BUON Sarakmony, Secretary of State of the Ministry of Commerce and the Permanent Vice-Chair of the Cambodia Competition Commission (CCC), and high representative of Her Excellency CHAM Nimul, Minister of Commerce and Chairperson of the CCC, chaired the 6th Meeting of the CCC. The meeting focused on discussing and monitoring the work progress of the Commission. The meeting was attended by His Excellency the Vice President, His/Her Excellency Members of the CCC, and the Secretariat.
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៤ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ឈរ ស៊ុនហុង អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម នៅរោងចក្រកែច្នៃអ៊ែមភល រាជធានីភ្នំពេញ អញ្ជើញចូលរួមជាគណៈអធិបតី និងថ្លែងសុន្ទរថាក្នុងពិធីសម្ពោធជាផ្លូវការ “ការនាំចេញផលិតផលស្វាយចន្ទីកែច្នៃជាកុងតឺន័រលើកដំបូង ទៅកាន់ប្រទេសអ៊ីតាលី នៃសហគមន៍អឺរ៉ុប របស់ក្រុមហ៊ុនអ៊ែមភល - អាហ្គ្រោ ប្រដាក់ ឯ.ក (AMPLE AGRO PRODUCTS)”។ ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ឌ្រីសម៉ាន់ អ៊ីហ្គោរ៍ (DRIESMANS Igor) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ដូមីនិក វីល្លៀម (DOMINIC Williams) ឯកអគ្គរាជទូតអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងប្រធានសហព័ន្ធស្វាយចន្ទីកម្ពុជា នាយកប្រតិបត្តិក្រុមហ៊ុន អ៊ែមភលអាហ្គ្រោ ប្រដាក់ ឯ.ក និងលោក លោកស្រីតំណាងដៃគូអភិវឌ្ឍន៍ផងដែរ។ នាឱកាសនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានជម្រាបជូន ថាក្រសួងពាណិជ្ជកម្ម ស្វាគមន៍និងវាយតម្លៃខ្ពស់លើការបោះជំហានថ្មីរបស់ក្រុមហ៊ុន AMPLE AGRO PRODUCTS ក្នុងការសម្រេចបានការនាំចេញផលិតផលស្វាយចន្ទីកែច្នៃលើកដំបូង ទៅកាន់ប្រទេសអ៊ីតាលី នៃសហគមន៍អ៊ីរ៉ុប ដែលតាមរយៈនេះ ជឿជាក់ថា ជាជំហានយ៉ាងសំខាន់ ក្នុងការចូលរួមអនុវត្តគោលនយោបាយជាតិស្តីពីស្វាយចន្ទីឆ្នាំ២០២២-២០២៧ របស់យើ់ង។ ជាមួយគ្នានេះ ឯកឧត្តមបាន លើកទឹកចិត្តដល់ ក្រុមហ៊ុនវិនិយោគ ធុរកិច្ច សហគ្រាសធុនតូចនិងមធ្យម ព្រមទាំងសហព័ន្ធស្វាយចន្ទីកម្ពុជានិងតួអង្គពាក់ព័ន្ធ ក្នុងការបន្តពង្រឹងគុណភាព ផលិតផលកសិផល ផលិតផលកសិ-ឧស្សាហកម្មកម្ពុជាប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដោយត្រូវគិតគូរទាំងបរិមាណ គុណភាព សុវត្ថិភាព និងសោភ័ណភាពនៃការវេចខ្ចប់តាមស្ដង់ដាត្រឹមត្រូវ ដើម្បីរក្សាបាននូវកេរ្ដិ៍ឈ្មោះ កម្ពុជា និងនិរន្តរភាពនៃការនាំចេញ។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៤ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍របស់ក្រសួងពាណិជ្ជកម្ម ដែលមានវត្តមានចូលរួមពី ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក លោកជំទាវអគ្គាធិការ លោក-លោកស្រីអគ្គនាយករង លោក-លោកស្រីអគ្គាធិការរង លោកប្រធាននាយកដ្ឋាន-វិទ្យាស្ថាន លោក-លោកស្រីអនុប្រធាននាយកដ្ឋាន-វិទ្យាស្ថាន លោក-លោកស្រីប្រធាន និងអនុប្រធានមន្ទីរ និងសាខា ក.ប.ប. រាជធានី-ខេត្តទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្មផងដែរ។