News(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម វ៉េង សុធី រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “ស្ថិតិពាណិជ្ជកម្ម និងការប្រើប្រាស់ឧបករណ៍វីភាគទីផ្សារ” ដែលប្រព្រឹត្តទៅនៅទីស្តីការក្រសួងពាណិជ្ជកម្ម សហការរៀបចំដោយវិទ្យាស្ថានបណ្ដុះបណ្ដាលពាណិជ្ជកម្មនិងស្រាវជ្រាវ និងនាយកដ្ឋានផែនការ ស្ថិតិ និងព័ត៌មានពាណិជ្ជកម្ម ដោយមានការអញ្ជើញចូលរួមពីមន្រ្តីនាយកដ្ឋានពាក់ព័ន្ធ និងមន្រ្តីពីមន្ទីរពាណិជ្ជកម្មទាំង ២៥រាជធានី-ខេត្ត ជាច្រើនរូប។
Newsសូមអញ្ជើញចូលរួម ព្រឹត្តិការណ៍វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញលេីកទី២ ដែលនឹងមកដល់នៅថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែកញ្ញាឆ្នាំ២០២៥ នៅសាលបុរីកោះពេជ្រ រាជធានីភ្នំពេញ។ ចូលរួមដោយសេរី ជាមួយកម្មវីធីជាច្រើន រួមមាន វេទិកាពាណិជ្ជកម្មឌីជីថល Master Class វេទិការជជែកដេញដោលយុវជនពាណិជ្ជកម្មឌីជីថល ការតាំងពិព័រណ៏ ការជាវទំនិញដោយផ្ទាល់និងអនឡាញ។ ព្រឹត្តិការណ៍វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា - ទីតាំង៖ សាលបុរីកោះពេជ្រ រាជធានីភ្នំពេញ KOH PICH CITY HALL - ផែនទី៖ https://maps.app.goo.gl/A3CUDm6n3j4TgKZj6?g_st=ipc - កាលបរិច្ឆេទ៖ ១២-១៣ ខែកញ្ញា ២០២៥ - វេលាម៉ោង៖ ០៨:០០នាទីព្រឹក ដល់ ០៦:០០នាទីយប់ - តំណភ្ជាប់ចុះឈ្មោះ: https://dtf.moc.gov.kh/event-registration - គេហទំព័រ: https://dtf.moc.gov.kh #វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា #Cambodia2Global #DigitalTradeForum2025 #DTF&OnlineExpo
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី៣ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកជំទាវ តាន់ ទេពីកណ្ណិកា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី៣០ នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន ក្រោមកិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងជប៉ុន ស្តីពីសេរីភាវូបនីយកម្ម ការជំរុញ និងការការពារវិនិយោគ ដឹកនាំដោយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រួមជាមួយ ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា។
News(បាត់ដំបង)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៤ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មការចំពោះកិច្ច ដើម្បីសិក្សា និងរៀបចំបង្កើតសហព័ន្ធស្វាយកម្ពុជា និង ឯកឧត្តម ផេង សិទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងពិគ្រោះយោបល់ថ្នាក់តំបន់ស្តីពីការរៀបចំបង្កើតសហព័ន្ធស្វាយកម្ពុជា ដែលមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញរបស់ក្រសួងពាណិជ្ជកម្ម លោកប្រធាននិងមន្រ្តីជំនាញមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន និងខេត្តឧត្តរមានជ័យ តំណាងមន្ទីរពាក់ព័ន្ធចំណុះរដ្ឋបាលខេត្តបាត់ដំបង តំណាងអង្គការ/គម្រោងដៃគូ និងតួអង្គខ្សែច្រវាក់តម្លៃស្វាយមកពីខេត្តបាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ។ សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីបង្ហាញអំពីលក្ខណៈសម្បត្តិរបស់សហព័ន្ធ និងបង្ហាញអំពីវឌ្ឍនភាពនៃដំណើរការក្នុងការបង្កើតសហព័ន្ធស្វាយកម្ពុជា ព្រមទាំងកៀរគរតួអង្គខ្សែច្រវាក់តម្លៃស្វាយ ចូលរួមក្នុងការបង្កើតសហព័ន្ធស្វាយកម្ពុជា រួមទាំងពិភាក្សា និងប្រមូលធាតុចូលលើសេចក្តីព្រាងលក្ខន្តិកៈរបស់សហព័ន្ធស្វាយកម្ពុជា ពីអ្នកចូលរួមក្នុងសិក្ខាសាលា ផងដែរ។
News(អូសាកា, ប្រទេសជប៉ុន)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៤ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងអូសាកា តំបន់កាន់សៃ ប្រទេសជប៉ុន លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំ និងចូលរួមពិព័រណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ បានអញ្ជើញចូលទស្សនា និងត្រួតពិនិត្យវឌ្ឍនភាពការងាររបស់ពន្លាជាតិកម្ពុជា ក្នុងពិព័រណ៍ពិភពលោក២០២៥ អូសាកា កាន់សៃ ប្រទេសជប៉ុន។