ស្វែងរកព័ត៌មាន និងឯកសារផ្លូវការ
លទ្ធផលស្វែងរកព័ត៌មានសរុបទាំង៖ 3793
Newsលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំប្រចាំខែវិច្ឆិកា ឆ្នាំ២០២៤ របស់ក្រសួងពាណិជ្ជកម្ម
(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំប្រចាំខែវិច្ឆិកា ឆ្នាំ២០២៤ របស់ក្រសួងពាណិជ្ជកម្ម ដែលមានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក លោកជំទាវអគ្គាធិការ លោក-លោកស្រីអគ្គនាយករង អគ្គាធិការរង ប្រធាននាយកដ្ឋាន-វិទ្យាស្ថាន អនុប្រធាននាយកដ្ឋាន-វិទ្យាស្ថាន ប្រធាន និងអនុប្រធានមន្ទីរ ព្រមទាំងសាខា ក.ប.ប. រាជធានី-ខេត្តទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្ម តំណាងពាណិជ្ជកម្មប្រចាំតំបន់រដ្ឋបាលសេដ្ឋកិច្ចពិសេស តំណាងពាណិជ្ជកម្មប្រចាំនៅបរទេស និងទីប្រឹក្សាទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្មផងដែរ។
Newsឯកឧត្តម ឡស់ រ៉ូហ្សាក់ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ចូលរួមកិច្ចប្រជុំកំពូលហាឡាលពិភពលោក និងពិព័រណ័ហាឡាលឆ្នាំ២០២៤ នៅសាធារណរដ្ឋតួកគីយេ
(អ៊ីស្តង់ប៊ុល, តួកគីយេ)៖ នាថ្ងៃពុធ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២៤ ឯកឧត្តម ឡស់ រ៉ូហ្សាក់ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អមដោយអនុព័ន្ធពាណិជ្ជកម្មប្រចាំសាធារណរដ្ឋតួកគីយេ បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលហាឡាលពិភពលោក លើកទី១០ (The 10th World Halal Summit) និងពិព័រណ៌ហាឡាល ឆ្នាំ២០២៤ (Halal Expo 2024) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧-៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងអ៊ីស្តង់ប៊ុល សាធារណរដ្ឋតួកគីយេ។
Newsអបអរសាទរ ខួបលើកទី៦ ល្ខោនខោល ត្រូវបានចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ២៨ វិច្ឆិកា ២០១៨ - ២៨ វិច្ឆិកា ២០២៤
អបអរសាទរ ខួបលើកទី៦ ល្ខោនខោល ត្រូវបានចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ២៨ វិច្ឆិកា ២០១៨ - ២៨ វិច្ឆិកា ២០២៤
Newsលោកជំទាវ សេរី បូរាពេជ្រ រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារយេនឌ័រ ក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងលេខាធិការដ្ឋានក្រុមការងារយេនឌ័រ ដើម្បីត្រៀមរៀបចំពិនិត្យ និងពិភាក្សាអំពីវឌ្ឍនភាពនៃការរៀបចំផែនការយុទ្ធសាស្រ្តបញ្ជ្រាបយេនឌ័រក្រសួងពាណិជ្ជកម្ម ២០២៤-២០២៨ និងទិសដៅអនុវត្តបន្ត
(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ សេរី បូរាពេជ្រ រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារយេនឌ័រ ក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងលេខាធិការដ្ឋានក្រុមការងារយេនឌ័រ ដើម្បីត្រៀមរៀបចំពិនិត្យ និងពិភាក្សាអំពីវឌ្ឍនភាពនៃការរៀបចំផែនការយុទ្ធសាស្រ្តបញ្ជ្រាបយេនឌ័រក្រសួងពាណិជ្ជកម្ម ២០២៤-២០២៨ និងទិសដៅអនុវត្តបន្ត ដែលមានលោកជំទាវអនុរដ្ឋលេខាធិការ និងសមាជិក-សមាជិកានៃក្រុមការងារលេខាធិការដ្ឋានយេនឌ័រ សរុបចំនួន ប្រមាណ ១៥ នាក់។
Newsសារលិខិតរបស់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម គោរពជូនពរ និងអបអរសាទរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាឱកាសដ៏មហានក្ខត្តឫក្សវិសេសវិសាល និងជាមហាកិត្តិយសដ៏ឧត្តុង្គឧត្តមបំផុតដែល សម្តេចធិបតី ទទួលបាន “ពានរង្វាន់ភាពជាអ្នកដឹកនាំឆ្នើមពិភពលោក” ពីវិទ្យាស្ថានយុទ្ធសាស្ត្រសម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក (KSI) នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤
សារលិខិតរបស់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម គោរពជូនពរ និងអបអរសាទរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាឱកាសដ៏មហានក្ខត្តឫក្សវិសេសវិសាល និងជាមហាកិត្តិយសដ៏ឧត្តុង្គឧត្តមបំផុតដែល សម្តេចធិបតី ទទួលបាន “ពានរង្វាន់ភាពជាអ្នកដឹកនាំឆ្នើមពិភពលោក” ពីវិទ្យាស្ថានយុទ្ធសាស្ត្រសម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក (KSI) នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤



