News(ស៊ីដនី, អូស្រ្តាលី)៖ នាព្រឹកថ្ងៃចន្ទ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅកំពង់ផែ Botany ដែលជាកំពង់ផែធំបំផុតមួយរបស់ប្រទេសអូស្រ្តាលី។ ក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្រ្តី ក៏បានជួបពិភាក្សាការងារជាមួយលោក Nicolaj Noes អនុប្រធានជាន់ខ្ពស់របស់ក្រុមហ៊ុន DP World ទទួលបន្ទុកវិស័យធុរកិច្ចក្នុងតំបន់អូសេអានី ដើម្បីសិក្សាស្វែងយល់បន្ថែមពីការគ្រប់គ្រងកំពង់ផែជាពិសេសប្រសិទ្ធិភាពនៃការលើកដាក់ទំនិញ ការដឹកជញ្ជូនទំនិញទៅកាន់គោលដៅជាដើម។
News(ភ្នំពេញ)៖ នារសៀលថ្ងៃអង្គារ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយ លោកស្រី Kanu Negi លេខាទី១ នៃស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា និងតំណាងពីភាពជាដៃគូកម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) ដើម្បីពិភាក្សាអំពីវឌ្ឍនភាពការងាររបស់ CAPRED ការរៀបចំទិសដៅយុទ្ធសាស្ត្រ និងផែនការសកម្មភាពសម្រាប់ឆ្នាំ២០២៥។
News(ស៊ីដនី, អូស្រ្តាលី)៖ នារសៀលថ្ងៃអាទិត្យ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងឱកាសបំពេញទស្សនកិច្ចនៅប្រទេសអូស្រ្តាលី លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតី ក្នុងពិធីចុះអនុស្សារណៈនៃការយោគយល់គ្នាចំនួន ៥ រវាងវិស័យឯកជនកម្ពុជា និងអូស្ត្រាលី ដើម្បីជំរុញទីផ្សារនាំចេញផលិតផលកម្ពុជាទៅអូស្ត្រាលី ដោយផ្តោតជាពិសេសលើការនាំចេញអង្ករ និងគ្រាប់ស្វាយចន្ទី ដោយមានការចូលរួមពីមន្រ្តីក្រសួងកិច្ចការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី តំណាងក្រុមហ៊ុនកម្ពុជា និងអូស្រ្តាលី រួមមាន៖ (១). ក្រុមហ៊ុន Amru Rice Cambodia Co., Ltd និង Green Group Pty. Ltd (២). ក្រុមហ៊ុន Khmer Foods Group Co., Ltd និង MarketPlace Fresh Pty Ltd (៣). ក្រុមហ៊ុន Mirarth Agri Tech និង MarketPlace Fresh Pty Ltd (៤). ក្រុមហ៊ុន Mirarth Agri Tech និង Omara Import & Export និង (៥). Mirarth Agri Tech និង Balha Sweets។
Newsសេចក្ដីជូនដំណឹងស្ដីពី៖ ការរៀបចំពិព័រណ៍ “The 1st FoodAg. Manufacturing Exhibition” ពីថ្ងៃទី ២៦-២៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីក្រុងឡាហ័រ ប្រទេសប៉ាគីស្ថាន
News(សៀមរាប)៖ នាថ្ងៃទី១៣-១៤ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ទិត រិទ្ធីពល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាថ្នាក់តំបន់ស្តីពីការអនុវត្តផែនការសម្រាប់ក្របខណ្ឌអភិវឌ្ឍន៍ប្រទេសកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម។