News(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី១១ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ក្នុងគោលបំណងពិនិត្យ និងពិភាក្សាអំពីវឌ្ឍនភាពការងារពាណិជ្ជកម្ម។
Newsសេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ - ប្រេងសាំងធម្មតា = ៣ ៧៥០ រៀល/លីត្រ (តម្លៃថេរ) - ប្រេងម៉ាស៊ូត = ៣ ៥៥០ រៀល/លីត្រ (ឡើងថ្លៃ ៥០៛)
News(ភ្នំពេញ)៖ នាល្ងាចថ្ងៃអង្គារ ១០ ខែមិថុនា ឆ្នាំ២០២៥ នៅសណ្ឋាគារ Shangri-La Phnom Penh លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាតំណាងរាជរដ្ឋាភិបាល បានអញ្ជើញចូលរួមជាតំណាងរាជរដ្ឋាភិបាល និងថ្លែងសុន្ទរកថាអបអរសាទរក្នុងពិធីជប់លៀងខួបអនុស្សាវរីយ៍លើកទី១២៧ ទិវាប្រកាសឯករាជ្យជាតិហ្វីលីពីន --- (Phnom Penh): On the evening of Tuesday, 10 June 2025, at Shangri-La Phnom Penh, Her Excellency CHAM Nimul, Minister of Commerce, representing the Royal Government of Cambodia, delivered congratulatory remarks and toast at the Reception to Celebrate the 127th Anniversary of the Declaration of Philippine Independence
News(ភ្នំពេញ)៖ នារសៀលថ្ងៃអង្គារ ទី១០ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន លោក Jo Scheuer អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា និងគណៈប្រតិភូ ចូលជួបពិភាក្សាការងារ ស្តីពី កិច្ចសហប្រតិបត្តិការរវាងក្រសួងពាណិជ្ជកម្ម ជាមួយ ភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជា។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារទី១០ ខែមិថុនា ឆ្នាំ២០២៥ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម សហការជាមួយគម្រោង EU-German GATE បានរៀបចំសិក្ខាសាលាស្ដីពី «បញ្ជ្រាបចំណេះដឹងអំពីសិទ្ធិ និងផលប្រយោជន៍របស់អ្នកប្រើប្រាស់ដល់និស្សិតសាកលវិទ្យាល័យ (CAMPUS)» នៅសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ (ទីតាំងទី១-ទួលស្លែង) ក្រោមអធិបតីភាព ឯកឧត្តម គឹម មាសសុខសីហា អគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. និង ឯកឧត្តមបណ្ឌិត រ៉េត ច័ន្ទធន សាកលវិទ្យាធិការរង និងជាប្រធានការិយាល័យសិក្សា និងស្រាវជ្រាវនៃសាកល វិទ្យាល័យប៊ែលធី អន្តរជាតិ និងមានការអញ្ជើញចូលរួមពី តំណាងទីភ្នាក់ងារ GIZ សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ ព្រមទាំងនិស្សិតនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ជាច្រើនរូប។ សិក្ខាសាលាថ្ងៃនេះ ធ្វើឡើងដើម្បីបញ្ជ្រាបនូវចំណេះដឹងផ្នែកច្បាប់ពាក់ព័ន្ធនឹងសិទ្ធិ និងផលប្រយោជន៍របស់អ្នកប្រើប្រាស់ ក៏ដូចជាការប្រព្រឹត្តល្មើសច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ និងបទប្បញ្ញត្តិពាក់ព័ន្ធ។ បន្ថែមពីនេះ សិក្ខាកាមដែលចូលរួមនឹងទទួលបានចំណេះដឹងអំពីសិទ្ធិជាមូលដ្ឋាន ទំនួលខុសត្រូវ និងដំណោះស្រាយក្នុងនាមជាអ្នកប្រើប្រាស់ស្របតាមច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ និងចូលរួមអនុវត្តផ្ទាល់ក្នុងការដាក់ពាក្យបណ្តឹងមកអគ្គនាយកដ្ឋាន ក.ប.ប. ព្រមទាំងបានយល់អំពីសារៈសំខាន់នៃការការពារសិទ្ធអ្នកប្រើប្រាស់នៅក្នុងសេដ្ឋកិច្ចឌីជីថលដែលរួមមានពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ជាដើម។ សូមជម្រាបជូនថា កន្លងមកសិក្ខាសាលាបញ្ជ្រាបចំណេះដឹងអំពីសិទ្ធិ និងផលប្រយោជន៍របស់អ្នកប្រើប្រាស់នេះបានធ្វើនៅចំនួន៤លើក រួចមកហើយគឺ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច និងសាកលវិទ្យាល័យជាតិគ្រប់គ្រង ហើយនេះគឺជាលើកទី៥ ដែលប្រារព្ធធ្វើនៅសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ (ទីតាំងទី១-ទួលស្លែង) ៕