News(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីអំពី «ផលប៉ះពាល់នៃសារធាតុ អូរ៉ាមីនអូ ក្នុងផ្លែទុរេន» ក្រោមអធិបតីភាព ឯកឧត្តម គឹម មាសសុខសីហា អគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. និងមានសមាសភាពចូលរួមពី លោក លោកស្រី អគ្គនាយករង នៃអគ្គនាយកដ្ឋាន ក.ប.ប. ប្រធាននាយកដ្ឋាន ប្រធាន-អនុប្រធានសាខា ក.ប.ប. រាជធានី ខេត្ត និងមន្ត្រីរាជការនៃអគ្គនាយកដ្ឋាន ក.ប.ប. ជាច្រើនរូប។ សិក្ខាសាលានេះ រៀបចំឡើងនៅទីស្តីការអគ្គនាយកដ្ឋាន ក.ប.ប. ក្នុងគោលបំណងបណ្តុះបណ្តាលមន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីបន្តចុះទៅអប់រំ ផ្សព្វផ្សាយ ដល់អាជីវករលក់ផ្លែទុរេន ម្ចាស់ចំការ និងអ្នកប្រើប្រាស់នៅតាមរាជធានី-ខេត្ត ក្នុងការបញ្ជ្រាបការយល់ដឹង និងចូលរួមសហការ ដោយមិនយកសារធាតុ អូរ៉ាមីនអូ នេះទៅប្រើប្រាស់ទើបជាវិធានការបង្ការមួយដ៏មានប្រសិទ្ធភាព។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកកិច្ចជំនួបពិភាក្សារវាងគណៈកម្មការជំរុញ និងអភិវឌ្ឍន៍សូត្រកម្ពុជា (SDC) និងគណៈប្រតិភូក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានវិទ្យា នៃសាធារណៈប្រជាមានិតចិន។
News(ម៉ូស្គូ, រុស្ស៊ី)៖ នារសៀលថ្ងៃពុធ ទី៤ ខែឧសភា ឆ្នាំ២០២៥ លោក ហុង សាមឌី អនុព័ន្ធពាណិជ្ជកម្មកម្ពុជាអម ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសហព័ន្ធរុស្ស៊ី បានចូលរួមអម ឯកឧត្តម ពេជ្រឃុន បញ្ញា ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសហព័ន្ធរុស្ស៊ី ទទួលជួបពិភាក្សាការងារជាមួយ លោក Sergey Dvoryanov ប្រធានក្លឹបការទូតអន្តរជាតិ AMICABILITY (International Diplomatic Club) និងមានការចូលរួមពី លោកស្រី សុខ សុបុត្ត ទីប្រឹក្សាស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសហព័ន្ធរុស្ស៊ី ព្រមទាំងគណៈប្រតិភូស្ថានឯកអគ្គរាជទូត និងក្លឹបការទូតអន្តរជាតិ AMICABILITY (International Diplomatic Club) ជាច្រើនរូប។
News(ភ្នំពេញ)៖ នាពេលព្រឹក ថ្ងៃពុធ ទី៤ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាគណៈអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សាការងារទាក់ទងនឹងការប្រមូលទិញពោតក្រហម និងវត្ថុធាតុដើមដទៃទៀតសម្រាប់ផលិតចំណីសត្វ ដែលមានការអញ្ជើញចូលរួមពីតំណាងអគ្គនាយកដ្ឋាន និងមន្ត្រីជំនាញនៃនាយកដ្ឋានពាក់ព័ន្ធរបស់ក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុនផលិតចំណីសត្វជាច្រើនរូប។ គោលបំណងនៃកិច្ចប្រជុំនេះ ដើម្បីពិភាក្សាជាមួយបណ្តាក្រុមហ៊ុនផលិតចំណីសត្វ សំដៅជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក និងបង្កើនវិសាលភាពនៃការធ្វើពិពិធកម្មទីផ្សាររបស់ផលិតក្នុងស្រុក ព្រមទាំងពិនិត្យលទ្ធភាពរៀបចំអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុនផលិតចំណីសត្វនីមួយៗ។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី២ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម អ៊ុំ កុសល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយ លោក លី សូដេត សេដ្ឋវិទូជាន់ខ្ពស់ ទទួលបន្ទុកផ្នែកម៉ាក្រូសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ នៃធនាគារពិភពលោកប្រចាំកម្ពុជា លើកិច្ចសហប្រតិបត្តិការភាពជាដៃគូក្នុងវិស័យពាណិជ្ចកម្ម ជាមួយក្រសួងពាណិជ្ជកម្ម ។