News(Phnom Penh): On the morning of Friday, 11 September 2026, at the Ministry of Commerce, His Excellency RATH Saravuth, Secretary of State of the Ministry of Commerce, received a courtesy call from a delegation of U.S. technology companies coordinated by Mr. Zachary Le Vene, Economic Officer at the U.S. Embassy in the Kingdom of Cambodia. During the meeting, both sides discussed policies related to digital trade and the progress of Cambodia’s digital transformation amid the growing adoption of digital technologies in business activities. They also explored potential investment and cooperation to support digital trade in Cambodia, including in the areas of cybersecurity, digital solutions, skills development, data centers, transportation, and logistics, among others.
News(ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ទី១៤ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាទិញ-លក់អង្ករកម្ពុជារវាងក្រុមហ៊ុន City Rice Import Export Co., Ltd. និងក្រុមហ៊ុន DILAI Trading Co. Pte. Ltd. សម្រាប់នាំចេញទៅកាន់សាធារណរដ្ឋហ្វីលីពីន។ ពិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម លោកស្រី Genina Marion Rafal លេខាទី៣ នៃស្ថានទូតសាធារណរដ្ឋហ្វីលីពីនប្រចាំព្រះរាជាណាចក្រកម្ពុជា ឧកញ៉ាបណ្ឌិត ឡាយ ឈុនហួ អគ្គនាយកក្រុមហ៊ុន City Rice Import Export Co., Ltd. និងលោក Rudy Suharto ប្រធានក្រុមហ៊ុន DILAI Trading Co. Pte. Ltd. ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូប។ ថ្លែងក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល និងការរីកចម្រើននៃប្រតិបត្តិការធុរកិច្ចរបស់ក្រុមហ៊ុន City Rice Import Export Co., Ltd. ព្រមទាំងថ្លែងអំណរគុណដល់ក្រុមហ៊ុន DILAI Trading Co. Pte. Ltd. ដែលបានជ្រើសរើសកម្ពុជាជាដៃគូផ្គត់ផ្គង់អង្ករ និងបានផ្តល់ទំនុកចិត្តលើគុណភាព ព្រមទាំងសមត្ថភាពផ្គត់ផ្គង់អង្កររបស់កម្ពុជា។ លោកជំទាវរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កិច្ចសន្យានេះមិនត្រឹមតែជាប្រតិបត្តិការពាណិជ្ជកម្មប៉ុណ្ណោះទេ ប៉ុន្តែក៏ជាជំហានយុទ្ធសាស្ត្រដ៏សំខាន់ក្នុងការពង្រីកទីផ្សារអង្ករកម្ពុជា ពង្រឹងសន្តិសុខស្បៀង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មរវាងកម្ពុជា និងហ្វីលីពីនផងដែរ។ ជាមួយគ្នានេះ លោកជំទាវរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់ក្រុមហ៊ុនទាំងពីរឱ្យអនុវត្តកិច្ចសន្យាឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព វិជ្ជាជីវៈ ការទទួលខុសត្រូវ តម្លាភាព ភាពស្មោះត្រង់ និងកិច្ចសហការជិតស្និទ្ធ ព្រមទាំងធានាឱ្យបាននូវការទូទាត់ត្រឹមត្រូវ ការដឹកជញ្ជូនទាន់ពេលវេលា គុណភាព និងស្ថិរភាពនៃការផ្គត់ផ្គង់។ ទន្ទឹមនេះ តួអង្គពាក់ព័ន្ធក្នុងខ្សែច្រវាក់តម្លៃស្រូវអង្ករ និងសហព័ន្ធស្រូវអង្ករកម្ពុជា ត្រូវបន្តពង្រឹងគុណភាព សុវត្ថិភាព សោភ័ណភាពនៃការវេចខ្ចប់ និងអនុវត្តឱ្យបានពេញលេញនូវ «យុទ្ធសាស្ត្រពង្រីក និងពិពិធកម្មទីផ្សារនាំចេញអង្ករកម្ពុជា ២០២៥-២០៣០» សំដៅបង្កើនភាពប្រកួតប្រជែង និងពង្រីកចំណែកទីផ្សារអង្ករកម្ពុជានៅលើទីផ្សារអន្តរជាតិ។
News(Phnom Penh): On the morning of Monday, 14 September 2026, at the Ministry of Commerce, Her Excellency CHAM Nimul, Minister of Commerce, received a courtesy call from His Excellency KIM Chang Yong, Ambassador Extraordinary and Plenipotentiary of the Republic of Korea to the Kingdom of Cambodia. At the outset, Her Excellency Minister extended a warm welcome and congratulated His Excellency KIM Chang Yong on his appointment as Ambassador Extraordinary and Plenipotentiary of the Republic of Korea to the Kingdom of Cambodia. Both sides also recalled the close relations between Cambodia and the Republic of Korea across all sectors and noted the continued positive growth in bilateral trade. During the meeting, His Excellency Ambassador expressed his appreciation for the Ministry of Commerce’s efforts to facilitate trade through the modernization of its public services. Before concluding, both sides reaffirmed their strong commitment to continuing close cooperation to further strengthen and expand trade relations between the two countries.
News(ភ្នំពេញ)៖ នារសៀលថ្ងៃអាទិត្យ ទី១៣ ខែកញ្ញា ឆ្នាំ២០២៦ នេះ ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីភាពក្នុង «កម្មវិធីពិភាក្សាដេញដោលយុវជនវគ្គផ្តាច់ព្រ័ត្រ (Youth Debate)» ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយអមជាមួយ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» ក្រោមមូលបទ «ជំរុញពាណិជ្ជកម្មឌីជីថលកម្ពុជា ឆ្ពោះទៅឆ្នាំ២០៣០»។ ថ្លែងក្នុងពិធីនេះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារ និងគ្រឹះស្ថានសិក្សាទាំងអស់ ដែលបានសហការរៀបចំ និងផ្តល់ឱកាសដល់និស្សិតក្នុងការចូលរួមប្រកួតប្រជែងយ៉ាងផុសផុល។ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានគូសបញ្ជាក់ថា វេទិកានេះមានសារៈសំខាន់ជាយុទ្ធសាស្ត្រក្នុងការជំរុញការចូលរួមរបស់យុវជនជំនាន់ក្រោយ ឱ្យមានការសន្ទនា ផ្លាស់ប្តូរគំនិត និងពង្រីកការយល់ដឹងស៊ីជម្រៅអំពីសក្តានុពលនៃ "ពាណិជ្ជកម្មឌីជីថល" ដែលជាមូលដ្ឋានគ្រឹះឆ្ពោះទៅរកការកសាងអនាគតសេដ្ឋកិច្ចឌីជីថលដ៏ឆ្លាតវៃ និងរឹងមាំសម្រាប់កម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានសម្ដែងនូវការអបអរសាទរចំពោះ ក្រុមនិស្សិតមកពីវិទ្យាស្ថានខេមអេដ (CamEd - ក្រុមបដិសេធ) ដែលបានដណ្ដើមជ័យលាភីលេខ១ ក្នុងវគ្គផ្តាច់ព្រ័ត្រនេះ បន្ទាប់ពីបានតទល់មតិយ៉ាងស្វិតស្វាញប្រកបដោយហេតុផលច្បាស់លាស់ ជាមួយក្រុមនិស្សិតមកពី បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT - ក្រុមស្រប) លើប្រធានបទដ៏រស់រវើក៖ «កម្ពុជាគប្បីផ្តល់អាទិភាពលើការក្លាយជាអ្នកនាំចេញសេវាកម្មតាមប្រព័ន្ធឌីជីថល ជាជាងការពង្រីកការនាំចេញទំនិញរូបវន្តដែលគាំទ្រដោយប្រព័ន្ធឌីជីថល នៅត្រឹមឆ្នាំ២០៣០»។ មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានបង្ហាញនូវក្តីសង្ឃឹមយ៉ាងមុតមាំថា លទ្ធផល និងស្មារតីនៃការប្រកួតប្រជែងនៅថ្ងៃនេះ នឹងក្លាយជាចលករជំរុញឱ្យយុវជនកម្ពុជាកាន់តែច្រើន បន្តស្វែងយល់ និងចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យពាណិជ្ជកម្មឌីជីថលជាតិឱ្យកាន់តែរីកចម្រើននាពេលអនាគត៕
News(ភ្នំពេញ)៖ នារសៀលថ្ងៃអាទិត្យ ទី១៣ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្រសួងពាណិជ្ជកម្មបានរៀបចំ «កម្មវិធីជជែកដេញដោលយុវជន វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ» ក្រោមប្រធានបទ «ពាណិជ្ជកម្មឌីជីថលនៅកម្ពុជា» ដើម្បីបណ្ដុះស្មារតីស្រាវជ្រាវ លើកកម្ពស់ការយល់ដឹង និងទាញយកទស្សនទានថ្មីៗពីសមត្ថភាព និងវិចារណញាណរបស់យុវជនកម្ពុជា ក្នុងការចូលរួមចំណែកអភិវឌ្ឍវិស័យពាណិជ្ជកម្មឌីជីថល ដែលជាចលករយ៉ាងសំខាន់នៃសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា។ សម្រាប់ «វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ» នាពេលនេះ ត្រូវបានបែងចែកជាពីរជុំ ដោយមានការតស៊ូមតិរវាងក្រុមនិស្សិតតំណាងមកពីគ្រឹះស្ថានឧត្តមសិក្សាឈានមុខ ដូចខាងក្រោម៖ - ជុំទី១៖ ការតស៊ូមតិរវាងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP - ក្រុមស្រប) និងបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT - ក្រុមបដិសេធ) លើប្រធានបទ៖ «កម្ពុជាគប្បីផ្តល់អាទិភាពលើការបង្កើតទីផ្សារឌីជីថលដែលមានការគ្រប់គ្រងតាមបទប្បញ្ញត្តិ និងមានគណនេយ្យភាពខ្ពស់ ជាជាងការបង្កើតបរិយាកាសប្រកបដោយបរិយាបន្នដែលមានរបាំងទាបសម្រាប់ធុរកិច្ចក្រៅប្រព័ន្ធ និងធុរកិច្ចតាមអនឡាញដែលទើបចាប់ផ្តើមដំបូង»។ - ជុំទី២៖ ការតស៊ូមតិរវាងសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP - ក្រុមស្រប) និងវិទ្យាស្ថានខេមអេដ (CamEd - ក្រុមបដិសេធ) លើប្រធានបទ៖ «កម្ពុជាគប្បីផ្តល់អាទិភាពលើការគាំទ្រពាណិជ្ជកម្មឌីជីថលឱ្យចំគោលដៅដល់ធុរកិច្ចដែលមានសមត្ថភាពប្រកួតប្រជែងក្នុងតំបន់ ជាជាងការគាំទ្រពាណិជ្ជកម្មឌីជីថលដែលមានលក្ខណៈទូលំទូលាយដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs)»។ កម្មវិធីនេះមិនត្រឹមតែជាវេទិកាបង្ហាញសមត្ថភាព និងភាពវៃឆ្លាតរបស់យុវជនជំនាន់ក្រោយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់ក្រសួងពាណិជ្ជកម្ម ក្នុងការជំរុញការអភិវឌ្ឍធនធានមនុស្ស ការកសាងគោលនយោបាយ និងការរៀបចំលិខិតបទដ្ឋានគតិយុត្ត ដើម្បីគាំទ្រដល់ការរីកចម្រើននៃពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) និងពាណិជ្ជកម្មឌីជីថលនៅកម្ពុជាប្រកបដោយចីរភាព និងបរិយាបន្ន៕