News(ទីក្រុងណាននីង, សាធារណរដ្ឋប្រជាមានិតចិន)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំ និងចូលរួមពិព័រណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ បានដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញចូលរួមក្នុងពិធីបើក «ពិព័រណ៍ចិន-អាស៊ាន លើកទី២៣» (The 23rd China-ASEAN Expo) ក្រោមក្រោមវត្តមានរបស់ ឯកឧត្តម Ding Xuexiang ឧបនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន និងដោយមានការចូលរួមពីតំណាងជាន់ខ្ពស់ពីបណ្តាប្រទេសជាសមាជិកអាស៊ាន អគ្គលេខាធិការដ្ឋានអាស៊ាន និងថ្នាក់ដឹកនាំវិស័យឯកជនសំខាន់ៗ។ សូមជម្រាបជូនផងដែរថា «ពិព័រណ៍ចិន-អាស៊ាន លើកទី២៣» (The 23rd China-ASEAN Expo) ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧-២១ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមមូលបទ «កាលានុវត្តភាពតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន ៣.០ ជីវិតកាន់តែប្រសើរ» នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិណាននីង តំបន់ស្វយ័តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន។ ពិព័រណ៍ចិន-អាស៊ាន (China-ASEAN Expo) គឺជាព្រឹត្តិការណ៍ពាណិជ្ជកម្មអន្តរជាតិដ៏ធំមួយ ដែលត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដោយមានកិច្ចសហការរវាងរដ្ឋាភិបាល ដែលត្រូវបានផ្តួចផ្តើមរៀបចំឡើងក្នុងឆ្នាំ២០០៤ ក្នុងគោលបំណងជំរុញ ការទាញយកប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន-អាស៊ាន ពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការវិនិយោគ ពាណិជ្ជកម្ម និងការផ្លាស់ប្តូរវប្បធម៌រវាងចិន និងប្រទេសជាសមាជិកអាស៊ានទាំងអស់។ ពិព័រណ៍នេះ មានការដាក់បង្ហាញផលិតផលកសិកម្ម បច្ចេកវិទ្យា ឧស្សាហកម្ម ទំនិញប្រើប្រាស់ ព្រមទាំងមានការរៀបចំជំនួបធុរកិច្ច (B2B) និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីផងដែរ។
News(Phnom Penh): On Tuesday, 15 September 2026, at the Ministry of Commerce, Her Excellency CHEA Ratha, Secretary of State of the Ministry of Commerce, received Mr. Mark Brady, Innovation and Entrepreneurship Manager at Business Oregon, and a U.S. delegation coordinated by Mr. Benjamin Chiang, Acting Deputy Chief of Mission at the U.S. Embassy in Cambodia, to exchange views on potential cooperation in digital trade transformation. During the meeting, both sides exchanged experiences on promoting innovation and entrepreneurship, strengthening private-sector capacity and digitalization, improving access to finance, fostering collaboration among government, the private sector, and universities, and adopting emerging technologies to enhance productivity and value addition. They also discussed Oregon’s experience in supporting businesses and translating research into practical applications, as well as the possibility of studying and adapting relevant programs and technologies to strengthen Cambodia’s digital ecosystem. Business Oregon is the economic development agency of the State of Oregon, supporting businesses and entrepreneurs through innovation and entrepreneurship programs, access to finance, and business support services, while fostering collaboration with the private sector and research universities.
Newsអបអរសាទរ ខួប៣ឆ្នាំ រមណីយដ្ឋានបុរាណវិទ្យា ប្រាសាទកោះកេរ ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌ វប្បធម៌ពិភពលោក
News(ទីក្រុងណាននីង, សាធារណរដ្ឋប្រជាមានិតចិន)៖ នារសៀលថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម WEI Tao អភិបាលតំបន់ស្វយ័តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងឱកាស លោកជំទាវរដ្ឋមន្ត្រី អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី២៣ នៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន។ ជាកិច្ចចាប់ផ្តើម ឯកឧត្តម WEI Tao អភិបាលតំបន់ស្វយ័តក្វាងស៊ី បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានអញ្ជើញចូលរួមរបស់ លោកជំទាវរដ្ឋមន្ត្រី និងគណៈប្រតិភូកម្ពុជា។ ឯកឧត្តម ក៏បានថ្លែងអំណរគុណចំពោះកិច្ចសហការដ៏ល្អប្រសើរ និងទំនាក់ទំនងជិតស្និទ្ធរវាងតំបន់ស្វយ័តក្វាងស៊ី និងកម្ពុជា ព្រមទាំងការបន្តគាំទ្ររបស់កម្ពុជាក្នុងពេលកន្លងមក ជាពិសេសតាមរយៈការបន្តចូលរួមក្នុងពិព័រណ៍ចិន-អាស៊ានជារៀងរាល់ឆ្នាំ តាំងពីឆ្នាំ២០០៤ មក។ ទន្ទឹមនឹងនោះដែរ ឯកឧត្តម ក៏បានជម្រាបជូនអំពីសក្តានុពល ចំណុចពិសេសៗ និងការអភិវឌ្ឍក្នុងតំបន់ស្វយ័តក្វាងស៊ី ព្រមទាំងបានប្តេជ្ញាចិត្តក្នុងការជំរុញលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរបន្ថែមទៀត តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន ៣.០ ការសហការលើវិស័យបញ្ញាសិប្បនិម្មិត និងតាមរយៈយន្តការអភិវឌ្ឍរួមគ្នាផ្សេងៗទៀត ដូចជាការអភិវឌ្ឍសួនឧស្សាហកម្មកម្ពុជា-ចិនទាំងនៅប្រទេសចិន និងនៅកម្ពុជាជាដើម។ ជាកិច្ចឆ្លើយតប លោកជំទាវរដ្ឋមន្ត្រី បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងបានថ្លែងអំណរគុណ ចំពោះរដ្ឋបាលតំបន់ស្វយ័តក្វាងស៊ី ដែលតែងតែផ្តល់នូវការស្វាគមន៍ និងបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅដល់គណៈប្រតិភូកម្ពុជា ព្រមទាំងបានអបអរសាទរចំពោះនឹងសមិទ្ធផលថ្មីៗនិងការរីកចម្រើនយ៉ាងឆាប់រហ័សរបស់តំបន់ស្វយ័តក្វាងស៊ី។ លោកជំទាវរដ្ឋមន្រ្តី មានជំនឿជាក់យ៉ាងមុតមាំថា ពិព័រណ៍ចិន-អាស៊ានលើកទី២៣ នេះ នឹងបន្តទទួលបានជោគជ័យដ៏ត្រចេះត្រចង់បន្ថែមទៀត ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើនទំហំពាណិជ្ជកម្ម និងវិនិយោគរវាងចិននិងអាស៊ាន និយាយជារួម និងដោយឡែករវាងកម្ពុជានិង ចិន។ ជាមួយគ្នានេះដែរ លោកជំទាវរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អប្រសើរ ដោយបានប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត និងសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះការរួមគ្នាក្នុងការជំរុញទាញយកអត្ថប្រយោជន៍ឱ្យបានជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលកម្ពុជានិងចិនជាសមាជិក រួមបញ្ចូលទាំងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន ៣.០ កិច្ចសហការក្នុងវិស័យបញ្ញាសិប្បនិម្មិត ដែលដើរតួនាទីសំខាន់ក្នុងជំរុញកិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ និងចុងក្រោយបានបញ្ជាក់ជាថ្មីអំពីការជំរុញការកសាងសួនឧស្សាហកម្មកម្ពុជា-ចិន ដើម្បីជាប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរផងដែរ។
News(Nanning): On the morning of Wednesday, 16 September 2026, in Nanning, Guangxi, People's Republic of China, Her Excellency CHAM Nimul, Minister of Commerce of Cambodia, led Cambodian delegation to co-chair the 8th Cambodia-China Economic and Trade Cooperation Committee Meeting (8th CCETCC) with the Chinese side, led by His Excellency YAN Dong, Vice Minister of Commerce of China. The meeting was convened to review the progress made in implementing the outcomes of the 7th Committee Meeting, with the aim of further strengthening bilateral economic and trade cooperation, as well as identifying challenges and emerging opportunities to further advance economic ties between the two countries. The meeting exchanged views on economic and trade policies and discussed cooperation between relevant ministries and institutions of both countries to further support the enhancement of a favorable environment for trade and business.