News(Phnom Penh): On Friday, 20 March 2026, Her Excellency CHEA Ratha, Secretary of State of the Ministry of Commerce, chaired a Public-Private Engagement Workshop on the ASEAN Digital Economy Framework Agreement (DEFA). This was a collaborative effort between the Ministry of Commerce, the European Union (EU), and the German Government, with over 100 participants from relevant ministries, agencies, and representatives from the private sector. This Engagement Workshop was organized with the aim of raising awareness about the benefits, challenges, and readiness of ministries, institutions, and the private sector for the implementation of this agreement, especially in terms of reaping the benefits arising from the DEFA.
News(កណ្តាល)៖ នាព្រឹកថ្ងៃសៅរ៍ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ នៅបរិវេណសួនច្បារមាត់ទន្លេ ក្រុងតាខ្មៅ ខេត្តកណ្តាល លោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងឯកឧត្តម ខុន សេរីរដ្ឋា អភិបាលរងខេត្តកណ្តាល បានអញ្ជើញជាគណៈអធិបតីក្នុង“យុទ្ធនាការផលិតផលជាតិ #MadeInCambodia” ក្នុងខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពី តំណាងមន្ទីរ-អង្គភាពជុំវិញខេត្តកណ្តាល អាជ្ញាធរមូលដ្ឋាន អាជីវករ ម្ចាស់អាជីវកម្ម សិប្បកម្ម ក្រុមហ៊ុន ផ្សារ ម៉ល ម៉ាត មីនីម៉ាត និងជាច្រើនរូប។ សូមជម្រាបជូនថា មកទល់ពេលនេះ “យុទ្ធនាការផលិតផលជាតិ #MadeInCambodia” ក្រោមការសម្របសម្រួលរបស់ក្រសួងពាណិជ្ជកម្ម មានការបន្តចូលរួមពីផ្សារទំនើប ម៉ាត និងមីនីម៉ាតទូទាំងប្រទេសចំនួនជាង៤០០ ទីតាំង។ “យុទ្ធនាការផលិតផលជាតិ #MadeInCambodia” គឺជាយុទ្ធនាការលើកកម្ពស់ផលិតផលក្នុងស្រុក និងការនាំចេញផលិតផលជាតិនៅនឹងកន្លែង ដើម្បីបង្ហាញពី "ការស្រទ្បាញ់ផលិតផលជាតិ ទឹកចិត្តនៃក្តីស្រទ្បាញ់ចំពោះ កសិករខ្មែរនិងផលិតករខ្មែរ និងស្មារតីស្រទ្បាញ់ជាតិមាតុភូមិរបស់យើង!” ដែលរៀបចំឡើងរយៈពេល ១ សប្តាហ៍ ក្នុង ១ ខែ រយៈពេល ១ ឆ្នាំ ពេញ ក្នុងគោលបំណង៖ បង្ហាញនិងផ្សព្វផ្សាយផលិតផលជាតិ ឱ្យមានភាពលេចធ្លោ ក៏ដូចជាឱកាសជំរុញការដាក់លក់ ផលិតផលក្នុងស្រុក នៅតាមបណ្តាផ្សារទំនើប ម៉ាត មីនីម៉ាតទូទាំងប្រទេស។ #MOC2026 #យុទ្ធនាការផលិតផលជាតិ #MadeInCambodia
Newsសេចក្តីជូនដំណឹងស្តីពី៖ ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ សម្រាប់ការអនុវត្តចាប់ពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦
News(Wellington, New Zealand): On 16–18 March 2026, in Wellington, New Zealand, His Excellency Tith Rithipol, Undersecretary of State of the Ministry of Commerce, led the Cambodian delegation to participate in the 12th RCEP Joint Committee Meeting to review and discuss several key agenda items, including: (1) progress in the implementation of the RCEP Agreement; (2) accession to the RCEP Agreement; (3) general review of the implementation of the RCEP Agreement; (4) reports from RCEP subsidiary bodies’ meetings and other matters. On this occasion, His Excellency Under-Secretary of State also participated in the roundtable discussions on “RCEP and the Global Trading System” and “Regional Priorities and Future Proofing RCEP,” which were organized to bring together the RCEP delegation, the private sector, research institutes, and civil society. This roundtable focuses on the relevance and role of RCEP in the current global context and aims to address the scope and priorities for enhancing the RCEP Agreement.
News(ភ្នំពេញ)៖ នារសៀលថ្ងៃអង្គារ ទី១៧ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមចូលរួមរៀបចំព្រឹត្តិការណ៍អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤-១៩ ខែមេសា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ដែលកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងពាណិជ្ជកម្ម ព្រមទាំងលោក លោកស្រីដែលជាក្រុមការងាររៀបចំព្រឹត្តិការណ៍ផងដែរ។ នាឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍ថា ក្រសួងពាណិជ្ជកម្មនឹងផ្តល់កិច្ចសហការគាំទ្រសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ក្នុងការរៀបព្រឹត្តិការណ៍នេះ តាមរយៈការចូលរួមរៀបចំពិព័រណ៍ពាណិជ្ជកម្មអមព្រឹត្តិការណ៍ខាងលើ ព្រមទាំងចូលរួមរៀបចំស្តង់តាំងបង្ហាញ និងផ្សព្វផ្សាយពី “យុទ្ធនាការផលិតផលជាតិ #MadeInCambodia” និង “យុទ្ធនាការផលិតផលស្រ្តី #MadebyHer” ផងដែរ។ សូមជម្រាបថា នៅក្នុងកិច្ចប្រជុំខាងលើ ក៏មានការធ្វើបទបង្ហាញពីគម្រោងនៃការរៀបចំព្រឹត្តិការណ៍អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ពីក្រុមការងារទទួលបន្ទុក ដោយបានរំលេចអំពីទីតាំងនៃការរៀបចំកម្មវិធី គោលបំណងនៃកម្មវិធី ជាពិសេសកម្មវិធីផ្សេងៗនៃព្រឹត្តិការណ៍ខាងលើ៕