News(Kuala Lumpur, Malaysia): On Friday, 13 March 2026, Mr. VITH Panhnha, the Commercial Attaché to the Embassy of Cambodia to Malaysia, attended the Lunar New Year celebration organized by the Malaysia Cambodia Business Association (MCBA) at the Golden Sun Restaurant in Kuala Lumpur, Malaysia, With the participation of representatives from MATRADE, an agency under the Ministry of Investment, Trade and Industry of Malaysia (MITI), the event was also attended by MCBA members, investors, companies, enterprises, and associations, from the various sectors: trade, industry, education, healthcare, agriculture, tourism, technology, real estate, and logistics. The event also included the signing of a memorandum of understanding (MoU) to establish a Malaysia Cambodia Business Association (MCBA) branch in Sabah, Malaysia, to promote future investment and trade between Cambodia and Sabah and Sarawak, states in eastern Malaysia commonly known as Borneo Malaysia. On this occasion, the Cambodian Commercial Attaché also briefed Malaysian investors on Cambodia's investment climate, new laws and regulations, especially the recently announced simplification of business registration by the Ministry of Commerce, which will help investors who want to open a company in Cambodia more easily and at lower costs. In addition, the Cambodian Commercial Attaché also mentioned the significant growth in trade between Cambodia and Malaysia in 2025, reaching US$1 billion. At the same time, he also proposed that MCBA and Malaysian investors explore the possibility of opening a Cambodian Private Center in Malaysia to promote the export of cambodian potential products, including garments, footwear, tires, leather products, travel bags, rice, cashew nuts, pepper, and cassava in terms of enhancing the trade balance between the two countries in the future.
News(ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ទី១៦ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ សេរី បូរាពេជ្រ រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារយេនឌ័រក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់លើ សេចក្តីព្រាងចុងក្រោយផែនការយុទ្ធសាស្រ្តបញ្ជ្រាបយេនឌ័ររបស់ក្រសួងពាណិជ្ជកម្ម (២០២៤-២០២៨) ដែលមានការអញ្ជើញចូលរួមពី លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អគ្គាធិការ លោកស្រីអគ្គនាយករង តំណាងពីនាយកដ្ឋានចំណុះក្រសួងពាណិជ្ជកម្ម និងតំណាងពីបណ្តាមន្ទីរពាណិជ្ជកម្មរាជធានី-ខេត្ត ជាច្រើនរូប។ កិច្ចប្រជុំពិគ្រោះយោបល់នេះ ធ្វើឡើងដោយផ្ទាល់ និងតាមរយៈប្រព័ន្ធអនឡាញ ក្នុងគោលបំណងដើម្បីស្វែងយល់អំពីខ្លឹមសារសំខាន់ៗ ទទួលយកនូវទស្សនៈជារួម និងធាតុចូលជាគន្លឹះបន្ថែមឱ្យបានគ្រប់ជ្រុងជ្រោយ។
News(ភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ទី៦ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ទិត រិទ្ធីពល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូឥណ្ឌា ដែលដឹកនាំរបស់ លោក Raja Bhanu អគ្គនាយកនៃក្រុមប្រឹក្សាជំរុញការនាំចេញឱសថឥណ្ឌា និងមានការអញ្ជើញចូលរួមពីតំណាងស្ថានទូតសាធារណរដ្ឋឥណ្ឌា ប្រចាំនៅកម្ពុជា ព្រមទាំងមានការចូលរួមពីអគ្គនាយករង នៃអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម អគ្គនាយកដ្ឋានពាណិជ្ជកម្មអន្ដរជាតិ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម និងមន្រ្តីជំនាញពីនាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារ ផងដែរ។ ជំនួបនេះ ក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសឥណ្ឌា និងកម្ពុជា ដើម្បីកៀរគ និងស្វែងរកឱកាសសហការគ្នាលើវិស័យឱសថនៅកម្ពុជា។ ក្នុងឱកាសនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានស្វាគមន៍នូវវត្តមានរបស់គណៈប្រតិភូដែលបានចូលជួបសម្តែងការគួសម និងបានសម្តែងនូវការសាទរចំពោះ ការរៀបចំវេទិការតភ្ជាប់ធុរកិច្ច (B2B) និងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យឱសថដោយជោគជ័យ កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ កន្លងទៅ ដែលផ្តល់ឱកាសដល់វិនិយោគិនឥណ្ឌា ស្វែងយល់អំពីកាលានុវត្តន៍ភាព និងបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានលើកឡើងអំពីការពង្រឹង និងពង្រីកកិច្ចសហការប្រតិបត្តិការ ដែលមានទំនាក់ទំនងមិត្តភាពយូរអង្វែងរវាងកម្ពុជា និងឥណ្ឌា ដោយផ្សាភ្ជាប់នឹងទំហំពាណិជ្ជកម្មនាំចេញ នាំចូល ដែលឈានដល់ការកើនឡើងជាបន្តបន្ទាប់ក្នុងវិស័យពាណិជ្ជកម្ម ជាពិសេសគណៈប្រតិភូបានស្វែងយល់ពីឱកាសសហការលើវិស័យឱសថនៅកម្ពុជា៕
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែមីនា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំ សប្ដាហ៍របស់ក្រសួងពាណិជ្ជកម្ម ដែលមានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក លោកជំទាវអគ្គាធិការ លោក-លោកស្រីអគ្គនាយករង អគ្គាធិការរង នាយកដ្ឋាន-វិទ្យាស្ថាន អនុប្រធាននាយកដ្ឋាន-វិទ្យាស្ថាន ប្រធាន និងអនុប្រធានមន្ទីរ និងសាខា ក.ប.ប. រាជធានី-ខេត្តទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្ម ព្រមទាំងមន្រ្តីរាជការក្រសួងពាណិជ្ជកម្ម ជាច្រើនរូប។ កិច្ចប្រជុំប្រចាំសប្ដាហ៍នេះ ត្រូវបានរៀបចំឡើងដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ក្រោមរបៀបវារៈរួមមាន៖ ១. របាយការណ៍ស្តីពីវឌ្ឍនភាពនៃយុទ្ធនាការផលិតផលជាតិ #MadeInCambodia ២. របាយការណ៍ស្តីពីវឌ្ឍនភាពការងាររបស់នាយកដ្ឋានកិច្ចការពិព័រណ៍ ៣. របាយការណ៍ស្តីពីវឌ្ឍនភាពការងាររបស់មន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ ៤. របាយការណ៍ស្តីពីវឌ្ឍនភាពការងាររបស់មន្ទីរពាណិជ្ជកម្មខេត្តព្រៃវែង ៥. របាយការណ៍ស្តីពីវឌ្ឍនភាពការងាររបស់តំណាងពាណិជ្ជកម្មប្រចាំតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាងហ្គ័រជី ៦. របាយការណ៍ស្តីពីវឌ្ឍនភាពការងាររបស់តំណាងពាណិជ្ជកម្មប្រចាំតំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ី ស្នូល ៧. មតិចូលរួមផ្សេងៗ៕
Newsមកទល់ពេលនេះ “យុទ្ធនាការផលិតផលជាតិ #MadeInCambodia” ក្រោមការសម្របសម្រួលរបស់ក្រសួងពាណិជ្ជកម្ម មានការបន្តចូលរួមពីផ្សារទំនើប ម៉ាត និងមីនីម៉ាតទូទាំងប្រទេសចំនួនជាង៤០០ ទីតាំង។ “យុទ្ធនាការផលិតផលជាតិ #MadeInCambodia” គឺជាយុទ្ធនាការលើកកម្ពស់ផលិតផលក្នុងស្រុក និងការនាំចេញផលិតផលជាតិនៅនឹងកន្លែង ដើម្បីបង្ហាញពី "ការស្រទ្បាញ់ផលិតផលជាតិ ទឹកចិត្តនៃក្តីស្រទ្បាញ់ចំពោះ កសិករខ្មែរនិងផលិតករខ្មែរ និងស្មារតីស្រទ្បាញ់ជាតិមាតុភូមិរបស់យើង!” ដែលរៀបចំឡើងរយៈពេល ១ សប្តាហ៍ ក្នុង ១ ខែ រយៈពេល ១ ឆ្នាំ ពេញ ក្នុងគោលបំណង៖ បង្ហាញនិងផ្សព្វផ្សាយផលិតផលជាតិ ឱ្យមានភាពលេចធ្លោ ក៏ដូចជាឱកាសជំរុញការដាក់លក់ ផលិតផលក្នុងស្រុក នៅតាមបណ្តាផ្សារទំនើប ម៉ាត មីនីម៉ាតទូទាំងប្រទេស។ #MOC2026 #យុទ្ធនាការផលិតផលជាតិ #MadeInCambodia