Newsសេចក្ដីជូនដំណឹងស្ដីពី៖ ការរៀបចំពិព័រណ៍ The Halal Expo 2025 and The 11th World Halal Summit 2025 ដែលនឹង ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦-២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលពិព័រណ៍អីស្ថាន់ប៊ុល ទីក្រុងអីស្ថាន់ប៊ុល ប្រទេសតួកគី
News(ត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃអង្គារ ទី៨ ខែមេសា ឆ្នាំ២០២៥ នៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ក្នុងឱកាសនៃទស្សនកិច្ចសិក្សាស្តីពីការផលិត និងកែច្នៃផលិតផលថ្នាំជក់កម្ពុជា សម្រាប់ការនាំចេញ។
Newsអបអរសាទរ ទិវាព្រះពុទ្ធសាសនាអន្តរជាតិ ៨ មេសា ២០២៥
News(កំពង់ស្ពឺ)៖ នាថ្ងៃពុធ ទី២ ខែមេសា ឆ្នាំ២០២៥ នៅមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺ ឯកឧត្តម តាត ពុធសូដារី រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្មអញ្ជើញធ្វើអធិបតីភាពក្នុងវគ្គបណ្តុះបណ្តាលស្តីពី “ការចុះបញ្ជីពាណិជ្ជកម្មតាមថ្នាលបច្ចេកវិទ្យាឌីជីថល” ដែលសហការរៀបចំដោយវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្មនិងស្រាវជ្រាវ នៃក្រសួងពាណិជ្ជកម្ម និងមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺ ដោយមានសិក្ខាកាមចូលរួមដែលអញ្ជើញមកពីមន្ទីរខេត្តពាក់ព័ន្ធ និងសភាពាណិជ្ជកម្មខេត្តកំពង់ស្ពឺ ក្រុមហ៊ុន អាជីវករ និស្សិត ប្រមាណ ៨០នាក់ ក្នុងនោះ ស្រី ៣៨ នាក់។
News(កំពង់ឆ្នាំង)៖ នាព្រឹកថ្ងៃចន្ទ ទី៧ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយ នាយទាហ៊ាន នាយទាហ៊ានរង និងពលទាហ៊ាន នៅទីបញ្ជាការដ្ឋានកាំភ្លើងធំ ស្ថិតនៅភូមិក្រាំងតាមុំ ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។