News(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម អ៊ុំ កុសល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចជំនួបពិភាក្សាការងារជាមួយក្រុមហ៊ុន Sinomach Hainan Development Co.,Ltd ដែលមកពីខេត្តហៃណាន នៃសាធារណរដ្ឋប្រជាមានិតចិន។
News(ភ្នំពេញ)៖ នារសៀលថ្ងៃអង្គារ ទី១ ខែមេសា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូន លោក Do Viet Phuong លេខាទី១ទទួលបន្ទុកការិយាល័យពាណិជ្ជកម្មវៀតណាមនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីការពង្រឹង និងពង្រីកទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ - - - (Phnom Penh): On the afternoon of Tuesday, 1 April 2025, at the Ministry of Commerce, Her Excellency CHAM Nimul, Minister of Commerce, received a courtesy call from Mr. Do Viet Phuong, First Secretary in charge of Viet Nam Trade Office in Cambodia, to discuss ways to enhance trade relations between the two countries.
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី១ ខែមេសា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីពិសារអាហារការងារពេលព្រឹក លើកទី៣ ជាមួយសមាគមពាណិជ្ជកម្មនៅកម្ពុជា ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម និង អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី សមាជិកសមាជិកានៃសមាសគមពាណិជ្ជកម្មនៅកម្ពុជា ព្រមទាំងមន្រ្តីជំនាញក្រសួងពាណិជ្ជកម្ម ជាច្រើនរូប។
Newsសេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ - ប្រេងសាំងធម្មតា = ៣ ៩០០ រៀល/លីត្រ (ឡើងថ្លៃ ៥០៛) - ប្រេងម៉ាស៊ូត = ៣ ៧០០ រៀល/លីត្រ (តម្លៃថេរ)
News(ម៉ានីល, ហ្វីលីពីន) ៖ នៅថ្ងៃអាទិត្យ ទី៣០ ខែមីនា ឆ្នាំ២០២៥ លោកស្រី អេង សុវណ្ណជីតា អនុព័ន្ធពាណិជ្ជកម្ម អមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋហ្វីលីពីន បានចូលរួមកម្មវិធីតាំងពិព័រណ៍ Thailand Week 2025: Discover Excellence, Trade with Thailand ដែលរៀបចំដោយនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្មថៃ នៅផ្សារទំនើបអាយ៉ាឡាម៉ាខិតម៉ាខិត ទីក្រុងតាហ្គិក ហ្វីលីពីន។ ក្នុងពិព័រណ៍នេះ មានក្រុមហ៊ុនមកពីប្រទេសថៃ និងហ្វីលីពីនចូលរួមដែលមានស្តង់សរុបចំនួន ៨០ស្តង់ និងបានដាក់តាំងបង្ហាញផលិតផលម៉ាកល្បីៗរបស់ថៃ និងហ្វីលីពីន ដូចជា៖ អាហារនិងភេសជ្ជៈ ផលិតផលសុខភាពនិងសម្រស់ គ្រឿងប្រើប្រាស់ក្នុងផ្ទះបាយ ព្រមទាំងគ្រឿងអលង្ការផងដែរ៕