News(តាកែវ)៖ នារសៀលថ្ងៃសៅរ៍ ទី២២ ខែមីនា ឆ្នាំ២០២៥ នៅខេត្តតាកែវ លោកជំទាវ សុមេធ សុមនា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានចូលរួមពិធីសម្ពោធព្រឹត្តិការណ៍បុណ្យទន្លេ លើកទី៩ ឆ្នាំ២០២៥ នៅបរិវេណមាត់ទន្លេខេត្តតាកែវ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ព្រឹត្តិការណ៍បុណ្យទន្លេនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១-២៣ ខែមីនា ឆ្នាំ២០២៥ នៅខេត្តតាកែវ ដោយបានដាក់តាំងបង្ហាញនូវកសិផល ផលិតផល និងការរៀបចំកម្មវិធីកម្សាន្តជាច្រើន ជូនសាធារណជនចូលទស្សនា។ ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្ម បានចូលរួមរៀបចំស្តង់រួមតាំងបង្ហាញផលិតផលដែលមានសក្តានុពលជាច្រើនប្រភេទ ជាពិសេសផលិតផលសម្គាល់ភូមិសាស្ត្រ (GI) ក្នុងគោលបំណងលើកកម្ពស់សកម្មភាពពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ដើម្បីជំរុញការតភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មរវាងព្រះរាជាណាចក្រកម្ពុជា និងអន្តរជាតិ៕
News(អូសាកា, ជប៉ុន) ៖ នាថ្ងៃសុក្រ ទី២១ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំប្រតិភូក្រសួងពាណិជ្ជកម្ម ចុះពិនិត្យមើលទីតាំងការដ្ឋានពិព័រណ៍ពិភពលោក ២០២៥ អូសាកា កាន់សៃ ប្រទេសជប៉ុន ដើម្បីតាមដានអំពីវឌ្ឍនភាពនានា នៃដំណើរការសាងសង់ពន្លាជាតិកម្ពុជា។
Newsសេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ - ប្រេងសាំងធម្មតា = ៣ ៨៥០ រៀល/លីត្រ (តម្លៃថេរ) - ប្រេងម៉ាស៊ូត = ៣ ៧០០ រៀល/លីត្រ (តម្លៃថេរ)
News(តូក្យូ, ជប៉ុន)៖ នៅរសៀលថ្ងៃពុធ ទី១៩ ខែមីនា ឆ្នាំ២០២៥ លោក ស៊ីន សារ៉ាយ អនុព័ន្ធពាណិជ្ជកម្ម អមស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានចូលរួមអម ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ស៊ឺហ្គិម៉ូតុ (Kazumi SUGIMOTO) សមាជិកសភា និងជាអគ្គនាយកការិយាល័យអន្តរជាតិ នៃគណបក្សនវានុវត្តន៍ជប៉ុន (Japan Innovation Party) ដែលអមដោយឯកឧត្តម Koichiro Ichimura សមាជិកសភា (Diet Member) និងជាអតីតអនុរដ្ឋមន្រ្តីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ និងសហការី ដោយផ្តោតសំខាន់លើការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-ជប៉ុន និងពង្រីកសកម្មភាពជំរុញពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរបន្ថែមទៀត តាមរយៈការចូលរួមពិព័រណ៍ពិភពលោក ២០២៥ អូសាកា កាន់សៃ។
News(សៀមរាប)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម គឹម មាសសុខសីហា អគ្គនាយកពាណិជ្ជកម្មក្នុងប្រទេស និងជានាយកគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច បានដឹកនាំកិច្ចប្រជុំស្តីពី “ការចាប់ផ្ដើមអនុវត្តផ្លូវការគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) ដំណាក់កាលទី២” ដោយមានការអញ្ជើញចូលរួមជាអធិបតីពី លោក យ៉ុន លីណេ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប លោកប្រធានមន្ទីទាំង ១៨ខេត្ត គោលដៅ មន្រ្តីការិយាល័យគ្រប់គ្រងគម្រោង មន្ត្រីបង្គោលរបស់មន្ទីរពាណិជ្ជកម្ម ទីប្រឹក្សាគម្រោង តំណាងធនាគារ ARDB និងតំណាងគ្រឹះស្ថានហិរញ្ញវត្ថុ AMK ជាច្រើនរូប។