Newsអនុមោទនា ពិធីកាន់បិណ្ឌ៤ ថ្ងៃសៅរ៍ ៤រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤
Newsសេចក្តីជូនដំណឹងស្ដីពី៖ ការរៀបចំពិព័រណ៍ The 2024 China (Wenzhou) International Pump & Valve Fair ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១១-១៣ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុងវិនចូវ ខេត្តជឺជាំង សាធារណរដ្ឋប្រជាមានិតចិន
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ តាន់ ទេពីកណ្ណិកា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយ លោក Pak Du Ho នាយកប្រតិបត្តិនៃធនាគារឯកទេស ខេប៊ី ដេហាន ម.ក និងសហការី ដោយមានការអញ្ជើញចូលរួមពីមន្រ្តីជំនាញរបស់នាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្ម និង លោក Min Kyeongho អគ្គនាយកនៃក្រុមហ៊ុន អាយ-ហ្វាយនែន លីស៊ីង ភីអិលស៊ី ព្រមទាំងក្រុមការងារនៃធនាគារឯកទេស ខេប៊ី ដេហាន ម.ក ផងដែរ។
News(ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៤ នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម រដ្ឋ សារ៉ាវុធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរវាងរាជរដ្ឋាភិបាល និងធុរកិច្ចអាម៉េរិក ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយនឹង លោកស្រី Bridgette L. Walker ភារធារីស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ប្រធានសភាពាណិជ្ជកម្មអាម៉េរិកនៅកម្ពុជា (AmCham Cambodia) និងវិស័យឯកជន នៅក្នុងកិច្ចសន្ទនារវាងរដ្ឋ និងឯកជន កម្ពុជា-អាម៉េរិក លើកទី១។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី២០ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាពនៃការតាក់តែងលិខិតបទដ្ឋានគតិយុត្តរបស់នាយកដ្ឋាននីតិកម្ម និងនាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន ដើម្បីពិនិត្យ ពិភាក្សា និងប្រមូលធាតុចូលសំខាន់ៗបន្ថែម ក្នុងគោលបំណងធានាឱ្យការតាក់តែងលិខិតបទដ្ឋានគតិយុត្តមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងសមស្របតាមច្បាប់ជាធរមាន។