News(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី១២ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំ ដើម្បីបន្តពិភាក្សាការងារ និងតាមដានវឌ្ឍនភាពការងារក្រោមកិច្ចសហប្រតិបត្តិការរវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន ភីធីធី (ខេមបូឌា) ក្នុងគោលបំណងជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅតាមបណ្តាស្ថានីយប្រេងឥន្ធនៈភីធីធី សម្រាប់ឆ្នាំ២០២៥។ កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីតំណាងអគ្គនាយកដ្ឋាននិងនាយកដ្ឋានពាក់ព័ន្ធ តំណាងមន្ទីរពាណិជ្ជកម្មរាជធានី-ខេត្តទាំង១៩ និងតំណាងក្រុមហ៊ុន ភីធីធី (ខេមបូឌា)។
News(រតនគិរី)៖ នាព្រឹកថ្ងៃអង្គារ ទី១១ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម កៅ កោសល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង លោក នាង សំអាត អភិបាលរងនៃគណៈអភិបាលខេត្តរតនគិរី បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី “ការពង្រឹងសមត្ថភាពអ្នកផលិត និងកែច្នៃផលិតផល” ក្នុងការស្វែងរកទីផ្សារក្នុងនិងក្រៅប្រទេស នៅខេត្តរតនគិរី ដែលមានការចូលរួមពីអាជ្ញារធរខេត្ត មន្រ្តីរាជការមកពីមន្ទីរពាក់ព័ន្ធ ជាពិសេសធុរជន ពាណិជ្ជករ សិប្បករ និងអាជីវករក្នុងខេត្តជាច្រើនរូប។
News(អ៊ីស្តង់ប៊ុល, តួកគីយ៉េ)៖ នាថ្ងៃសុក្រ ទី៧ ខែមីនា ឆ្នាំ២០២៥ លោក កែវ ប៊ុនថេង អនុព័ន្ធពាណិជ្ជកម្មប្រចាំសាធារណរដ្ឋតួកគីយ៉េ បានចូលរួមកម្មវិធីពិព័រណ៌ក្រណាត់ អំបោះ និងសម្ភារៈវាយនភ័ណ្ឌ ឆ្នាំ២០២៥ (TEXHIBITION ISTANBUL 2025: FABRIC, YARN & TEXTILE ACCESSORIES FAIR) ដែលត្រូវបានធ្វើឡើងនៅមជ្ឈមណ្ឌលពិព័រណ៌អ៊ីស្តង់ប៊ុល ចាប់ពីថ្ងៃទី៥-៧ ខែមីនា ឆ្នាំ២០២៥ នៅទីក្រុងអ៊ីស្តង់ប៊ុល សាធារណរដ្ឋតួកគីយ៉េ។
News(ភ្នំពេញ)៖ នារសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារត្រៀមចូលរួមកិច្ចប្រជុំស្តីពីការត្រួតពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្មកម្ពុជាលើកទី៣ នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស ដោយមានវត្តមានអញ្ជើញចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញពី ឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក ឯកឧត្តម អគ្គរាជទូត និងតំណាងអចិន្ត្រៃយ៍ ស្ថានបេសកកម្មអចិន្ត្រៃយ៍ នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការពាណិជ្ជកម្មពិភពលោក និងមន្ត្រីពាក់ព័ន្ធ។ គោលបំណងនៃកិច្ចប្រជុំ គឺដើម្បីពិនិត្យលើកម្រងសំណួរដែលទទួលបានពីសមាជិក WTO អំពីរបបពាណិជ្ជកម្ម និងគោលនយោបាយថ្មីៗរបស់កម្ពុជា ជាមួយនឹងចម្លើយដែលទទួលបានពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីត្រៀមលក្ខណៈសម្រាប់កិច្ចប្រជុំស្តីពីការត្រួតពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្មកម្ពុជាលើកទី៣ នៅថ្ងៃទី២៦ និង២៨ ខែមីនា ឆ្នាំ២០២៥ នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី១២ ខែមីនា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងារស្ដីពីការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដែលមានវត្តមានអញ្ជើញចូលរួមដោយលោកជំទាវ ឯកឧត្តមរដ្ឋលេខាធិការទទួលបន្ទុក ឯកឧត្តមអគ្គនាយក និងមន្ត្រីពាក់ព័ន្ធ ក្នុងគោលបំណងគោរពរាយការណ៍ និងទទួលអនុសាសន៍ណែនាំពីសំណាក់លោកជំទាវរដ្ឋមន្ត្រី។