News(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មការចម្រុះសាងសង់សួនឧស្សាហកម្មកម្ពុជា-ចិន បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ហ្ចាក់គី សែចិន ជាអនុប្រធានគណៈកម្មការចម្រុះសាងសង់សួនឧស្សាហកម្មកម្ពុជា-ចិននៅកម្ពុជាដើម្បីជំរុញការសាងសង់សួនឧស្សាហកម្មកម្ពុជា-ចិន ដែលកិច្ចជំនួបនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ និងមន្រ្តីជំនាញនៃនាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារ ក្រសួងពាណិជ្ជកម្ម ជាច្រើនរូប។
News(ព្រៃវែង)៖ នាព្រឹកថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ទិត សីច័ន្ទលី អគ្គនាយកនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម និង លោក អន ភារៈ អភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី “ការពង្រឹងសមត្ថភាពអ្នកផលិត និងកែច្នៃផលិតផល” ក្នុងការស្វែងរកទីផ្សារក្នុងនិងក្រៅប្រទេស នៅខេត្តព្រៃវែង ដែលមានការចូលរួមពីអាជ្ញារធរខេត្ត មន្រ្តីរាជការមកពីមន្ទីរពាក់ព័ន្ធ ជាពិសេសធុរជន ពាណិជ្ជករ សិប្បករ និងអាជីវករក្នុងខេត្តជាច្រើនរូប។
News(សៀមរាប)៖ ក្រសួងពាណិជ្ជកម្ម ទទួលធ្វើជាម្ចាស់ផ្ទះសម្រាប់រៀបចំកិច្ចប្រជុំចរចាជុំទី១០ របស់គណៈកម្មការចរចាកិច្ចព្រមព្រៀងក្របខណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន (10th DEFA NC Meeting) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០-១៤ ខែមីនា ឆ្នាំ២០២៥ នៅខេត្តសៀមរាប ដោយមានការចូលរួមពីសមាជិក DEFA NC តំណាងរដ្ឋសមាជិកអាស៊ាន និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធដែលជា សមាជិកគណៈកម្មការចរចាកិច្ចព្រមព្រៀង DEFA របស់កម្ពុជា។
Newsសេចក្ដីជូនដំណឹងស្ដីពី៖ ការរៀបចំពិព័រណ៍ "Asia Seamless Logistics Forum 2025” ពីថ្ងៃទី២២-២៣ ខែឧសភា ឆ្នាំ ២០២៥ នៅមជ្ឈមណ្ឌល Tokyo Ryutsu Center (TRC) ទីក្រុងតូក្យូ ប្រទេសជប៉ុន
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា (គ.ក.ប) បានចូលរួមជាអធិបតីក្នុងពិធីបើកសិក្ខាសាលាថ្នាក់ជាតិស្តីពី “កម្មសិទ្ធិបញ្ញា ការសម្ងាត់ពាណិជ្ជកម្មនិងពាណិជ្ជកម្មអន្តរជាតិ” ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកអគ្គនាយករងសេវាពាណិជ្ជកម្ម តំណាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តំណាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សមាជិក សមាជិកាលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា មេធាវី និងវិស័យឯកជន ជាច្រើនរូប។ គោលបំណងនៃសិក្ខាសាលាថ្នាក់ជាតិនេះ គឺដើម្បីលើកកម្ពស់ចំណេះដឹងផ្នែកកម្មសិទ្ធិបញ្ញាជូនដល់សមាជិក សមាជិកានៃលេខាធិការដ្ឋាន គ.ក.បមេធាវី និងវិស័យឯកជន ជាពិសេសការផ្តល់ព័ត៌មាននិងដំណើរការនៃការរៀបចំសេចក្តីព្រាងច្បាប់ការសម្ងាត់ពាណិជ្ជកម្ម ការសិក្សាពីឧត្តរមានុវត្តន៍នៃការអនុវត្តច្បាប់ការសម្ងាត់ពាណិជ្ជកម្មរបស់ប្រទេសកាណាដា និងសារៈសំខាន់នៃកម្មសិទ្ធិបញ្ញាសម្រាប់ពាណិជ្ជកម្មអន្តរជាតិ។