News(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មនៃកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបសម្តែងការគួរសមជាមួយ លោកស្រី Rebecca Hunter នាយិកាទីផ្សារនៃក្រុមហ៊ុន SpaceX – Starlink។
News(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី “ការលើកកម្ពស់នវានុវត្តន៍៖ កម្មសិទ្ធិបញ្ញា និងការអប់រំ” ដែលបានសហការរៀបចំទ្បើងដោយនាយកដ្ឋានកម្មសិទ្ធិបញ្ញានៃអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម នាយកដ្ឋានកម្មសិទ្ធិឧស្សាហកម្មនៃអគ្គនាយកដ្ឋានឧស្សាហកម្ម ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) អង្គភាពប្រកាសនីយបត្រតក្កកម្មជប៉ុន (JPO) និង អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) ដោយមានការចូលរួមផងដែរពីមន្រ្តីនៃនាយកដ្ឋានកម្មសិទ្ធិបញ្ញា នាយកដ្ឋានកម្មសិទ្ធិឧស្សាហកម្ម លោក លោកស្រីសាស្រ្តាចារ្យ សមាគមកម្មសិទ្ធិបញ្ញាកម្ពុជា ភ្នាក់ងារតំណាងស្របច្បាប់នៃម្ចាស់ម៉ាក និងវិស័យឯកជន ប្រមាណ ៨០នាក់។
News(គូឡាឡាំពួ, ម៉ាឡេស៊ី)៖ នាថ្ងៃទី១៩-២០ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ឯកឧត្តម ទិត រិទ្ធីពល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការចម្រុះសម្រាប់ភាគីកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំគណៈកម្មាធិការចម្រុះចរចាដំឡើងកម្រិតកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន ក្នុងគោលបំណងពិនិត្យលើវឌ្ឍនភាពចរចានៃជំពូកនៅសេសសល់ និងការសម្អាតអត្ថបទច្បាប់ ព្រមទាំងពិភាក្សាលើផែនការការងារនៃការបញ្ចប់ការចរចាទាំងស្រុង និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងដំឡើងកម្រិតតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន នៅក្នុងឆ្នាំ២០២៥។
News(ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំពិភាក្សាការងាររវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុនភីធីធី (ខេមបូឌា) ដើម្បីពិភាក្សាលើសេចក្តីព្រាងផែនការសកម្មភាពរៀបចំស្តង់លក់ និងកៀរគរអាជីវករឱ្យមកលក់នៅបណ្តាស្ថានីយប្រេងឥន្ធនៈភីធីធី នៅតាមបណ្តារាជធានីខេត្ត។
News(អាសាគូឈិ, ជប៉ុន)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ស៊ីន សារ៉ាយ អនុព័ន្ធពាណិជ្ជកម្ម អមស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានចូលរួមជាវាគ្មិនក្នុងកម្មវិធីសិក្ខាសាលាស្តីពី “ទីផ្សារការងារកម្មសិក្សាការីខ្មែរ និងសក្តានុពលវិនិយោគនៅប្រទេសកម្ពុជា” នៅទីក្រុងអាសាគូឈិ ខេត្តអូកាយ៉ាម៉ា ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន និងឯកឧត្តម YASUHIKO Kuriyama អភិបាលក្រុងអាសាគូឈិ ជាមួយនឹងការចូលរួមពីប្រធានក្រុមហ៊ុន និងតំណាងក្រុមហ៊ុនជប៉ុន ចំនួន ៣៣ក្រុមហ៊ុន។