News(ហ្សាការតា, ឥណ្ឌូណេស៊ី)៖ នាព្រឹកថ្ងៃពុធ ទី១៩ ខែមករា ឆ្នាំ២០២៥ នៅស្ថានអគ្គរាជទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋឥណ្ឌូណេស៊ី លោក រ៉េម ញ៉ាញ់ អនុព័ន្ធពាណិជ្ជកម្មអមស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋឥណ្ឌូណេស៊ី បានជួបពិភាក្សាការងារជាមួយ លោក Azka Pambudi ជា Product Development Lead, លោក Budi Adji ជា PT.Rol Director និង លោក Ahra Sufry ជា PT.Rol Commissioner ដែលជាអ្នកតំណាងឱ្យក្រុមហ៊ុន PT. Rekayasa Otomasi Indonesia។
News(អូសាកា, ជប៉ុន)៖ នាព្រឹកថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ស៊ីន សារ៉ាយ អនុព័ន្ធពាណិជ្ជកម្មអមស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានចូលរួមអម ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ក្នុងពិធីបើកការិយាល័យសាខាតំបន់កាន់សៃរបស់សមាគមកម្ពុជា-ជប៉ុនគិបូ (CJKA) ដែលប្រព្រឹត្តទៅនៅទីក្រុងអូសាកា ក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសមាគម CJKA។
News(ស៊ីដនី, អូស្រ្តាលី)៖ នារសៀលថ្ងៃពុធ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញបំពេញទស្សនកិច្ចនៅសាកលវិទ្យាល័យស៊ីដនីអូស្ត្រាលី និងបានជួបជាមួយ សាស្រ្តាចារ្យ Gregory Fox នាយកមជ្ឈមណ្ឌលសិក្សាអាស៊ីអាគ្នេយ៍ ព្រមទាំងមានការចូលរួមពីសាស្រ្តាចារ្យ និងសេដ្ឋវិទូនៃសាកលវិទ្យាល័យស៊ីដនី ផងដែរ។ ក្នុងជំនួបខាងលើនេះ ភាគីទាំងពីរបានពិភាក្សាលើប្រធានបទសំខាន់មួយចំនួនដូចជា៖ ការកសាងសមត្ថភាពសហគ្រិនភាពជាស្រ្តី យុទ្ធសាស្រ្តសម្រាប់ការនាំចេញ ការធ្វើពិពិធកម្មទីផ្សារនាំចេញ និងការជំរុញកិច្ចសហប្រតិបត្តិការនិងភាពជាដៃគូលើការស្រាវជ្រាវលើវិស័យ ពាណិជ្ជកម្ម ថាមពលកកើតឡើងវិញ និងការផលិតនិងកែច្នៃអាហារសម្រាប់នាំចេញជាដើម សំដៅបង្កើនសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជាលើវិស័យពាណិជ្ជកម្ម។
News(ស៊ីដនី, អូស្រ្តាលី)៖ នារសៀលថ្ងៃពុធ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញពិសារអាហារថ្ងៃត្រង់ការងារ ជាមួយលោកស្រី Caroline Linke ឧបការរីរង ក្រសួងការបរទេស និងពាណិជ្ជកម្មអូស្រ្តាលី និងបានផ្លាស់ប្តូរយោបល់ពីបរិបទពាណិជ្ជកម្មតំបន់ ជាពិសេសក្នុងស្ថានភាពនៃភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល ដោយសង្កត់ធ្ងន់លើការធ្វើសមាហរណកម្មសេដ្ឋកិច្ចតំបន់ និងការទាញយកប្រយោជន៍ជាអតិប្បរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ានជាមួយប្រទេសជាដៃគូ ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី និងនូវែលសេឡង់ និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប)។
News(ស៊ីដនី, អូស្រ្តាលី)៖ នាព្រឹកថ្ងៃពុធ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយលោក Michael Helleman ប្រធានផ្នែកវិនិយោគអាស៊ីនៃគណៈកម្មការពាណិជ្ជកម្មនិងវិនិយោគអូស្រ្តាលី (Austrade) ដើម្បីពិភាក្សា និងផ្លាស់ប្តូរយោបល់លើទស្សនវិស័យក្នុងការជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន ដោយផ្តោតលើវិស័យថាមពលបៃតង។ ឆ្លៀតក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្រ្តី បានជម្រាបពីសក្តានុពលពាណិជ្ជកម្មកម្ពុជា និងបានលើកទឹកចិត្តឲ្យភាគី Austrade ជ្រើសយកកម្ពុជាជាទីតាំងស្នូលក្នុងតំបន់ដើម្បីវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាការផលិតនិងនាំចេញតាមរយៈទីផ្សារដ៏ធំទូលាយនិងការអនុគ្រោះពន្ធដ៏សំបូរបែបដែលកម្ពុជាទទួលបាន ជាពិសេសការរៀបចំបេសកកម្មធុរកិច្ចដោយនាំយកអ្នកបញ្ជាទិញពីប្រទេសអូស្រ្តាលីទៅកាន់កម្ពុជាដើម្បីផ្សារភ្ជាប់ដោយផ្ទាល់ជាមួយអ្នកផ្គត់ផ្គង់នៅកម្ពុជា ដោយសហការជាមួយក្រុមការងារជំរុញការនាំចេញរបស់ក្រសួងពាណិជ្ជកម្ម។