News(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាស្តីពី “ការសម្ងាត់ពាណិជ្ជកម្ម និងប្រកាសនីយបត្រតក្កកម្ម” ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អគ្គនាយករងសេវាពាណិជ្ជកម្ម ប្រធាននាយកដ្ឋានកម្មសិទ្ធិ បញ្ញា សមាជិក សមាជិកានៃលេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា តំណាងមេធាវីនិងភ្នាក់ងារតំណាងស្របច្បាប់ ធនាគារ ក្រុមហ៊ុន សហគ្រាស ជាច្រើនរូប។
News(ស៊ីដនី, អូស្រ្តាលី)៖ នារសៀលថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងស៊ីដនី និងមែលប៊ន ប្រទេសអូស្ត្រាលី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ក្នុងជំនួបនេះផងដែរ លោកជំទាវរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ណែនាំ និងលើកទឹកចិត្តតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងស៊ីដនី និងមែលប៊ន ឱ្យសហការជាមួយក្រុមការងារជំរុញការនាំចេញរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការពង្រឹងនិងពង្រីកសកម្មភាពពាណិជ្ជកម្មកម្ពុជា-អូស្រ្តាលី ជាពិសេសជំរុញការនាំចូលផលិតផលកម្ពុជាមកលក់នៅតាមបណ្តាផ្សារលក់ទំនិញរបស់អូស្ត្រាលីឱ្យកាន់តែទូលំទូលាយ។
News(ស៊ីដនី, អូស្រ្តាលី)៖ នៅរសៀលថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅព្រលានយន្តហោះអន្តរជាតិ Western Sydney ដែលគ្រោងនឹងដាក់ឱ្យដំណើរការនៅឆ្នាំ២០២៦ ខាងមុខនេះ។ ព្រលានយន្តហោះថ្មីនេះ នឹងបង្កើនការតភ្ជាប់ដែលអាចបម្រើដល់អ្នកធ្វើដំណើរប្រមាណ១០លាននាក់ក្នុងមួយឆ្នាំ។
News(ស៊ីដនី, អូស្រ្តាលី)៖ នាព្រឹកថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅសាកលវិទ្យាល័យ Western Sydney និងបានជួបពិភាក្សាការងារជាមួយលោកស្រីបណ្ឌិត Nocolene Murdoch សកលវិទ្យាធិការរង ព្រមទាំងសាស្រ្តាចារ្យ និងអ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យផងដែរ។ ទស្សនកិច្ចនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្លាស់ប្តូរយោបល់និងសិក្សាស្វែងយល់បន្ថែមពីសេដ្ឋកិច្ចចក្រា (circular economy) ការអភិវឌ្ឍធុរកិច្ច ការបណ្តុះបណ្តាលនិងស្រាវជ្រាវព្រមទាំងកម្មវិធីផ្លាស់ប្តូរការសិក្សាដល់សិស្ស-និស្សិតកម្ពុជាផងដែរ។
News(ភ្នំពេញ)៖ នាថ្ងៃចន្ទ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម រដ្ឋ សារ៉ាវុធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Jimmy Panetta សមាជិកសភាប្រចាំរដ្ឋកាលីហ្វ័រញ៉ា មកពីគណបក្សប្រជាធិបតេយ្យ សហរដ្ឋអាម៉េរិក និងគណៈប្រតិភូ កំឡុងពេលដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម និងគណៈប្រតិភូមកកាន់កម្ពុជា។