Newsសេចក្ដីជូនដំណឹងស្ដីពី៖ ការរៀបចំពិព័រណ៍ “The 1st FoodAg. Manufacturing Exhibition” ពីថ្ងៃទី ២៦-២៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីក្រុងឡាហ័រ ប្រទេសប៉ាគីស្ថាន
News(សៀមរាប)៖ នាថ្ងៃទី១៣-១៤ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ទិត រិទ្ធីពល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាថ្នាក់តំបន់ស្តីពីការអនុវត្តផែនការសម្រាប់ក្របខណ្ឌអភិវឌ្ឍន៍ប្រទេសកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម។
News(ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បត៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្នាក់ការធនាគារពិភពលោកប្រចាំនៅកម្ពុជា លោកជំទាវ ស្វាយ ណាគ្រី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អមដោយលោក ថុល ណារ៉ា អគ្គនាយករងពាណិជ្ជកម្មអន្តរជាតិ បានជួបពិភាក្សាការងារជាមួយក្រុមការងារបច្ចេកទេសរបស់ធនាគារពិភពលោក ដែលដឹកនាំដោយលោក Sadig Aliyev ប្រធានអ្នកជំនាញការផ្នែកដឹកជញ្ជូននិងហេដ្ឋារចនាសម្ព័ន្ធប្រចាំនៅប្រទេសសឹង្ហបូរី ស្តីពីគម្រោង Cambodia Regional Connectivity Improvement Project ផ្នែកកិច្ចសម្រួលពាណិជ្ជកម្ម ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងសាធារណៈការនិងដឹកជញ្ជូន និងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជានិងក្រុមការងារបច្ចេកទេសរបស់ធនាគារពិភពលោកជាច្រើនរូប។
Newsសេចក្ដីជូនដំណឹងស្ដីពី៖ ការរៀបចំពិព័រណ៍ "The 6th Edition of the Delhi International Leather Expo (DILEX) ពីថ្ងៃទី២០-២១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីក្រុងញូវដែលី ប្រទេសឥណ្ឌា
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយក្រុមការងាររបស់ធនាគារពិភពលោក ដែលដឹកនាំដោយ លោក Sebastian Eckardt ប្រធានអនុវត្តគោលនយោបាយសេដ្ឋកិច្ច និងជាអ្នកដឹកនាំក្រុមការងារ (TTL)។