News(ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ទី២៦ ខែសីហា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងារផ្សារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ខេមបូឌាត្រេដ (CambodiaTrade.com) ដែលមានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ ឯកឧត្តមអនុរដ្ឋលេខាធិការ ក្នុងគោលបំណងដើម្បីរាយការណ៍ជូនលោកជំទាវរដ្ឋមន្ត្រី អំពីវឌ្ឍនភាពការងារដែលក្រុមការងារបានរៀបចំ និងទទួលស្ដាប់នូវអនុសាសន៍ណែនាំអំពីទិសដៅការងារបន្ត៕
News(ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ទី២៦ ខែសីហា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនគណៈប្រតិភូមូលនិធិព្រីនស៍ និងក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប ដើម្បីចូលជួបសម្តែងការគួរសម និងជម្រាបជូនពីគោលបំណងរបស់ក្រុមហ៊ុនក្នុងការលើកកម្ពស់ និងនាំចេញផលិតផលរបស់ប្រទេសកម្ពុជាតាមរយៈខ្សែរច្រវាក់ទីផ្សារលក់រាយរបស់ក្រុមហ៊ុននៅក្នុង និងក្រៅប្រទេស។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី២៦ ខែសីហា ឆ្នាំ២០២៤ នៅសណ្ឋាគារហៃយ៉ាត់ រីជេនស៊ី ភ្នំពេញ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី “ការផ្ទៀងផ្ទាត់ការសិក្សាទស្សនៈវិស័យស្ត្រីក្នុងពាណិជ្ជកម្ម” ដែលសហការរៀបចំឡើងដោយក្រសួងពាណិជ្ជកម្ម និងមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ ដោយមានការគាំទ្រពីការិយាល័យកិច្ចការបរទេស សហធននិងអភិវឌ្ឍន៍របស់ចក្រភពអង់គ្លេស និងមានការអញ្ជើញចូលរួមពី ឯកឧត្តមឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា និង លោកស្រីជាអនុប្រធានប្រតិបត្តិនៃមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាតំណាងអញ្ជើញពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាច្រើនរូប។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី២៦ ខែសីហា ឆ្នាំ២០២៤ នៅសណ្ឋាគារសាន់ អេន មូន រីវើសាយ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកសន្និសីទស្តីពីកិច្ចការពារអ្នកប្រើប្រាស់អាស៊ានលើកទី៤ ដែលមានវត្តមានអញ្ជើញចូលរួមដោយ ឯកឧត្ដមអគ្គលេខាធិការដ្ឋានរងអាស៊ាន ឯកឧត្តមឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម លោកជំទាវ ដែលជាសមាជិកនៃគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ ប្រធាន និងសមាជិកនៃគណៈកម្មាធិការការពារអ្នកប្រើប្រាស់អាស៊ាន និងឯកឧត្តម លោកជំទាវ លោក លោកស្រីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធជាច្រើនរូប។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី២៣ ខែសីហា ឆ្នាំ២០២៤ នៅរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម វ៉ាន់ ចន្ទី អគ្គនាយកគោលនយោបាយដឹកជញ្ជូនតាមផ្លូវអាកាសនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានដឹកនាំកិច្ចប្រជុំស្តីពី “ការដាក់លក់គ្រាប់ស្វាយចន្ទីកែច្នៃរួចចូលទៅកាន់ផ្សារតាមអាកាសយានដ្ឋាន និងក្រុមហ៊ុនអាកាសចរណ៍ស៊ីវិល” ក្នុងគោលបំណងសហការជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដើម្បីជំរុញផលិតផលស្វាយចន្ទីកម្ពុជា ទៅក្នុងវិស័យអាកាសចរណ៍។