News(ភ្នំពេញ)៖ នារសៀលថ្ងៃពុធ ទី២២ ខែមករា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបសម្ដែងការគួរសមជាមួយតំណាងមជ្ឈមណ្ឌលជាតិនៃមជ្ឈត្ដការផ្នែកពាណិជ្ជកម្ម ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរក្នុងការផ្សព្វផ្សាយយន្ដការនៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។
News(សេអ៊ូល,កូរ៉េ)៖ នាថ្ងៃអង្គារ ទី២១ ខែមករា ឆ្នាំ២០២៥ លោកនួន ផានិត អនុព័ន្ធពាណិជ្ជកម្មអមស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានអមដំណើរ លោកជំទាវ ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ចូលរួមវេទិកា The 2025 KITA Global Trade Forum ក្រោមមូលបទ The Age of Hyper-Uncertainty and the Future of the Korean Trade។ ក្នុងវេទិការនោះ មានការអញ្ជើញចូលរួមពីសំណាក់វាគ្មិនកិត្តិយស ដូចជា៖ លោកJin-Sik Yoon ប្រធាន KITA, លោក បាន គីម៉ូន អតីតអគ្គលេខាធិការ UN និងលោក Michael B.Froman, Former Deputy US Trade Representative។
Newsសេចក្ដីជូនដំណឹងស្ដីពី៖ ការរៀបចំពិព័រណ៍ "THAIFEX - Anuga Asia 2025” ពីថ្ងៃទី២៧- ៣១ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងបាងកក ប្រទេសថៃ
News(ភ្នំពេញ)៖ នារសៀលថ្ងៃពុធ ទី២២ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយតំណាងប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា និងគម្រោង EU-German GATE និងគម្រោង EU-German CAPSAFE ដើម្បីពិភាក្សាលើលទ្ធភាពក្នុងកិច្ចសហការបន្តគាំទ្រលើការអនុវត្តគោលនយោបាយជាតិស្តីពី ស្វាយចន្ទី ឆ្នាំ២០២២-២០២៧។
News(ភ្នំពេញ)៖ នារសៀលថ្ងៃពុធ ទី២២ ខែមករា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបសំណេះសំណាលជាមួយនិស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ចំនួន ៣រូប ដែលជានិស្សិតជ័យលាភីអាហារូបករណ៍ ERASMUS+ និងត្រូវទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Institut national des Sciences Appliquées de Rennes នៃសាធារណរដ្ឋបារាំង។