News(ក្វាងចូវ, ចិន)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា ឆ្នាំ២០២៥ នៅស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងក្វាងចូវ សាធារណរដ្ឋប្រជាមានិតចិន លោក ទុន ថុនា អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងក្វាងចូវ និង លោក ឡៅ ងួន អេង អនុព័ន្ធពាណិជ្ជកម្មអមស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងក្វាងចូវ សាធារណរដ្ឋប្រជាមានិតចិន បានជួបពិភាក្សាការងារជាមួយ លោក KAJTITI WIWATWANONT អគ្គកុងស៊ុលរបស់ប្រទេសថៃឡង់ដ៍ ដែលទេីបនឹងតែងតាំងថ្មី ដើម្បីពិភាក្សាការងារលេីកិច្ចសហការជំរុញពាណិជ្ជកម្ម និងទេសចរណ៍ នៅទីក្រុងក្វាងចូវ ខេត្តក្វាងទុង សាធារណរដ្ឋប្រជាមានិតចិន។
News(តូក្យូ, ជប៉ុន)៖ នាព្រឹកថ្ងៃពុធ ទី២២ ខែមករា ឆ្នាំ ២០២៥ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ បានជួបប្រជុំជាមួយ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន និង លោក ស៊ីន សារ៉ាយ អនុព័ន្ធពាណិជ្ជកម្ម អមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ដើម្បីពិភាក្សាអំពីពិព័រណ៍ពិភពលោក ២០២៥ អូសាកា (World EXPO 2025 Osaka) ដែលនឹងប្រារព្ធឡើងចាប់ពីថ្ងៃទី១២ ខែមេសា ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ ២០២៥។
News(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា ឆ្នាំ ២០២៥ នៅសណ្ឋាគារ Raffles Hotel Le Royal លោកជំទាវ តាន់ ទេពីកណ្ណិកា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង លោក ប៉ែន វីរៈឧត្តម អគ្គនាយករង នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ បានអញ្ជើញចូលរួមកិច្ចប្រជុំពហុភាគីកម្រិតខ្ពស់រវាងធនាគារជាតិនៃកម្ពុជា និងអង្គការសហប្រជាជាតិ លើកទី២ ស្តីពីមីក្រូហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា ក្រោមអធិបតីភាព លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា និង លោក JO Scheuer ជាអ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិ។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការពង្រឹង និងពង្រីកទីផ្សារអន្តរជាតិជូនក្រុមហ៊ុនស្វាយចន្ទី និងស្វាយកែវរមៀតកម្ពុជា រវាង (១) ក្រុមហ៊ុនអ៊ែមភល អាហ្គ្រោប្រដាក់ ឯ.ក និងក្រុមហ៊ុន TRACKINTECH SOLUTIONS SND BHD ម៉ាឡេស៊ី និង (២) ក្រុមហ៊ុនគីរីរម្យ ហ្វ៊ូដ ប្រដាក់សិន ឯ.ក និង ក្រុមហ៊ុន TRACKINTECH SOLUTIONS SDN BHD ម៉ាឡេស៊ី។
News(ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានអចិន្ត្រៃយ៍នៃក្រុមការងារ ព័ត៌មាន ផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ ក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពី “កិច្ចសហការលើការងារព័ត៌មាន ផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ” ដែលមានការអញ្ជើញចូលរួមពី លោកជំទាវរដ្ឋលេខាធិការ ឯកឧត្តមអនុរដ្ឋលេខាធិការ លោក-លោកស្រីជាមន្ត្រីរាជការក្រសួងពាណិជ្ជកម្មដែលជាមន្ត្រីបង្គោលនៃអគ្គនាយក នាយកដ្ឋាន វិទ្យាស្ថាន ជាច្រើនរូប។ កិច្ចប្រជុំនេះបានពិភាក្សាអំពីកិច្ចសហការលើការងារព័ត៌មាន ផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ ទៅកាន់មន្ត្រីបង្គោលនៃអគ្គនាយកដ្ឋាន នាយកដ្ឋាន វិទ្យាស្ថាន ក្នុងការកំណត់នូវវិធានការចែករំលែកព័ត៌មានដើម្បីធានាថាព័ត៌មានដែលផ្តល់ឱ្យមានភាពត្រឹមត្រូវ ទាន់ពេលវេលា និងមានប្រសិទ្ធភាព។ ក្នុងឱកាសនោះ ក៏មានការធ្វើបទបង្ហាញអំពីឯកសារជំនួយស្មារតីស្តីពី "ការផ្សព្វផ្សាយខ្លឹមសារព័ត៌មានតាមបណ្តាញសង្គម និងគំរូខ្លឹមសារសម្រាប់ធ្វើការផ្សព្វផ្សាយ”ដោយសមាជិកលេខាធិការដ្ឋាននៃក្រុមការងារទំនាក់ទំនងសាធារណៈផងដែរ៕