News(រតនគិរី)៖ នាថ្ងៃសុក្រ ទី២ ខែសីហា ឆ្នាំ២០២៤ នៅខេត្តរតនគិរី មន្រ្តីជំនាញនៃសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» ខេត្តរតនគិរី បានរៀបចំវគ្គផ្សព្វផ្សាយ «ស្តីពីសុវត្ថិភាពម្ហូបអាហារ និងបទប្បញ្ញត្តិពាក់ព័ន្ធនានា» ដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ អាជីវករ សរុបប្រមាណ ៣៥៧នាក់ ដែលស្ថិតនៅសាលាបឋមសិក្សាយក្សឡោម។
News(ភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ទី២ ខែសីហា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម រដ្ឋ សារ៉ាវុធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារ ជាមួយ លោកស្រី Sara Minkara ទីប្រឹក្សាពិសេស របស់ក្រសួងការបរទេសសហរដ្ឋអាម៉េរិកស្តីពីសិទ្ធិជនពិការអន្តរជាតិ (SAIDR) និងសហការី រួមជាមួយមន្ត្រីនៃស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំនៅកម្ពុជា ដើម្បីពិភាក្សាអំពីការលើកកម្ពស់សិទ្ធិបុគ្គលដែលមានពិការភាព និងស្វែងរកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងសហរដ្ឋអាម៉េរិក ក្នុងការលើកកម្ពស់សេដ្ឋកិច្ចរបស់ពួកគាត់។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី២ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកសម្ពោធពិព័រណ៍អន្តរជាតិ «Cambodia Architec & Decor 2024, Cambodia FoodPlus Expo 2024, Cambodia Health & Beauty Expo 2024» នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ដែលមានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តម CHERDKIAT Atthakor ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា ឯកឧត្តម Shaharuddin bin Onn ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និង ឯកឧត្តម លោកជំទាវ តំណាងក្រសួង-ស្ថាប័នរដ្ឋ និង វិស័យឯកជន ជាច្រើនរូប។
Newsអបអរសាទរ ពិធីបើកការដ្ឋាន ព្រែកជីកហ្វូណនតេជោ ៥ សីហា ២០២៤
Newsសេចក្តីប្រកាសព័ត៌មាន ស្តីពីការដាក់ផ្សាយជាសាធារណៈនូវឯកសារពាក់ព័ន្ធនឹងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) រួមមាន៖ សេចក្តីថ្លែងការណ៍រួមកិច្ចប្រជុំកំពូលចាប់ពីលើកទី១ រហូតដល់លើកទី១១ និងកិច្ចព្រមព្រៀង ព្រមទាំងអនុស្សារណៈពាក់ព័ន្ធចំនួន ៥ ដែលជាឯកសារក្របខ័ណ្ឌសម្រាប់ការអនុវត្តការងារអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម នៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)