ស្វែងរកព័ត៌មាន និងឯកសារផ្លូវការ
លទ្ធផលស្វែងរកព័ត៌មានសរុបទាំង៖ 3817
Newsលោកជំទាវ ចម និម្មល រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការកំណត់លក្ខខណ្ឌអប្បបរមាសម្រាប់ការទិញលក់ភេសជ្ជៈគ្រឿងស្រវឹងក្នុងព្រះរាជាណាចក្រកម្ពុជា
(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី១៤ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការកំណត់លក្ខខណ្ឌអប្បបរមាសម្រាប់ការទិញលក់ភេសជ្ជៈគ្រឿងស្រវឹងក្នុងព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ព្រមទាំងក្រុមប្រឹក្សានីតិកម្ម ដើម្បីពិនិត្យ ពិភាក្សា និងផ្ដល់ធាតុចូលលើសេចក្ដីព្រាងអនុក្រឹត្យខាងលើ ដើម្បីធានាឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ។
Newsឯកឧត្តម ឡាយ សុខសៅគន្ធា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើខ្លឹមសារកិច្ចសន្យាជួលមណ្ឌលឃ្លាំងប្រេង ស្ថិតនៅឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ (កិច្ចសន្យាជួលលើកទី២) ជាមួយក្រុមហ៊ុន Chevron (Cambodia) Limited
(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ឡាយ សុខសៅគន្ធា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើខ្លឹមសារកិច្ចសន្យាជួលមណ្ឌលឃ្លាំងប្រេង ស្ថិតនៅឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ (កិច្ចសន្យាជួលលើកទី២) ជាមួយក្រុមហ៊ុន Chevron (Cambodia) Limited។
Newsឯកឧត្តម ឡុង កែមវិចិត្រ អគ្គនាយក នៃអគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ ដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំលើកទី២១ របស់គណៈកម្មាធិការតាមដានការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កូរ៉េ (21st AKFTA IC) នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ
(ទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ)៖ នាថ្ងៃទី១២-១៣ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ឡុង កែមវិចិត្រ អគ្គនាយក នៃអគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំលើកទី២១ របស់គណៈកម្មាធិការតាមដានការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-សាធារណរដ្ឋកូរ៉េ (21st AKFTA IC) នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ដែលបានរៀបចំឡើងដោយភាគីកូរ៉េជាម្ចាស់ផ្ទះ ដើម្បីពិភាក្សាតាមដានវឌ្ឍនភាពលើរបៀបវារៈមួយចំនួន ដូចជា៖ ការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កូរ៉េ វឌ្ឍនភាពការអនុវត្តការងាររបស់អនុក្រុមការងារពន្ធគយ និងវិធានដើមកំណើតទំនិញ មូលនិធិកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ាន-កូរ៉េ លទ្ធភាពនៃការចរចាដំឡើងកម្រិតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កូរ៉េ និងការសិក្សាស្រាវជ្រាវរួមគ្នា ស្ដីពីពាណិជ្ជកម្មឌីជីថល ជាដើម។
Newsឯកឧត្តម វ៉េង សុធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំស្តីពី ការធ្វើបច្ចប្បន្នភាពទិន្នន័យមន្ត្រីក្នុងប្រព័ន្ធ HRMIS និងមានការអញ្ជើញចូលរួមពីលោកប្រធាននាយកដ្ឋានបុគ្គលិក លោក-លោកស្រីទីប្រឹក្សាក្រសួង ជំនួយការថ្នាក់ដឹកនាំ និងតំណាងជនបង្គោលតាមនាយកដ្ឋាន មន្ទីរពាណិជ្ជ និងសាខា ក.ប.ប. រាជធានីខេត្ត ដោយផ្ទាល់ និងតាមរយៈប្រព័ន្ធ Zoom
(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម វ៉េង សុធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំស្តីពី ការធ្វើបច្ចប្បន្នភាពទិន្នន័យមន្ត្រីក្នុងប្រព័ន្ធ HRMIS និងមានការអញ្ជើញចូលរួមពីលោកប្រធាននាយកដ្ឋានបុគ្គលិក លោក-លោកស្រីទីប្រឹក្សាក្រសួង ជំនួយការថ្នាក់ដឹកនាំ និងតំណាងជនបង្គោលតាមនាយកដ្ឋាន មន្ទីរពាណិជ្ជ និងសាខា ក.ប.ប. រាជធានីខេត្ត ដោយផ្ទាល់ និងតាមរយៈប្រព័ន្ធ Zoom ។
Newsឯកឧត្តម ឈាង គ្រីស្តុហ្វ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមជាគណៈអធិបតីក្នុងសិក្ខាសាលាស្តីពី “ការផ្សព្វផ្សាយពីតម្រូវការនាំចូលផលិតផលរបស់សាធារណរដ្ឋប្រជាមានិតចិន សាធារណរដ្ឋសិង្ហបុរី និងសាធារណរដ្ឋតួកគី”
(រាជធានីភ្នំពេញ)៖ នាថ្ងៃពុធ ទី១២ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ឈាង គ្រីស្តុហ្វ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងសិក្ខាសាលាស្តីពី “ការផ្សព្វផ្សាយពីតម្រូវការនាំចូលផលិតផលរបស់សាធារណរដ្ឋប្រជាមានិតចិន សាធារណរដ្ឋសិង្ហបុរី និងសាធារណរដ្ឋតួកគី” ដោយមានការអញ្ជើញចូលរួមពីសភាពាណិជ្ជកម្មកម្ពុជា សមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា សហគ្រាស និងក្រុមហ៊ុននាំចេញផលិតកម្ពុជាផ្សេងៗទៀតជាច្រើន។



