News(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី២ ខែកក្តដា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តមប៉ាវ ហេងតារា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាសមាជិកនៃគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយ ផលិតផលមួយ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ ស្ដីពីការប្រមូលធាតុចូលរបស់ក្រសួងពាណិជ្ជកម្មក្នុងការរៀបចំផែនការយុទ្ធសាស្រ្តជាតិ ស្តីពីការជំរុញចលនាភូមិមួយ ផលិតផលមួយ រយៈពេល ៥ឆ្នាំ លើកទី២ (២០២៤-២០២៨) ដែលមានការអញ្ជើញចូលរួមពី លោក លោកស្រី ដែលជាសមាជិកក្រុមការងារជំរុញចលនាភូមិមួយ ផលិតផលមួយនៃក្រសួងពាណិជ្ជកម្ម។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី២ ខែកក្កដា ឆ្នាំ២០២៤ លោកជំទាវ សេរី បូរាពេជ្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ ជាមួយ ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីពិភាក្សាអំពី កិច្ចសហការរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងការពង្រីកទីផ្សារសម្រាប់សហគ្រាសធុនតូច និងមធ្យមរបស់កម្ពុជា នៅលើថ្នាលអេឡិចត្រូនិក Cambodiatrade.com និង Alibaba.com ក្នុងការដាក់លក់ និងផ្សព្វផ្សាយផលិតផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិតាមរយៈថ្នាលពាណិជ្ជកម្មទាំងពីរ និងការចូលរួមពិព័រណ៍ផ្សេងៗ។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី១ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការរៀបចំបង្កើតសហព័ន្ធដំឡូងមីកម្ពុជា ក្នុងគោលបំណងដើម្បីពិភាក្សាលើសេចក្តីព្រាងលក្ខន្តិកៈ និង នីតិវិធីនៃការបោះឆ្នោតនៅក្នុងសន្និបាតកំណើតដំបូងរបស់សហព័ន្ធដំឡូងមីកម្ពុជា។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី១ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ សេរី បូរាពេជ្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយតំណាងសភាពាណិជ្ជកម្មកម្ពុជា ដែលដឹកនាំដោយ ឯកឧត្តម ម៉េង និមល អគ្គនាយករងសភាពាណិជ្ជកម្មកម្ពុជា ដើម្បីពិភាក្សាអំពីការចូលរួមរបស់សភាពាណិជ្ជកម្មកម្ពុជា លើថ្នាលអេឡិចត្រូនិក Cambodiatrade.com និង Alibaba.com ក្នុងការដាក់លក់និងផ្សព្វផ្សាយផលិតផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិតាមរយៈថ្នាលពាណិជ្ជកម្មទាំងពីរ និងការចូលរួមពិព័រណ៍ផ្សេងៗ។
News(ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ទី១ ខែកក្កដា ឆ្នាំ២០២៤ នៅសណ្ឋាគារ សាន់ អ៊ែន មូន លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន លោកសាស្រ្តាចារ្យ Tetsuya Watanabe ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។