News(Xinjiang, ចិន)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុង Urumqi ខេត្ត Xinjiang សាធារណៈរដ្ឋប្រជាមានិតចិន លោកជំទាវ សេរី បូរាពេជ្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំតុមូល 2024 China-Shanghai Cooperation Organization Digital Trade Conference ក្នុងនាមកម្ពុជាជាប្រទេសដៃគូសន្ទនា (Dialogue Partner) របស់អង្គការនេះ។
News(អូសាកា ជប៉ុន)៖ នាថ្ងៃព្រហស្បតិ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំប្រតិភូក្រសួងពាណិជ្ជកម្ម ចុះទស្សនកិច្ចសិក្សាអំពីវឌ្ឍនភាពនានានៃដំណើរការសាងសង់ នៅទីតាំងការដ្ឋានពិព័រណ៍ពិភពលោក ២០២៥ ទីក្រុងអូសាកា ប្រទេសជប៉ុន។
News(ណារ៉ា ជប៉ុន)៖ នាថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំប្រតិភូក្រសួងពាណិជ្ជកម្ម ចូលរួមកិច្ចប្រជុំ “The International Participants Meeting 2024 Summer (IPM 2024 Summer)” ដែលប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និសីទខេត្តណារ៉ា ទីក្រុងណារ៉ា ប្រទេសជប៉ុន។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២៤ មន្រ្តីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បានសហការជាមួយគណកម្មាការផ្សារធំថ្មី ចុះផ្សព្វផ្សាយដល់អាជីវករដែលកំពុងលក់ដូរនៅផ្សារធំថ្មី លើប្រធានបទចំនួន២ រួមមាន៖ ១.ការប្រើប្រាស់សារធាតុគីមីបន្ថែមក្នុងម្ហូបអាហារ និង ២.គោលការណ៍ណែនាំសុវត្ថិភាពម្ហូបអាហារនៅតាមអាហារដ្ឋានចល័ត ឬស្តង់លក់អាហារដោយពេល។
News(ហ្សឺណែវ ស្វ៊ីស)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២៤ នៅអំឡុងពេលព្រឹត្តិការណ៍ការត្រួតពិនិត្យជំនួយសម្រាប់ពាណិជ្ជកម្មសកលលើកទី៩ (9th Global Review of Aid for Trade) ដែលប្រព្រឹត្តទៅនៅទីស្នាក់ការអង្គការពាណិជ្ជកម្មពិភពលោក (WTO) ឯកឧត្តម សួន ប្រសិទ្ធ អគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការ WTO និងអង្គការអន្តរជាតិ ពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម នៅទីក្រុងហ្សឺណែវ សហព័ន្ធស្វ៊ីស បានអញ្ជើញចូលរួមថ្លែងសុន្ទរកថា នៅក្នុងកិច្ចពិភាក្សាក្រោមប្រធានបទ “Empowering Inclusive Digital Trade” ដែលសហការចូលរួមរៀបចំដោយស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា អង្គភាព Global Alliance for Trade Facilitation និងអង្គការ WTO។