News(សៀងហៃ, ចិន)៖ រូបភាពខ្លះៗពីការចូលទស្សនាពន្លាជាតិកម្ពុជា នៅក្នុងពិព័រណ៍ទំនិញនាំចូលអន្តរជាតិចិន លើកទី៧ នៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍របស់ក្រសួងពាណិជ្ជកម្ម ដែលមានវត្តមានចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គាធិការ លោក-លោកស្រីអគ្គនាយករង អគ្គាធិការរង ប្រធាននាយកដ្ឋាន-វិទ្យាស្ថាន អនុប្រធាននាយកដ្ឋាន-វិទ្យាស្ថាន ប្រធាន និងអនុប្រធានមន្ទីរ ព្រមទាំងសាខា ក.ប.ប. រាជធានី-ខេត្តទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្មផងដែរ។
News(ឧត្តរមានជ័យ)៖ នាព្រឹកថ្ងៃចន្ទ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ មន្ត្រីជំនាញនៃសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តឧត្តរមានជ័យ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងដោយមានការចូលរួមពីសំណាក់ លោកជំទាវ មិន ធារី អភិបាលរងនៃគណៈអភិបាលខេត្តឧត្ដរមានជ័យ ព្រមទាំងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យគុណភាព សុវត្ថិភាពទំនិញម្ហូបអាហារ តាមស្តង់លក់ទំនិញម្ហូបអាហារក្នុងកម្មវិធីប្រណាំទូក ស្ថិតនៅសួនច្បារមុខសាលាខេត្តឧត្ដរមានជ័យ។ ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានត្រួតពិនិត្យជាក់ស្តែងលើស្តង់ចំនួន ១២ទីតាំង និងបានធ្វើតេស្តបឋមលើទំនិញម្ហូបអាហារដើម្បីរកសារធាតុគីមីហាមឃាត់ បានចំនួន ៥គំរូ ដោយទទួលបានលទ្ធផលដូចខាងក្រោម៖ - ទំនិញមានលក្ខណៈល្អប្រសើរដោយពុំមានទំនិញខូចគុណភាព ហួសកាលបរិច្ឆេតប្រើប្រាស់ ទំនិញមិនអនុលោមតាមបទប្បញ្ញត្តិច្បាប់ និងទំនិញដែលមានសារធាតុគីមីហាមឃាត់ឡើយ - បានផ្សព្វផ្សាយឯកសារគតិយុត្តបានចំនួន១២ទីតាំង - បានណែនាំ ផ្សព្វផ្សាយ និងចែកជូនផ្ទាំងរូបភាពស្ដីពីសុវត្ថិភាពម្ហូបអាហារ (Poster) ជូនដល់បង ប្អូន អាជីវករ និងអ្នកចូលរួមកម្សាន្ត បានចំនួន៥០ផ្ទាំងផងដែរ៕
Newsអបអរសាទរ ខួបលើកទី២១ របាំព្រះរាជទ្រព្យ ត្រូវបានចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ៧ វិច្ឆិកា ២០០៣ - ៧ វិច្ឆិកា ២០២៤
News(កំពង់ធំ)៖ នាព្រឹកថ្ងៃអង្គារ ទី៥ ខែវិច្ឆិកាឆ្នាំ២០២៤ សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តកំពង់ធំ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី សុវត្តិភាពម្ហូបអាហារ កិច្ចការពារអ្នកប្រេីប្រាស់ កិច្ចការហាឡាល និង CCF Complaint App ជូនដល់សិស្សានុសិស្សចំនួន ១៥៦៨នាក់ (ស្រី ៩៦៣នាក់) និងលោកនាយក លោកគ្រូ អ្នកគ្រូចំនួន ៧៣នាក់ នៅវិទ្យាល័យតាំងក្រសាំង ស្ថិតនៅស្រុក សន្ទុក ខេត្តកំពង់ធំ។ ជាមួយគ្នានេះ មន្ត្រីជំនាញបានត្រួតពិនិត្យទំនិញដែលបានដាក់លក់ជូនសិស្សានុសិស្សក្នុងសាលា និងចែកផ្ទាំងរូបភាពផ្សព្វផ្សាយ ជូនដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ បានចំនួន ១០០ផ្ទាំងផងដែរ។ នៅរសៀលថ្ងៃដដែលនេះ មន្ត្រីជំនាញបានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត គណៈគ្រប់គ្រងផ្សារ និងប៉ូលីសប៉ុស្តិ៍ បន្តចុះអង្កេតក្នុងផ្សារចំនួន២ ទៀត រួមមាន៖ ផ្សារតាំងក្រសាំង និងផ្សារថ្នល់បែក ដើម្បីពិនិត្យសុវត្ថិភាពម្ហូបអាហារ និងផលិតផលប្រើប្រាស់គ្រឿងសម្អាង ដូចជា៖ ឡេលាបខ្លួន សាប៊ូដុសខ្លួន ម៉ាស់បិតមុខ ប្រេងក្រឡា និងផលិតផលប្រើប្រាស់ចម្រុះ តាមតូប និងផ្ទះលក់ទំនឹញជុំវិញផ្សារ។ ជាលទ្ធផលរកពុំឃេីញមានទំនិញដែលមិនអនុលោមឡើយ។ បន្ថែមពីនោះមន្រ្តីជំនាញ បានបន្តណែនាំអប់រំដល់អាជីវករនូវបទប្បញ្ញត្តិ ព្រមទាំងនីតិវិធីនៃការថែរក្សាផលិតផលល្អលក់ជូនអ្នកប្រើប្រាស់ ផងដែរ៕