News(រតនគិរី)៖នាថ្ងៃអង្គារ៍ ០៥កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ មន្រ្តីជំនាញសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ក.ប.ប. ខេត្តរតនគិរី សហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្តរតនគិរី បានចុះត្រួតពិនិត្យទំនិញ និងផលិតផលម្ហូបអាហារ នៅតាមផ្ទះលក់ដូររបស់អាជីវករ ក្នុងស្រុកលំផាត់ ខេត្តរតនគិរី។ជាលទ្ធផល មន្ត្រីជំនាញសាខា ក.ប.ប. ខេត្តរតនគិរី ពុំបានរកឃើញមានទំនិញ និងផលិតផលដែលហួសកាលបរិច្ឆេទប្រើប្រាស់ឡើយ។ លើសពីនោះមន្រ្តីជំនាញបានអប់រំអាជីវករលក់ដូរឱ្យបានយល់ដឹងពីរបៀបដាក់តាំងលក់ឱ្យបានត្រឹមត្រូវ ព្រមទាំងចៀសវាងការដាក់លក់ទំនិញឬផលិតផលម្ហូបអាហារដែលហួសកាលបរិច្ឆេទ ដើម្បីការពារសុខុមាលភាពអ្នកប្រើប្រាស់ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម តាត ពុធសូដារី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបសម្តែងការគួរសមជាមួយ លោកសាស្ត្រាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ចំនួន ៣០រូប។
News(បាត់ដំបង)៖ នាថ្ងៃអង្គារ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ មន្រ្តីជំនាញសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) ខេត្តបាត់ដំបង សហការជាមួយគណៈគ្រប់គ្រងផ្សារ បាននាំយករថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារ ចុះត្រួតពិនិត្យ ធ្វើតេស្តិ៍បឋម លើប្ហូមអាហារគ្រឿងសមុទ្រ ត្រីសាច់ ប្រហិត ស្ពៃជ្រក់ សរសៃគុយទាវ នៅផ្សារធំបាត់ដំបងស្ថិតនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ក្នុងឱកាសនោះ មន្រ្តីជំនាញបានដកយកគំរូចំនួន ៩(គំរូ) ដើម្បីវិភាគបឋមរកសារធាតុគីមីហាមឃាត់ដែលជាលទ្ធផលមន្រ្តីជំនាញរកពុំបានឃើញមានសារធាតុគីមីហាមឃាត់ឡើយ។ ជាមួយគ្នានេះ មន្រ្តីជំនាញក៏បានបន្តណែនាំអាជីវករ លក់ដូរទំនិញត្រូវគោរពតាមគោលការណ៍អនាម័យឪ្យបានត្រឹមត្រូវ ផងដែរ។
Newsក្រសួងពាណិជ្ជកម្ម សូមអញ្ជើញភ្ញៀវជាតិ អន្តរជាតិ អញ្ជើញចូលទស្សនាពន្លាជាតិកម្ពុជា នៅសាល 5.2 ជាន់ទី៣ នៃមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ជាតិ ទីក្រុងសៀងហៃ, សាធារណប្រជាមានិតចិន ពីថ្ងៃទី៥-១០ ខែវិច្ឆិកា ឆ្នាំ២០២៤។ ពន្លាជាតិកម្ពុជាមានដាក់តាំងបង្ហាញផលិតផលសក្តានុពលរបស់កម្ពុជា បង្ហាញរបាំប្រពៃណី ការសម្តែងសិល្បៈ ការភ្លក់រសជាតិគ្រាប់ស្វាយចន្ទី កាហ្វេ មីជាតិ និងបាយអង្ករផ្ការំដួល។ --- The Ministry of Commerce is inviting distinguished guests to visit our Cambodian National Pavilion at Hall 5.2, 3rd Floor, National Exhibition and Convention Center, Shanghai, People's Republic of China from 5-10 November 2024. Our pavilion features our potential products, traditional dance performances, and tastings of our finest cashew nuts, coffee, noodles, and premium jasmine rice.
News(ភ្នំពេញ)៖ នារសៀលថ្ងៃអង្គារ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការអន្តរក្រសួងតាមដាន និងវាយតម្លៃការអនុវត្តគោលនយោបាយជាតិស្ដីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧ បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពី "ការបង្កើតម៉ាកសមូហភាពផលិតផលស្វាយចន្ទីកម្ពុជា" ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម មន្ត្រីជំនាញនៃនាយកដ្ឋានពាក់ព័ន្ធ ប្រធានសមាគមសហព័ន្ធស្វាយចន្ទីកម្ពុជា និងតំណាងសមាគមស្វាយចន្ទីកម្ពុជា ជាច្រើនរូប។