News(កំពត)៖ នាព្រឹកថ្ងៃសុក្រ ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាលាខេត្តកំពត ឯកឧត្តម ណាំ លីណាល់ អនុរដ្ឋលេខាធិការ និង លោកជំទាវ សុមេធ សុមនា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការអន្តរក្រសួង ដើម្បីរៀបចំពិធីបុណ្យសមុទ្រ លើកទី១១ ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួង និង ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងជាអនុប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំពិធីបុណ្យសមុទ្រលើកទី១១។ ពិធីបុណ្យសមុទ្រលើកទី១១ ឆ្នាំ២០២៤ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៣-១៥ ខែធ្នូ ឆ្នាំ២០២៤ នៅខេត្តកំពត។
News(ភូកេត, ថៃ)៖ នាថ្ងៃពុធ ទី៣០ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. និងសហការីនៃអគ្គនាយកដ្ឋាន ក.ប.ប. បានអញ្ជើញចូលរួម «កិច្ចប្រជុំប្រធានស្ថាប័នប្រកួតប្រជែងអាស៊ានលើកទី៥» (5th ASEAN Head of Competition Meeting – 5th AHCA) ដែលប្រព្រឹត្តឡើងនៅកោះភូកេត ព្រះរាជាណាចក្រថៃ។
News(ភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន ឯកឧត្តម WANG Wenbin ឯកអគ្គរដ្ឋទូតវិសាមញ្ញា និងពេញសមត្ថភាពសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
News(ភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ទី៣១ ខែតុលា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនគណៈប្រតិភូសមាគមកម្មសិទ្ធិបញ្ញាកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើវិស័យកម្មសិទ្ធិបញ្ញា។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី១ ខែវិចិ្ឆកា ឆ្នាំ២០២៤ នៅមន្ទីរពេទ្យអន្តរជាតិ អរៀនដា លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតី ក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងពាណិជ្ជកម្ម និងមន្ទីរពេទ្យអន្តរជាតិ អរៀនដា ស្ដីពីការបញ្ចុះតម្លៃពិសេសលើសេវាកម្មសុខភាពជូនថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងពាណិជ្ជកម្ម ដោយមានវត្តមានអញ្ជើញចូលរួមដោយឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម អ្នកឧកញ៉ា គួន ធីតា ប្រធានក្រុមប្រឹក្សាភិបាលមន្ទីរពេទ្យអន្តរជាតិ អរៀនដា និងវេជ្ជបណ្ឌិត គ្រូពេទ្យ គិលាននុប្បដ្ឋាក និងភ្ញៀវកិត្តិយសជាច្រើនរូប។