News(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី២៨ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូមកពីសភាពាណិជ្ជកម្មឧស្សាហកម្មកសិកម្ម នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ដែលដឹកនាំដោយ លោក Chen Jizhi អនុប្រធានសហព័ន្ធឧស្សាហកម្ម និងពាណិជ្ជកម្ម និងជាប្រធានសភាពាណិជ្ជកម្មឧស្សាហកម្មកសិកម្ម នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន។
Newsអបអរសាទរ ខួបលើកទី ២០ ព្រះរាជពិធីគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ២៩ តុលា ២០០៤ - ២៩ តុលា ២០២៤
News(ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ទី២៨ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំពិភាក្សាលើកទី២ ស្តីពីនីតិវិធីនាំចេញផលិតផលកសិផលកម្ពុជាឆ្លងកាត់ប្រទេសថៃឡង់ដ៍ទៅកាន់ប្រទេសទី៣ និងការទទួលស្គាល់វិញ្ញបនបត្រអនាម័យ និងភូតគាមអនាម័យ(SPS) ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តមថ្នាក់ដឹកនាំ និងមន្រ្តីជំនាញក្រសួងពាណិជ្ជកម្ម តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ព្រមទាំងមានការចូលរួមពីប្រធាន និងសមាសភាពក្រុមប្រឹក្សាភិបាលសម្ព័ន្ធសហគ្រាសធុនតូច និងមធ្យម(Fasmec) ជាច្រើនរូប។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ១.ពិនិត្យលើសំណើរបស់សម្ព័ន្ធសហគ្រាសធុនតូច និងមធ្យមលើនីតិវិធីនៃការនាំចេញផលិតផលកសិផលកម្ពុជាឆ្លងកាត់ប្រទេសថៃឡង់ដ៍ទៅកាន់ប្រទេសទី៣ និងការទទួលស្គាល់វិញ្ញបនបត្រអនាម័យ និងភូតគាមអនម័យ(SPS) ២.ពិនិត្យលើនីតិវិធី ឯកសារច្បាប់ និងលិខិតបទដ្ឋានគិតិយុត្តនានារបស់ប្រទេសកម្ពុជា និងប្រទេសថៃឡង់ដ៍ ព្រមទាំងកិច្ចព្រមព្រៀងក្នុងតំបន់ និងអន្តរជាតិនានា។
News(ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ទី២៨ ខែតុលា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងាររៀបចំសេចក្តីព្រាងគោលនយោបាយពាណិជ្ជកម្មឌីជីថល ដែលមានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ ឯកឧត្តមទីប្រឹក្សាក្រសួង និងក្រុមការងារបច្ចេកទេស ក្នុងគោលបំណងដើម្បីពិនិត្យនិងផ្ដល់យោបល់លើសេចក្ដីព្រាងគោលនយោបាយនេះ។
News(ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ទី២៨ ខែតុលា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារធ្វើបច្ចុប្បន្នភាពថ្នាលពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងការរៀបចំពិព័រណ៍ពាណិជ្ជកម្មឌីជីថល ដែលមានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក និងលោកប្រធាននាយកដ្ឋានស្ដីទី ក្នុងគោលបំណងដើម្បីរាយការណ៍ជូនលោកជំទាវរដ្ឋមន្ត្រី អំពីវឌ្ឍនភាពការងារ និងទទួលស្ដាប់នូវអនុសាសន៍ណែនាំអំពីទិសដៅការងារបន្ត។