Newsអបអរសាទរ ខួបលើកទី ៣៣ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៤
News(ភ្នំពេញ)៖ នារសៀលថ្ងៃអង្គារ ទី២២ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍របស់រាជរដ្ឋាភិបាល ស្ដីពី "ការត្រួតពិនិត្យគោលនយោបាយពាណិជ្ជកម្មកម្ពុជាលើកទី៣-3rd TPR ក្រោមក្របខណ្ឌ WTO" ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ស្ថានបេសកកម្មកម្ពុជាប្រចាំអង្គការ WTO ព្រមទាំង លោក លោកស្រី ក្រុមការងារនៃនាយកដ្ឋានជំនាញ ផងដែរ។ កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍របស់រាជរដ្ឋាភិបាល ស្ដីពី "ការត្រួតពិនិត្យគោលនយោបាយពាណិជ្ជកម្មកម្ពុជាលើកទី៣-3rd TPR" និងប្រមូលធាតុចូលពីអគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងពាណិជ្ជកម្ម។
News(ភ្នំពេញ)៖ នារសៀលថៃ្ងអង្គារ ទី២២ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយក្រុមការងារកម្មវិធីត្រួតពិនិត្យការនាំចេញ និងសន្តិសុខព្រំដែនពាក់ព័ន្ធ (Export Control and Related Border Security – EXBS) សហរដ្ឋអាម៉េរិក ដឹកនាំដោយ Mr. Lewis Pyrtle ទីប្រឹក្សាថ្នាក់តំបន់នៃ EXBS។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី២២ ខែតុលា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម រួមជាមួយក្រុមការងារនៃនាយកដ្ឋានគោលនយោបាយពាណិជ្ជកម្ម បានចូលរួមកិច្ចប្រជុំគណៈកម្មការសម្រាប់តាមដាន ត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តគោលនយោបាយជាតិស្ដីពីការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (អ.ប.វ.) ឆ្នាំ២០១៧-២០២៥ និងផ្ដល់ធាតុចូលសម្រាប់ការរៀបចំរបាយការណ៍វឌ្ឍនភាពឆ្នាំ២០២៣-២០២៤។
News(ក្រចេះ)៖ នាថ្ងៃចន្ទ ទី២១ ខែតុលា ឆ្នាំ២០២៤ មន្ត្រីជំនាញសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តក្រចះ សហការមន្ត្រីនៃមន្ទីរពាណិជ្ជកម្មខេត្ត បានធ្វើការចុះត្រួតពិនិត្យទំនិញតាមបណ្តោយផ្លូវជាតិលេខ៧ ក្នុងភូមិសាស្ត្រ ក្រុង ក្រចេះ និងស្រុកចិត្របុរី ទទួលបានលទ្ធផលដូចខាងក្រោម៖ - ភេសជ្ជៈ ចំនួន ៨១.៣៨លីត្រ - មីកញ្ចប់ នំ មីហិល ចំនួន ១.១៧គីឡូក្រាម - ប្រហិត Hot Dog ចំនួន ២គីឡូក្រាម សរុបទាំងអស់ចំនួន ៨៤.៥៥គីឡូក្រាម សុទ្ធសឹងតែជាទំនិញដែលហួសកាលបរិច្ឆេទប្រើប្រាស់ ដោយមន្ត្រីយើងបានដកហូតយកមករក្សាទុកនៅស្នាក់ការសាខាដើម្បីសុំគោលការណ៍កម្ទេចចោលតាមនីតិវិធី ជាមួយគ្នានេះដែរ មន្ត្រីជំនាញបានចែកនូវផ្ទាំងរូបភាពផ្សព្វផ្សាយ (Poster) ដល់បងប្អូនអាជីវករ និងបានពន្យល់ណែនាំឱ្យពិនិត្យមើលកាលបរិច្ឆេទទំនិញមុននឹងទទួលទំនិញពីក្រុមហ៊ុនដែលអាចឆាប់ហួសកាលបរិច្ឆេទ ធ្វើឱ្យមានការខាតបង់ រួមទាំងរបៀបទុកដាក់ទំនិញឱ្យមានរបៀបរៀបរយផងដែរ៕