News(វៀងចន្ទន៍, ឡាវ)៖ នារសៀលថ្ងៃអាទិត្យ ទី២២ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានតំណាងកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានបូកបី លើកទី២៧ (27th AEM-Plus Three Consultation) នៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ។
News(វៀងចន្ទន៍, ឡាវ)៖ នាព្រឹកថ្ងៃអាទិត្យ ទី២២ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានតំណាងកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី២១ (21st AEM-ROK Consultation) នៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ។
News(ណាននីង, សាធារណរដ្ឋប្រជាមានិតចិន)៖ នាល្ងាចថ្ងៃចន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០២៤ នៅវិមានលីយ័ន នាទីក្រុងណាននីង ខេត្តក្វាងស៊ី សាធារណប្រជាមានិតចិន លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មការរៀបចំ និងចូលរួមពិព័រណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ បានអញ្ជើញអម ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមក្នុងពិធីលាងសាយភោជន៍ស្វាគមន៍ ដែលរៀបចំឡើងដោយ ឯកឧត្តម Ding Xuexiang ឧបនាយករដ្ឋមន្ត្រីនៃសាធារណប្រជាមានិតចិន នាឱកាសនៃការចូលរួមពិព័រណ៍ចិន-អាស៊ានលើកទី២១។
News(វៀងចន្ទន៍, ឡាវ)៖ នាព្រឹកថ្ងៃអាទិត្យ ទី២២ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានតំណាងកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់រវាងរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃសាធារណៈរដ្ឋប្រជាមានិតចិន លើកទី២៣ (23rd AEM-MOFCOM Consultation) នៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ។
News(ឃុនមីង, ចិន)៖ នារសៀលថ្ងៃអាទិត្យ ទី២២ ខែកញ្ញា ឆ្នាំ២០២៤ លោកជំទាវ ខា ឡេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមកម្មវិធី "ខ្សែក្រវាត់ និងផ្លូវ" ក្នុងវេទិកាកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរក្នុងតំបន់ Lancang-Mekong និងកិច្ចប្រជុំកំពូលផ្លាស់ប្តូរសហគ្រិនចិន-កម្ពុជា នៅសណ្ឋាគារ Xingyao ក្រុងឃុនមីង នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានរៀបចំឡើងដោយសភាពាណិជ្ជកម្មសហគ្រិនវ័យក្មេងឃុនមីង សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា រួមសហការជាមួយសភាពាណិជ្ជកម្មសហគ្រិនវ័យក្មេងនៅលីឈាន និងសភាពាណិជ្ជកម្មសហគ្រិនវ័យក្មេង នៅស៊ីនទាន។ កិច្ចប្រជុំនេះ រៀបចំឡើងដើម្បីផ្សព្វផ្សាយអំពីចំនុចពិសេសរបស់ប្រទេសទ្វេភាគី ក្នុងនោះក៏មានការផ្សព្វផ្សាយអំពីព្រះរាជាណាចក្រកម្ពុជា ផងដែរ ដូចជា ភាពរីកចម្រើនរបស់ប្រទេសកម្ពុជា បរិយាកាសអំណោយផលក្នុងការធ្វើពាណិជ្ជកម្ម និងវិនិយោគ ព្រមទាំងវិស័យពន្ធដារក្នុងប្រទេសកម្ពុជា ក្នុងគោលបំណងធ្វើឱ្យធុរជន វិនិយោគិន មានការយល់ដឹងកាន់តែច្បាស់លាស់ ដើម្បីមកបណ្តាក់ទុន និងធ្វើពាណិជ្ជកម្មក្នុងប្រទេសកម្ពុជាបន្ថែមទៀត។