News(ណាននីង សាធារណរដ្ឋប្រជាមានិតចិន)៖ នាព្រឹកថ្ងៃអង្គារ ទី២៤ ខែកញ្ញា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិណាននីង ខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មការរៀបចំ និងចូលរួមពិព័រណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ បានអញ្ជើញអម ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមក្នុងពិធីសម្ពោធពិព័រណ៍ចិន-អាស៊ាន លើកទី២១ ក្រោមអធិបតីភាព ឯកឧត្តម Ding Xuexiang ឧបនាយករដ្ឋមន្ត្រីនៃសាធារណប្រជាមានិតចិន និងមានការចូលរួមពីប្រមុខរដ្ឋាភិបាលនៃប្រទេសជាសមាជិកអាស៊ាន ភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូប។
News(ណាននីង, ចិន)៖ នាព្រឹកថ្ងៃចន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងណាននីង សាធារណរដ្ឋប្រជាមានិតចិន លោកជំទាវ សុមេធ សុមនា អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមកម្មវិធី “សន្និសីទតុមូលលើកទី២ ឆ្នាំ ២០២៤ ស្តីពីកិច្ចសហប្រតិបត្តិការឧស្សាហកម្មចិន-អាស៊ាន និងការចែករំលែក “Two Countries, Twin Parks” នៅសណ្ឋាគារ Wusheng ដែលបានរៀបចំឡើងដោយ លេខាធិការដ្ឋានកិច្ចសហប្រតិបត្តិការឧស្សាហកម្មចិន-អាស៊ាន និងការចែករំលែក “Two Countries, Twin Parks”។
Newsអបអរសាទរ ខួបលើកទី៣១ ទិវាប្រកាសរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ២៤ កញ្ញា ១៩៩៣ - ២៤ កញ្ញា ២០២៤
Newsអនុមោទនា ពិធីកាន់បិណ្ឌ៧ ថ្ងៃអង្គារ ៧រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤
News(វៀងចន្ទន៍, ឡាវ)៖ នាព្រឹកថ្ងៃអាទិត្យ ទី២២ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានតំណាងកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (អាសិប) លើកទី៣ (3rd RCEP Ministers' Meeting) នៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ។