News(សិនជិន, ចិន) ៖ នារសៀលថ្ងៃសុក្រ ទី២០ ខែកញ្ញា ឆ្នាំ២០២៤ នៅក្រុងសិនជិន សាធារណរដ្ឋប្រជាមានិតចិន លោកជំទាវ ខា ឡេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមកម្មវិធី ‘’វេទិកាពាណិជ្ជកម្ម និងធុរកិច្ច ចិន-កម្ពុជា’’ ដែលបានរៀបចំឡើងដោយសភាពាណិជ្ជកម្មសហគ្រិនវ័យក្មេងក្រុងឃុនមីង សហការជាមួយ សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជានិងសមាគមលទ្ធកម្មរដ្ឋាភិបាលក្រុងសិនជិន និងមានការចូលរួមពីថ្នាក់ដឹកនាំសំខាន់ៗដូចជា ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដា នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ទុន ថូណា អគ្គកុងស៊ុលកម្ពុជានៅក្រុងក្វាងចូវ លោក Feng Qiang ប្រធានសមាគមលទ្ធកម្មរដ្ឋាភិបាលក្រុងសិនជិន អ្នកឧកញ្ញា លី ឃុនថៃ ប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និងភ្ញៀវកិត្តិសជាច្រើនផ្សេងទៀត។
Newsសេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ - ប្រេងសាំងធម្មតា = ៣.៨៥០រៀល/លីត្រ (ចុះថ្លៃ ៥០៛) - ប្រេងម៉ាស៊ូត = ៣.៦៥០រៀល/លីត្រ (ចុះថ្លៃ ១០០៛)
Newsអនុមោទនា ពិធីកាន់បិណ្ឌ៤ ថ្ងៃសៅរ៍ ៤រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤
Newsសេចក្តីជូនដំណឹងស្ដីពី៖ ការរៀបចំពិព័រណ៍ The 2024 China (Wenzhou) International Pump & Valve Fair ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១១-១៣ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុងវិនចូវ ខេត្តជឺជាំង សាធារណរដ្ឋប្រជាមានិតចិន
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ តាន់ ទេពីកណ្ណិកា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយ លោក Pak Du Ho នាយកប្រតិបត្តិនៃធនាគារឯកទេស ខេប៊ី ដេហាន ម.ក និងសហការី ដោយមានការអញ្ជើញចូលរួមពីមន្រ្តីជំនាញរបស់នាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្ម និង លោក Min Kyeongho អគ្គនាយកនៃក្រុមហ៊ុន អាយ-ហ្វាយនែន លីស៊ីង ភីអិលស៊ី ព្រមទាំងក្រុមការងារនៃធនាគារឯកទេស ខេប៊ី ដេហាន ម.ក ផងដែរ។