News(កំពង់ធំ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុំ កុសល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងអភិបាលរងខេត្តកំពង់ធំ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងសិក្ខាសិលាពិគ្រោះយោបល់ថ្នាក់តំបន់ ដើម្បីតាមដានវឌ្ឍនភាពការងារ និងបញ្ហាប្រឈមក្នុងការអនុវត្តគោលនយោបាយជាតិស្តីពីដំឡូងមី ២០២០-២០២៥ ដែលសហការរៀបចំដោយក្រសួងពាណិជ្ជកម្ម រដ្ឋបាលខេត្តកំពង់ធំ ព្រមទាំងមានការអញ្ជើញចូលរួមពីតំណាងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម សហព័ន្ធដំឡូងមីកម្ពុជា និងពាណិជ្ជករក្នុងខេត្តកំពង់ធំ និងខេត្តពោធិ៍សាត់។
News(កណ្ដាល)៖ នាថ្ងៃពុធ ទី១៨ ខែកញ្ញា ឆ្នាំ២០២៤ សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) ខេត្កកណ្ដាល សហការជាមួយមន្ទីរពាណិ្ជកម្មខេត្ត និងមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានចុះអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពម្ហូបអាហារ ច្បាប់កិច្ចការពារអ្នកប្រើប្រាស់ កិច្ចការហាឡាល និងផលប៉ះពាល់នៃគ្រឿងញៀន ព្រមទាំងបានចែកផ្ទាំងរូបភាព (poster) ជូន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សរុបចំនួនប្រមាណ ២៥០នាក់ នៅអនុវិទ្យាល័យ ហ៊ុន សែន ស្វាយរលំ ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។
News(ប៉ៃលិន)៖ នាថ្ងៃពុធ ទី១៨ ខែកញ្ញា ឆ្នាំ២០២៤ មន្រ្តីជំនាញនៃសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) ខេត្តប៉ៃលិន បានសហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម ចុះត្រួតពិនិត្យគឿងឧបភោគបរិភោគនៅផ្សារសាមគ្គីក្រុងប៉ៃលិន ខេត្តប៉ៃលិន ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ និងទំនិញមិនអនុលោមភាព ដែលបង្ករឱ្យមានផលប៉ះពាល់ដល់ខុសភាពអ្នកប្រើប្រាស់។
Newsអនុមោទនា ពិធីកាន់បិណ្ឌ៣ ថ្ងៃសុក្រ ៣រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤
News(វៀងចន្ទន៍, ឡាវ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានតំណាងកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន-ចក្រភពអង់គ្លេស លើកទី៤។